ហ្វេសប៊ុកនឹងធ្វើការបិទ រាល់ផ្ទាំងពាណិជ្ជកម្ម ដែលអះអាងថា អាចព្យាបាលជំងឺកូវីដ-១៩

//s5.kh1.co/14/14302b6869511e12a80cc91fefeae21167e47a9e.jpg
បច្ចេកវិទ្យា

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ព័ត៌មានក្លែងក្លាយអាចប៉ះពាល់ដល់ សេចក្ដីទុកចិត្ត និងធ្វើឲ្យសង្គម មានភាពច្របូកច្របល់។

អាមេរិក៖ Facebook​ កំពុងកាត់បន្ថយទ្វេដង ដើម្បីបញ្ឈប់ការរីករាលដាល នៃព័ត៌មានមិនមែនការពិត នៃវីរុសកូរ៉ូណាប្រភេទថ្មី។ បន្ទាប់ពីការប្រកាសរបស់ខ្លួន អំពីផែនការដាក់សញ្ញាទង់ជាតិនិងលុបចោល រាល់ព័ត៌មានក្លែងក្លាយ នៅលើវេទិការបស់ខ្លួន ផ្ទាំងពាណិជ្ជកម្ម ដែលអះអាងថា អាចនឹងព្យាបាលជំងឺកូវីដ-១៩ឬការទប់ស្កាត់និងអ្នកបង្កើត នឹងត្រូវធ្វើការបិទចោលជាបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងប្រាប់សារព័ត៌មាន Business Insider អ្នកនាំពាក្យរបស់ Facebook បាននិយាយថា «ថ្មីៗនេះ យើងបានអនុវត្តគោលការណ៍ហាមឃាត់ នូវផ្ទាំងពាណិជ្ជកម្ម ដែលសំដៅទៅលើវីរុសកូរ៉ូណា និងបង្កើតភាពអាសន្ន ដូចជាគ្មានផលិតផលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ធានាការព្យាបាល ឬការការពារជាដើម។ យើងក៏មានគោលការណ៍សម្រាប់ផ្នែកខាងក្រៅ ដូចជាទីផ្សារ ដែលនឹងចាត់វិធានការណ៍ដូចគ្នាផងដែរ»។

ផ្ទាំងពាណិជ្ជកម្ម ដែលជាព័ត៌មានក្លែងក្លែង ទាក់ទងនឹងវីរុសកូរ៉ូណា នឹងត្រូវបិទចោល
ផ្ទាំងពាណិជ្ជកម្ម ដែលជាព័ត៌មានក្លែងក្លែង ទាក់ទងនឹងវីរុសកូរ៉ូណា នឹងត្រូវបិទចោល

កាលពីពេលថ្មីៗនេះ Facebook ត្រូវបានគេរិះគន់ ចំពោះជំហររបស់ខ្លួនលើព័ត៌មានមិនពិត ដែលបានអនុញ្ញាត ឲ្យមានការផ្សព្វផ្សាយព័ត៌មាននយោបាយក្លែងក្លាយ។ អ្នកត្រួតពិនិត្យរបស់ Facebook បានចាំអង្កេតអង្គហេតុ ដែលត្រូវបានគេរាយការណ៍ ដែលគួរឲ្យសង្ស័យនិងបង្ក្រាប ជាបន្តបន្ទាប់ នៅក្នុងបណ្ដាញសង្គមរបស់ខ្លួន។ ហើយនៅចុងខែមករា Facebook បានប្រកាសថា ខ្លួនកំពុងចាត់វិធានការណ៍បន្ថែមទៀត នៃការដកចេញ នូវព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សាធារណជន ដើម្បីជឿទុកចិត្ត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T