មិនប្រាកដថាស្អាតគ្រប់ពេល!​ តារាល្បីៗទាំងនេះ ក៏ភ្លាត់ស្នៀត តុបតែងខ្លួនភ្លាវខុសគេ

//s5.kh1.co/2b/2b5a0c805afa480343e090344811714ca0b1ea07.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាអាស៊ីជាច្រើនបានក្លាយជាចំណុចផ្តោតអារម្មណ៍នៃការចាប់អារម្មណ៍នៅពេលបង្ហាញខ្លួននៅក្នុងកម្មវិធី ប៉ុន្តែពួកគេត្រូវបានគេរិះគន់យ៉ាងចាស់ដៃដែរ បើសិនពួកគេស្លៀកមិនទំនង

បរទេស៖ ការផ្លាស់ប្ដូរទៅតាមស្ទាយ៍ នៃតារានីមួយៗ ដែលពួកគេចូលចិត្តនោះ ត្រូវបានក្លាយជា វប្បធម៌ដ៏ថ្មីមួយទៀត ដែលធ្វើឲ្យមាន ការចែករំលែក និងបានក្លាយជាចំណុចផ្តោតអារម្មណ៍ របស់មហាជនរាល់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ដូចជាការតុបតែងខ្លួន ព្រមទាំងការស្លៀកសំលៀកបំពាក់ របស់ពួកគេ ជាមួយប្រ៊េនប្រណីត ដែលមានតម្លៃកប់ពពក ដែលទាំងអស់នេះ មិនប្រាកដថាពួកគេ ពាក់ទៅមើល​ល្អប្រសើរ និងភាពទាក់ទាញ ពីមហាជននោះទេ។

យ៉ាងណាមិញ មិនតិចទេដែលតារា អាស៊ីរបស់យើង ដែលត្រូវរិះគន់យ៉ាងចាស់ដៃ ជាមួយការស្លៀកពាក់ដែលមើលទៅមិនទំនង​ ចេញមករាងភ្លាវ ឬក៏អាចថា រាងឆ្គងខ្លាំងតែម្តង។

ក្នុងនោះដែរ មានដូចជា Song Hye Kyo ដែលមានការតែងខ្លួន ខុសបច្ចេកទេស ផាត់មុខមិនស៊ីគ្នា ជាមួយសម្លៀកបំពាក់ អមដោយរ៉ូបដែលមានសភាពរីកខ្លាំង មើលទៅរៀងឆ្គងបន្តិច  លើសពីនេះទៀត វិធីដែលនាងជ្រើសរើសយកកាបូបស្បែក ខ្សែសង្វាក់មាស មិនត្រូវគ្នាជារួមធ្វើឱ្យឈុតនេះ មើលទៅកាន់តែធ្ងន់ធ្ងរ។

Song Hye Kyo ក្នុងកម្មវិធិ Bottega Veneta'
Song Hye Kyo ក្នុងកម្មវិធិ Bottega Veneta'

លើសពីនេះ Han Ye មានភាពល្បីល្បាញ ដោយសារម៉ូតសម្លៀកបំពាក់ ទាន់សម័យ ពេលបង្ហាញខ្លួនជាសាធារណៈ។ ប៉ុន្តែរូបមួយនេះនាងស្លៀកជារ៉ូប ដែលមានក្រឡេក្រឡាច្រើនរញ៉េរញ៉ៃ ជាពិសេសមើលទៅ រាងនាងមិនសមនឹងរ៉ូបមួយនេះ។

Han Ye ក្នុងកម្មវីធី Fendi
Han Ye ក្នុងកម្មវីធី Fendi

មួយវិញទៀត Mai Davikah បានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញ Gucci ម៉ូត រដូវនិទាឃ- រដូវក្តៅឆ្នាំ ២០២០។ នាងបានពាក់អាវវាល ចំហរទ្រូង ប៉ុន្តែនាងបានពាក់ជាមួយ ខ្សែក កងស្បែក​ធំ មើលទៅរាងភ្លាវ​ និងមានអារម្មណ៍មិនស្រួលក្នុងការពាក់។

Mai Davikah ក្នុងកម្មវិធី Gucci
Mai Davikah ក្នុងកម្មវិធី Gucci

ជាមួយគ្នានេះដែរ IU បានបង្ហាញខ្លួន នៅក្នុងកម្មវិធីបង្ហាញម៉ូតមួយរបស់ Gucci ជាមួយនឹងក្រណាត់ស្រាលហើយស្តើង។ តារាចម្រៀងរូបនេះ ត្រូវបានគេរិះគន់ថា មិនមានវិជ្ជាជីវៈ ក្នុងការស្លៀកសំលៀកបំពាក់ ជាមួយនឹងស្នាមជ្រីវជ្រួញលើខោអាវ មិនសមរម្យសម្រាប់រូបភាព របស់ឯកអគ្គរដ្ឋទូត ម៉ាកល្បីមួយនេះ។ ជាពិសេសខ្សែរក មេដំបៅ មើលទៅធំឆ្គងខ្លាំង។

IU នៅក្នុងកម្មវីធី Gucci
IU នៅក្នុងកម្មវីធី Gucci

ម៉្យាងទៀត Park Min Young បានបង្ហាញខ្លួន នៅរដូវស្លឹកឈើជ្រុះ - រដូវរងាម៉ូតសប្តាហ៍ឆ្នាំ ២០២០ តារាសម្តែងរូបនេះបានចូលរួមកម្មវិធីរបស់Tod។នាងបានតុបតែងខ្លួន ជាមួយសម្លៀកបំពាក់ពណ៌ខ្មៅ  ដែលសំពត់ធ្វើពីស្បែកលាយក្រណាត់ ហាក់បីដូចមិនស៊ីគ្នា​ ជាមួយស្បែកជើង និងខ្សែកជើង របស់នាងធ្វើឱ្យ នាងមើលទៅខ្លីមិនទំនង។

Park Min Young នៅក្នុងកម្មវិធី Tod
Park Min Young នៅក្នុងកម្មវិធី Tod

បើក្រឡេកមើល Chung Ha សម្លៀកបំពាក់នាង ហាក់ដូចជា ត្រូវបានគេរិះគន់ថា មិនមែនជាម៉ូតទាន់សម័យទេ។ មើលទៅពិតជាហួសសម័យបន្តិច នៅពេលពាក់អាវស្បែក ធ្វើឱ្យសំយ៉េះចេញសាច់ស្មា វែកសក់មកខាងមុខ ជាមួយនឹងសំពត់មើលទៅ គួរឱ្យធុញទ្រាន់ និងភ្លាវមែនទែន។

Chung Ha  នៅក្នុងកម្មវិធី Iceberg
Chung Ha  នៅក្នុងកម្មវិធី Iceberg

ជាចុងក្រោយ ការបង្ហាញខ្លួនរបស់ តារាចម្រៀងស្រី ក្នុងកម្មវិធីបង្ហាញម៉ូត Prada ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនគិតថា សម្លៀកបំពាក់របស់ Lisa និងក្រណាត់រឹងធ្វើឱ្យនាងមិនស្រួល នៅពេលផ្លាស់ទីនោះទេ។ ពួកគេថែមទាំង បានប្រៀបធៀបសមាជិក BlackPink ម្នាក់នេះមើលទៅដូចជាមហាក្សត្រីអេហ្ស៊ីប ដែលបានវង្វេងផ្លូវ ទៅក្នុងកម្មវិធីបង្ហាញម៉ូត។

Lisa នៅក្នុងកម្ម Prada
Lisa នៅក្នុងកម្ម Prada
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T