កាន់តែល្បីកាន់តែសង្ហា! ទីនទីន តួអង្គ ឆៃយ៉ាតូច កាន់តែប្លែកស្អាត ក្រោយឡើងកូដ

//s5.kh1.co/36/368389a5f1f95251f186e38f95890bc4b8812ea2.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ងាកមកមើលរូបសម្រស់តារាប្រុសរូបនេះវិញ កន្លងមកទីនទីន បានរាយមន្តស្នេហ៍តាមរយៈរឿងភាគនានា ឲ្យហ្វេនៗឈ្លក់វង្វេងមិនស្ទើរទេ ពិសេសហ្វេនៗនារីៗតែម្ដង។

ភ្នំពេញ៖ ទីន ទីន ជាតារាសម្ដែងវ័យក្មេងមួយរូប ដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសពេលកន្លងមក តារាប្រុសរូបនេះមានភាពល្បីល្បាញដោយសារ តាមរយៈខ្សែភាពយន្តភាគខ្មែររបស់ទូរទស្សន៍ហង្សមាស ដែល ទីនទីន ត្រូវបានគេស្គាល់ថា ចិត្រាតូច នៅក្នុងរឿង «សិរសិរដូវក្នុងបេះដូង» ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បច្ចុប្បន្ន តារាប្រុសដែលមានវ័យក្មេងរូបនេះ ហាក់មានភាពជោគជ័យក្នុងវិស័យសម្ដែងរឿងខ្លាំង និងមានការងារមមាញឹកច្រើន បើទោះបីជាមានវ័យតិចក៏ដោយ មិនថាការថតរឿង ស្ពតពាណិជ្ជកម្មផ្សេងៗផងដែរ។ ហើយក្នុងនោះក៏មានរឿង «កូនប្រសារអ្នកមាន» ដែលតារាប្រុសរូបនេះ សម្ដែងជាអង្គឈ្មោះ ឆៃយ៉ា កាលពីនៅក្មេង ហើយរឿងនេះក៏ទទួលបានការគាំទ្រច្រើនផងដែរ។

ងាកមកមើលរូបសម្រស់តារាប្រុសរូបនេះវិញ កន្លងមកលោក បានរាយមន្តស្នេហ៍តាមរយៈរឿងភាគនានា ឲ្យហ្វេនៗឈ្លក់វង្វេងមិនស្ទើរទេ ពិសេសហ្វេនៗនារីៗតែម្ដង។ រីឯជីវិតឯកជនវិញ មិនថាទៅតាមទីសារធាណៈ ឬទៅទីណាក៏ដោយ ក៏តារាប្រុសរូបនេះតែងតែបង្ហាញរូបភាពស្រស់ស្អាតជាងនៅក្នុងការថតរឿងទៅទៀត ពោលគឺស្រស់សង្ហាមិនធម្មតាដដែល៕

ចង់ដឹងសូមទស្សនារូបភាពខាងក្រោម៖

ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន
ទីន ទីន និង មុន្នីនាថ ក្នុងរឿងសិរសិរដូវក្នុងបេះដូង
ទីន ទីន និង មុន្នីនាថ ក្នុងរឿងសិរសិរដូវក្នុងបេះដូង
ទីនទីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T