រោងចក្រផលិត iPhone ធំបំផុត​ ប្រកាសផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១,០០០ ដុល្លារដល់​បុគ្គលិកដែលអាចត្រឡប់មកធ្វើការវិញ

//s5.kh1.co/95/95491f2c519fe0d3cb98670c0efa1b6b89aa254e.jpg
បច្ចេកវិទ្យា

 ២៧-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន​ Foxconn ប្រកាសផ្តល់ប្រាក់​លើកទឹកចឹត្តដល់បុគ្គលិករហូតទៅដល់ ១០០០ ដុល្លារ ​ដើម្បីឱ្យពួកគេត្រឡប់មកធ្វើការវិញ

បរទេស៖ រោងចក្រផលិតទូរស័ព្ទ iPhone ធំជាងគេនៅលើពិភពលោកបានប្រកាសថា ខ្លួននឹងផ្តល់ជូន​ការ​ធ្វើដំណើរ​  ការហូបចុក​ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់បុគ្គលិកទាំងអស់ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្ម ដែលបណ្តាលមកពីការ​រាតត្បាតនៃវីរុស Covid-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
និយោជិករបស់ក្រុមហ៊ុន Foxconn Technology Group កំពុងធ្វើការនៅ Zhengzhou ខេត្ត Henan
និយោជិករបស់ក្រុមហ៊ុន Foxconn Technology Group កំពុងធ្វើការនៅ Zhengzhou ខេត្ត Henan

យោងតាម​គេហទំព័រសារព័ត៌មាន Digitimes បានឱ្យដឹងថា Foxconn Technology ដែលជាក្រុមហ៊ុនកំពុងដំណើរការរោងចក្រដំឡើង​ iPhone នៅក្នុងប្រទេសចិន​ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុន​នេះបានប្រកាសផ្តល់ប្រាក់​លើកទឹកចឹត្តដល់បុគ្គលិករហូតទៅដល់ ១០០០ ដុល្លារ ​ដើម្បីទាក់ទាញ​បុគ្គលិករបស់ខ្លួនទាំងអស់ឱ្យត្រឡប់មកធ្វើការដូចដើមវិញ។

និយោជិក​កំពុងបម្រើការនៅក្នងរោងចក្ររបស់ក្រុមហ៊ុន Foxconn Technology ប្រទេសចិន
និយោជិក​កំពុងបម្រើការនៅក្នងរោងចក្ររបស់ក្រុមហ៊ុន Foxconn Technology ប្រទេសចិន

គួរជម្រាបផងដែរថា រោងចក្រជាច្រើនរបស់ក្រុមហ៊ុន Foxconn ត្រូវបានបិទចោលជាបណ្តោះអាសន្ន​ ដោយសារការរឹតត្បិតរបស់រដ្ឋាភិបាល។​ ហើយក្នុងនោះដែរ ក្រុមហ៊ុនក៏បានផ្ញើរសារជូនដំណឹងដល់បុគ្គលិកទាំងអស់កាលពីដើមខែនេះថា ដើម្បីការពារសុខភាពនិងសុវត្ថិភាព​ ​ ក៏ដូចជាគោរពតាមវិធានការណ៍ការពារមេរោគរបស់រដ្ឋាភិបាល ពួកយើងសូមជំរុញបុគ្គលិកទាំងអស់កុំ​ទាន់ត្រឡប់មក​ធ្វើការវិញអី។

និយោជិក​កំពុងបម្រើការនៅក្នងរោងចក្ររបស់ក្រុមហ៊ុន Foxconn Technology ប្រទេសចិន
និយោជិក​កំពុងបម្រើការនៅក្នងរោងចក្ររបស់ក្រុមហ៊ុន Foxconn Technology ប្រទេសចិន

យោងតាមរបាយការណ៍ដាច់ដោយឡែកពីរ៉យទ័របានអះអាងថា ​ក្រុមហ៊ុននេះត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរឹតត្បិតការធ្វើដំណើរនិងកង្វះខាតបុគ្គលិកនៅតែបន្តប៉ះពាល់ផលិតកម្ម។ ស្របពេលជាមួយគ្នានេះដែរក្រុមហ៊ុន Apple ក៏បាន​កាសដែរថា ការកាត់បន្ថយផលិតកម្មនៅក្នុងរោងចក្រ គឺបណ្តាលមកពីការរាតត្បាតនៃវីរុសកូរ៉ូណា ហើយវានឹងបណ្តាលឱ្យមានកង្វះខាតទូរស័ព្ទ iPhone នៅចុងឆ្នាំនេះ​៕

និយោជិករបស់ក្រុមហ៊ុន Foxconn Technology Group កំពុងធ្វើការនៅក្នុងរោងចក្រប្រទេសចិន
និយោជិករបស់ក្រុមហ៊ុន Foxconn Technology Group កំពុងធ្វើការនៅក្នុងរោងចក្រប្រទេសចិន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T