នំពេញ ៖យ៉ាងហោចណាស់ មានយុវជន ម្នាក់ស្លាប់ និងម្នាក់របួស ខណៈដែលជនរងគ្រោះ ទាំងពីរជិះ ម៉ូតូមួយគ្រឿង ឌុបគ្នាចេញ ពីផឹកស៊ីនៅ ផ្ទះមិត្តភក្តិ រួចត្រឡប់មកផ្ទះ របស់ពួកគេវិញ លុះមកដល់ចំណុច មុខវត្តនិរោធ តាមបណ្តោយ ផ្លូវជាតិលេខ១ ក្រុមទី៥ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានជួប គ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវ រថយន្តម៉ាកហ្វូយហ្សូ បុកពីក្រោយ ហើយកិនយុវជន ម្នាក់ស្លាប់។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១២ ។

 យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ចបាន ឲ្យដឹងថា យុវជនដែល ស្លាប់បាត់បង់ជីវិត ខាងលើនេះមានឈ្មោះ ប៊ន បូរ៉ា អាយុ ២៥ ឆ្នាំមុខរបរកាត់ ស្បែកជើង ស្នាក់នៅផ្ទះគ្មាន ក្នុងភូមិកៀនស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្តាល និងម្នាក់ដែលរង របួសមានឈ្មោះ សេង សុជាតា អាយុ ២៣ឆ្នាំជាកម្មករ សំណង់ស្នាក់ នៅជិតគ្នា ហើយអ្នកទាំងពីរនេះ បានជិះម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ ។

ចំណែករថយន្ត បង្កម៉ាក CRV បានជិះរត់គេច ខ្លួនបាត់និង រថយន្តបង្កមួយគ្រឿងទៀត ម៉ាកហ្វួយហ្សូ ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 3B-1579 បើកបរដោយ បុរសមិនស្គាល់ អត្តសញ្ញាណ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន ពីលិចទៅកើតតាម បណ្តោយផ្លូវ ជាតិលេខ១ លុះមកដល់ចំណុច កើតហេតុក៏មាន រថយន្តមួយ គ្រឿងម៉ាក CRV ដែលបើកក្នុងល្បឿនលឿន ហើយបើហៀរគំនូស ចូលដីរបស់ម៉ូតូដោយ ឃើញដូច្នេះភាគីខាងជនរងគ្រោះ បានគេចរថយន្ត CRV តែមិនផុតឡើយ ដោយរថយន្ត CRV បានប៉ះដៃចង្កូត ម៉ូតូសេ១២៥ បណ្តាលឲ្យ ដួលប្រោភ្លាមៗ ក៏មានរថយន្តម៉ាកហ្វូយហ្សូ មួយគ្រឿងដែល បើកពីក្រោយម៉ូតូជន រងគ្រោះនោះបានកិន ខ្លួនយុវជន ឈ្មោះប៊ន បូរ៉ា ត្រប៉ាកដូចចេកជៀន បណ្តាលឲ្យសា្លប់ភ្លាមៗ នៅនឹងចំណុចកើតហេតុ និងម្នាក់ទៀត បានរត់គេច ចេញពីរថយន្តបានមុន ចំណែកម៉ូតូ ជនរងគ្រោះត្រូវរងការ ខូចខាត់ទាំងស្រុង។

បច្ចុប្បន្ន រថយន្តបង្ក ហេតុរួចទាំងម៉ូតូ របស់ជនរងគ្រោះ ត្រូវបាននគរបាល មូលដ្ឋាន ខណ្ឌមាន ជ័យសហការ ជាមួយនគរបាល រាជធានីភ្នំពេញ ធ្វើការវាស់វែងយក ទៅរថយន្ត និងម៉ូតូទៅរក្សា ទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញដើម្បីដោះ ស្រាយតាមផ្លូវច្បាប់ ចំណែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅ ក្រុមគ្រួសារឲ្យដឹក យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]