មិនដែលដឹងសោះ Bitoey មានប្អូនប្រុស មុខមាត់ស្អាតខ្លាំង ដល់ថ្នាក់ស្រីៗសុំចាញ់

//s5.kh1.co/fe/fe6552139a01fada42f8750e1a3347e8b4893a63.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗ តារាស្រី Bitoey បានបង្កភាពភ្ញាកើផ្អើលដល់ហ្វេនៗ ដោយនាងស្រាប់តែបង្ហាញមុខមាត់របស់ប្អូនប្រុសខ្លួន ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះ នៅក្នុងរូបភាពនោះ ប្អូនប្រុសរបស់នាង បានតុបតែងខ្លួនជាមនុស្សស្រី បានយ៉ាងស្រស់ស្អាតទៀតផង

ថៃ៖ ដូចដែលប្រិយមិត្ត បានដឹងមកហើយ ពីតារាស្រី Bitoey ដែលជាតារាចម្រៀងមួយរូប មានប្រជាប្រិយភាពប្រចាំប្រទេសថៃ ព្រមទាំងមានការគាំទ្រពី សំណាក់ហ្វេនៗជាច្រើន។មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា តារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះ ២ ខែទៅហើយ តែរូបសម្រស់របស់នាង ហាក់ដូចជាមិនភាព ប្រែប្រួលអ្វីបន្តិចសោះ ព្រមទាំងមើលទៅនាង រឹតតែមានភាពស្រស់ស្អាត ជាងមុនទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីរូបនេះ មិនមែនមានមុខមាត់ស្រស់ស្អាត តែម្នាក់ឯងនោះទេ បើនិយាយពី សមាជិកគ្រួសាររបស់នាងវិញ ឃើញថា ម្នាក់ៗសុទ្ធតែមាន រូបសម្រស់ស្រស់ស្អាត ជាពិសេស ប្អូនប្រុសជាទីស្រឡាញ់របស់នាងផ្ទាល់តែម្ដង ដែលមានមុខមាត់ស្រស់សង្ហា និងមានភាពទាក់ទាញ មិនចាញ់នាងនោះឡើយ។

ប៉ុន្តែ អ្វីដែលកាន់តែធ្វើឲ្យមាន ភាពភ្ញាក់ផ្អើលដល់ហ្វេនៗ ខ្លាំងជាងនេះ ទៅទៀតនោះគឺ កាលពីពេលថ្មីៗ តារាស្រី Bitoey ស្រាប់តែបង្ហាញមុខមាត់ របស់ប្អូនប្រុសខ្លួនម្នាក់នេះ ដែលមានឈ្មោះថា Lux Chanvit ដែលបណ្ដាលឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម ព្រោះនៅក្នុងរូបភាពនោះ ប្អូនប្រុសរបស់នាង បានតុបតែងខ្លួនជាមនុស្សស្រី ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណី បានយ៉ាងស្រស់ស្អាតទៀតផង។

ក្រោយពីបានឃើញហើយ ក៏មានហ្វេនៗជាច្រើន បានចូលមកសរសើរពីសម្រស់ របស់ប្អូនប្រុសនាង ដែលតែងខ្លួនជាមនុស្សស្រី បានយ៉ាងល្អឥតខ្ចោះបែបនេះ ហើយមួយវិញទៀត អាចនិយាយបានថា បើមិនដឹងថា ជាមនុស្សប្រុសនោះទេ ប្រាកដជាមានហ្វេនៗបុរស ជាច្រើនតាមចែចង់ ជាមិនខាន៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Bitoey 
Bitoey 
Bitoey 
Bitoey 
Bitoey និង ប្អូនប្រុស
Bitoey និង ប្អូនប្រុស
Bitoey និង ប្អូនប្រុស
Bitoey និង ប្អូនប្រុស
Bitoey និង ប្អូនប្រុស
Bitoey និង ប្អូនប្រុស
ប្អូនប្រុសរបស់ Bitoey
ប្អូនប្រុសរបស់ Bitoey
ប្អូនប្រុសរបស់ Bitoey
ប្អូនប្រុសរបស់ Bitoey
រូបភាពដែលប្អូនប្រុសរបស់ Bitoey តែងខ្លួនជាមនុស្សស្រី
រូបភាពដែលប្អូនប្រុសរបស់ Bitoey តែងខ្លួនជាមនុស្សស្រី
រូបភាពដែលប្អូនប្រុសរបស់ Bitoey តែងខ្លួនជាមនុស្សស្រី
រូបភាពដែលប្អូនប្រុសរបស់ Bitoey តែងខ្លួនជាមនុស្សស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T