វេជ្ជបណ្ឌិតម្នាក់ ត្រូវបានគេសាទរជាវីរបុរស បន្ទាប់ពីសង្គ្រោះបុរសម្នាក់ដោយប្រើមាត់ទល់នឹងមាត់ កំឡុងពេលវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង

//s5.kh1.co/a9/a99c989438a3f27fcd32a9a1edc68aeccfe668fb.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតម្នាក់ ត្រូវបានគេសាទរជាវីរបុរស បន្ទាប់ពីសង្គ្រោះបុរសម្នាក់ដោយប្រើមាត់ទល់នឹងមាត់ កំឡុងពេលវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង

ចិន៖ វេជ្ជបណ្ឌិតម្នាក់ត្រូវបានគេសាទរជាវីរបុរស បន្ទាប់ពីការជួយសង្គ្រោះបុរសវ័យចំណាស់ម្នាក់​​ ដែលដួលសន្លប់​​​​​​​​​​​​​​​​​​​​ក្នុងហាងលក់ទំនិញមួយកន្លែង ដោយប្រើមាត់របស់លោកផ្ទាល់ផ្លុំខ្យល់បញ្ចូលទៅក្នុងមាត់អ្នកជំងឺដោយមិនញញើតនឹងឆ្លងវីរុសថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជណ្ឌិត Luo Xianke  បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចិនជាច្រើនពោលពាក្យសរសើរមិនដាច់ពីមាត់ ក្រោយពីបានឃើញសកម្មភាពសង្គ្រោះរបស់លោកតាមរយៈវីដេអូមួយដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាព។ ក្នុងនោះដែរ បានបង្ហាញឲ្យឃើញថាលោក Luo បានជួយសង្គ្រោះបុរសវ័យខ្ទង់៨០ឆ្នាំម្នាក់ ដែលដួលសន្លប់ដោយសារជំងឺគាំងបេះដូងនៅក្នុងហាងលក់ទំនិញមួយស្ថិតនៅទីក្រុង Zhengzhou ខេត្ត Henan ភាគកណ្ដាលប្រទេសចិន។

លោក Luo និងបុរសដេកដួលសន្លប់
លោក Luo និងបុរសដេកដួលសន្លប់

ក្នុងកិច្ចសម្ភាសន៍មួយលោក Luo បានរៀបរាប់ថា ខណៈដែលលោកកំពុងបំពេញការងារនៅជិតទីតាំងកើតហេតុ លោកបានឮសំឡេងមនុស្សម្នាក់ស្រែកថា «មានបុរសម្នាក់ទើបតែដួលសន្លប់នៅខាងក្នុងហាង»។ ដោយមិនបង្អង់យូរ លោកក៏ប្រញាប់ប្រញាល់រត់សំដៅទៅក្នុងហាង ហើយបានឃើញបុរសវ័យចំណាស់ម្នាក់កំពុងដេកដួលយ៉ាងស្ដូកស្ដឹងនៅលើឥដ្ឋ។ ភ្លាមៗនោះ លោកបានដោះម៉ាស់ដែលលោកកំពុងពាក់ចេញ ហើយបានប្រើវិធីសង្គ្រោះបន្ទាន់ ដោយប្រើមាត់លោកផ្ទាល់ផ្លុំបញ្ចូលខ្យល់ទៅក្នុងមាត់អ្នកជំងឺនោះ។ ហើយមិនយូរប៉ុន្មាន ក្រុមសង្គ្រោះបន្ទាន់បានមកដល់ ហើយបញ្ជូនបុរសនោះទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចង្វាក់បេះដូងរបស់គាត់ដើរបាន១៥នាទី។ តែជាអកុសល បុរសវ័យចំណាស់រូបនេះបានស្លាប់ក្នុងមន្ទីរពេទ្យបន្ទាប់ពីការជួយសង្គ្រោះបរាជ័យ។

លោក Luo និងបុរសដេកដួលសន្លប់
លោក Luo និងបុរសដេកដួលសន្លប់

យ៉ាងណាមិញ លោក Luo ត្រូវបានមហាជនកោតសរសើរថាជាវីរបុរស បន្ទាប់ពីវីដេអូដែលថតដោយអតិថិជនម្នាក់នៅក្នុងហាងបានចែកចាយលើបណ្តាញសង្គមចិន។ ក្នុងនោះផងដែរ មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានបញ្ចេញយោបល់ថា «គួរឱ្យកោតសរសើរណាស់ គ្រូពេទ្យបែបនេះគឺជាទ្រព្យសម្បត្តិរបស់ប្រទេស»។ ម្នាក់ទៀតលើកឡើងថា «គាត់គឺជាវីរបុរសរបស់ពួកយើង»

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T