លោក Tim Cooke ប្រកាសថានឹងបើកហាង Apple នៅឥណ្ឌាដំបូងបង្អស់ក្នុងឆ្នាំ ២០២១ ខាងមុខ

//s5.kh1.co/ae/ae34ca32cf9ae46905cfbd72a21c7290c5f00952.jpeg
បច្ចេកវិទ្យា

 ២៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cooke បាននិយាយថាក្រុមហ៊ុននឹងបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ ២០២១ និងហាងលក់តាមអ៊ីនធឺណិតនៅចុងឆ្នាំនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cooke បានប្រកាសថាក្រុមហ៊ុននឹងបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ ២០២១ និងហាងលក់តាមអ៊ីនធឺណិតនៅចុងឆ្នាំនេះ។​ Apple កំពុងតែស្វែងរកការយល់ព្រមពិសេសពីរដ្ឋាភិបាលឥណ្ឌាដើម្បីបើកហាងមួយដោយគ្មានដៃគូក្នុងស្រុក។​ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Apple គឺចូលទៅក្នុងប្រទេសឥណ្ឌាដែលជាទីផ្សារស្មាតហ្វូនធំជាងគេទី ២ នៅលើពិភពលោកត្រូវបានគេគិតទុកមួយរយៈ ប៉ុន្តែការប្រកាសកាលបរិច្ឆេទគឺទើបតែថ្មីៗទេ។

https://s5.kh1.co/__image/w=650,h=434,q=100/5a/5af8d1e82ce515fc87fc6a93286c24bf4d853281.jpeg

ក្រុមហ៊ុន Apple ត្រូវបានគំរាមគំហែងពីមេរោគឆ្លងនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទូរស័ព្ទ iPhone ជាខ្លាំង។ លោក Ricky Gervais រិះគន់ក្រុមហ៊ុន Apple ចំពោះរោងចក្រចិនដោយធ្វើឱ្យក្រុមហ៊ុនយក្សមួយនេះខាតចំណូលរាប់រយលាន។

នៅឆ្នាំ ២០១៨ ប្រទេសឥណ្ឌាបានផ្លាស់ប្តូរច្បាប់ដែលរារាំងមិនឱ្យម៉ាកបរទេសបើកហាងលក់យីហោតែមួយនៅក្នុងប្រទេស។ ទោះយ៉ាងណាលោក Tim Cooke បាននិយាយថាឥណ្ឌាចង់ឱ្យក្រុមហ៊ុន Apple បើកហាងរបស់ខ្លួនជាមួយដៃគូក្នុងស្រុក ប៉ុន្តែវាមិនងាយស្រួលនោះទេក្នុងការបោះជំហានផ្ទាល់ៗក្នុងទីផ្សារដ៏ធំមួយនេះ ពីព្រោះក្រុមហ៊ុន Apple ចូលចិត្តដើរលើមាគា៌របស់ខ្លួនដែលគ្មានគំនាបពីស្ថាប័នណាមួយនោះទេ ខណៈខ្លួនកំពុងមានគូប្រជែងស្រាប់គឺ Samsung និង Huawei នៅទីនោះស្រាប់។

ជាមួយនឹងតម្រូវការផលិតផល Apple ដែលកំពុងធ្លាក់ចុះនៅប្រទេសចិនមុននឹងក្រោយការផ្ទុះឡើងនៃមេរោគ Covid-១៩ ប៉ុន្តែក្រុមហ៊ុនសង្ឃឹមថាវាអាចជំរុញកំណើននៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងទៀតដូចជាឥណ្ឌា៕

https://s5.kh1.co/__image/w=600,h=400,q=100/ac/acb8446c65b3a442a80ef42fa4fedfe4aa66fb69.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T