កិត្តិយសដ៏ថ្លៃថ្លា! ព្រះនាមព្រះមហាក្សត្រខ្មែរ បានប្តូរលើវិថីមួយនៅបង់ក្លាដែស​ជា «វិថីនរោត្តមសីហនុ»

//s5.kh1.co/bb/bb305893c72e13823b124751de175b0911f30130.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឈ្មោះវិថី Park Road នៃផ្លូវឧទ្យាននៅក្នុងតំបន់ការទូតបាឌារ៉ា នៅដាកា ក្នុងប្រទេសបង់ក្លាដែស​ ត្រូវបានប្តូរឈ្មោះKing Norodom Sihanouk Road។

បង់​ក្លា​ដែ​ស៖  រដ្ឋាភិបាលបង់​ក្លា​ដែ​សបានប្តូរឈ្មោះវិថីមួយ «Baridhara Park Road» ដែល​ស្ថិតនៅ​តំបន់​ការទូត Baridhara ក្នុង​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែ​ស បានត្រូវប្តូរឈ្មោះជា«King Norodom Sihanouk Road» ជាកិត្តិយសសម្រាប់អតីតស្ថាបត្យករកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋាភិបាលមូលដ្ឋានការអភិវឌ្ឍជនបទ និងសហករណ៍ឯកឧត្ដម M Tajul Islam និងរដ្ឋមន្រ្តីក្រសួងការបរទេសឯកឧត្ដម M Shahriar Alam បានដាក់បង្ហាញ​សម្ពោធ​នៅ ច្រកចូលជាផ្លូវការនៅម៉ោង១១ ព្រឹកថ្ងៃពុធម្សិលមិញនេះ។

គណៈអភិបាលនៃ Dhaka North City Corporation លោក Jamal Mostafa លោក អ៊ុំសុភា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលេខាធិការជាន់ខ្ពស់នៃអង្គភាពក្នុងតំបន់លោកស្រី Helaluddin Ahmed និងលេខាធិការការបរទេសលោក Masud Bin Momen ក៏មានវត្តមានផងដែរ។

នេះពិតជាមានកិត្តិយសដ៏ថ្លៃថ្លា និងមោទនភាព ដែលមានព្រះនាម​ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យ នៅលើវិថីរបស់ប្រទេស បង់ក្លាដែស​ ដើម្បីជាការរំឭកចំណងមិត្តភាពដ៏បវរ​ និងជាកិត្តិយសសម្រាប់អតីតស្ថាបត្យករកម្ពុជា៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T