ប្រេងឥន្ធនៈកាល់តិច ប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ ក្នុងការចាប់រង្វាន់លើកទី១ នៅក្នុងកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”!

//s5.kh1.co/c9/c9f7efcf7030429d1ab539727b52970749270bb2.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រេងឥន្ធនៈកាល់តិចបានធ្វើការចាប់រង្វាន់លើកទី១ នៅក្នុងកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ដល់អតិថិជនរបស់ខ្លួន។

ភ្នំពេញ៖ ប្រេងឥន្ធនៈកាល់តិចបានធ្វើការចាប់រង្វាន់លើកទី១ នៅក្នុងកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ដល់អតិថិជនរបស់ខ្លួន កាលពីថ្ងៃទី0២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ នៅក្នុងកម្មវិធី A1 Concert ស្ថានីយទូរទស្សន៍ MYTV ហើយអតិថិជនមានសំណាង ៧រូបបានឈ្នះរង្វាន់ពីកម្មវិធី។ ក្នុងនោះផងដែរ ក៏មានតំណាងក្រុមហ៊ុនមកផ្តល់សំណាងដល់ពួកគាត់ក្នុងការចាប់រង្វាន់ក្រោមការចូលរួមដោយលោក បេណេឌិច សេនតូស ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត និងលោកស្រី ហេង សុវណ្ណ ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតិថិជនមានសំណាង ៧រូប ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”
អតិថិជនមានសំណាង ៧រូប ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”

អ្នកឈ្នះរង្វាន់ទាំង៧រូប មានដូចជាឈ្មោះ លី សុវត្ថិធី នឹងទទួលបានរង្វាន់ទូរស័ព្ទ iPhone 11 Pro (១រង្វាន់) ឈ្មោះ នូ សីហៈ ឈ្មោះ ប៉ង ពេញ និងឈ្មោះ ឈុយ រ៉ានី ទទួលបានរង្វាន់ទូរទស្សន៍ម៉ាក LG ម្នាក់ ១រង្វាន់, ឈ្មោះ សារី សុខជា, ឈ្មោះ ជុំ ចន្ទ្រា និងឈ្មោះ សុខ ម៉េង ហ៊ង់ ទទួលបានរង្វាន់ម៉ាស៊ីនបោកគក់ម៉ាក LG ម្នាក់ ១រង្វាន់ផងដែរ។ ងាយៗដោយគ្រាន់តែចាក់ប្រេងឥន្ធនៈ ដែលមានថាមពលកំណត់ត្រាពិភពលោក Guinness World Record។ អតិថិជនទាំង ៧រូប នឹងរីករាយជាមួយរង្វាន់ដ៏អស្ចារ្យនេះពីកាល់តិច។ 

យ៉ាងណាមិញអតិថិជនដែលមិនទាន់ឈ្នះរង្វាន់ក្នុងការចាប់រង្វាន់លើកទី១ លោកអ្នកនៅតែមានឱកាសឈ្នះនៅក្នុងការចាប់រង្វាន់លើកទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ និងការចាប់រង្វាន់លើកទី៣ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ នៅមានរង្វាន់ធំៗដូចជា រថយន្តស៊េរីទំនើប Toyota Rush 2020 (១រង្វាន់), ទូរស័ព្ទ iPhone 11 Pro (២រង្វាន់), ទូរទស្សន៍ម៉ាក LG (៦រង្វាន់) និង ម៉ាស៊ីនបោកគក់ម៉ាក LG (៦រង្វាន់) បន្តទៀត។ ពិតជាអស្ចារ្យមែនទែន! សម្រាប់អ្នកឈ្នះរង្វាន់នៅក្នុងការចាប់រង្វាន់លើកទី១ហើយ នឹងមិនមានសិទ្ធិឈ្នះរង្វាន់ទៀតទេ។

កម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ជាចំណែកមួយនៃយុទ្ធនាការដើម្បីអបអរសាទរឯតទគ្គកម្មពិភពលោកនៃថាមពលកាល់តិចជាមួយ Techron® ក្នុងកំណត់ត្រាបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រួមជាមួយនឹងកំពូលជើងឯកប្រណាំងរថយន្តកញ្ញា Natasha Chang ដែលបានចាក់ប្រេងឥន្ធនៈកាល់តិចឲ្យរថយន្តដែលមានអាយុ ២៨ឆ្នាំ ដើម្បីបើកឡើងភ្នំដយឆាង ដែលមានកម្ពស់ដល់ទៅ ១.០០០ ម៉ែត្រ ក្នុងថិរវេលាកំណត់ដោយ GUINNESS WORLD RECORDS™ title។  

តាមរយៈការផ្តល់ថាមពលឲ្យរថយន្តធម្មតា ដើម្បីសម្រេចនូវភាពអស្ចារ្យ ថាមពល Techron បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជាមួយ Techron ជាប្រេងឥន្ធនៈល្អបំផុតសម្រាប់ការធ្វើដំណើររាល់ថ្ងៃ។ ប្រេងឥន្ធនៈ កាល់តិចជាមួយ Techron មានរូបមន្តបង្កើតថ្មី គឺសារធាតុ Techron ដែលត្រូវបានបង្ហាញឲ្យឃើញតាមបែបវិទ្យសាស្ត្រក្នុងការសម្អាត និងការពារម៉ាស៊ីន។ សារធាតុ Techron មិនត្រឹមតែជួយកម្ចាត់ភាពកខ្វក់ប៉ុណ្ណោះទេ ថែមទាំងជួយការពារមិនឲ្យមានកំណកក្រមរនៅគ្រប់ផ្នែកសំខាន់ៗរបស់ម៉ាស៊ីនយានយន្តលោកអ្នក។ អត្ថប្រយោជន៍នេះហើយ ដែលជួយឲ្យម៉ាស៊ីនយានយន្តរបស់លោកអ្នកដំណើរការល្អបំផុត និងផ្តល់ថាមពលជាអតិបរមាដល់យានយន្តរបស់លោកអ្នក។ 

កម្មវិធីថាមពលកាល់តិចដើម្បីឈ្នះរង្វាន់ នឹងធ្វើឡើងរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅគ្រប់ស្ថានីយកាល់តិចទូទាំងប្រទេសកម្ពុជា៕

អតិថិជន ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់”

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T