លើកដំបូងបំផុត! ក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វ ដែលមិនត្រូវការអុកស៊ីសែន ដើម្បីរស់នៅ

//s5.kh1.co/c0/c084b2d5048d7a49f7dc49ddb15b723d5255e48b.jpg
បច្ចេកវិទ្យា

 ២៧-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វាត្រូវបានគេដាក់ឈ្មោះថា Henneguya salminicola។

អាមេរិក៖ អ្នកគិតថា សត្វទាំងអស់ត្រូវការអុកស៊ីសែន ដើម្បីរស់នៅមែនទេ? វាមិនត្រឹមត្រូវនោះទេ។ ក្រុមអ្នកស្រាវជ្រាវទើបតែ រកឃើញសារពាង្គកាយចម្លែកមួយ ដែលមិនចាំបាច់ដកដង្ហើម។ ផ្ទុយទៅវិញ ប៉ារ៉ាស៊ីតដ៏តូចនេះរស់នៅក្នុងជាលិកាត្រីសាម៉ុងហើយក៏វិវត្ត ដូច្នេះវាមិនត្រូវការអុកស៊ីសែន ដើម្បីផលិតថាមពលដែរ។ វាត្រូវបានគេហៅថា Henneguya salminicola។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារពាង្គកាយដែលមានរូបរាងពណ៌សតូចៗទាំងនេះ ស្ថិតនៅក្នុងសាច់ដុំរបស់ត្រីសាម៉ុង។ អ្នកស្រាវជ្រាវបាននិយាយថា វាប្រហែលជា មិនបង្កគ្រោះថ្នាក់ដល់ត្រី និងមិនអាចឆ្លងមកកាន់មនុស្សបានទេ។ ប៉ុន្តែបរិស្ថានភាគច្រើនក្នុងខ្លួនត្រីសាម៉ុង គ្មានអុកស៊ីសែន ដូច្នេះសម្រាប់ប៉ារ៉ាស៊ីតមួយនេះ វាមិនត្រូវការអុកស៊ីសែន ដើម្បីដកដង្ហើមទាល់តែសោះ។ វាអាចសម្របខ្លួន ដោយធ្វើការទម្លាក់ហ្សែន mitochondria របស់វាទាំងស្រុង។ Mitochondria នឹងបម្លែងអាហារទៅជាថាមពល នៅក្នុងសារពាង្គកាយភាគច្រើន។

ប៉ារ៉ាស៊ីត Henneguya salminicola ដែលមិនត្រូវការអុកស៊ីសែន
ប៉ារ៉ាស៊ីត Henneguya salminicola ដែលមិនត្រូវការអុកស៊ីសែន

លោក Stephen Atkinson ដែលជាសហការីស្រាវជ្រាវជាន់ខ្ពស់ នៅដេប៉ាតឺម៉ង់មីក្រូជីវសាស្ដ្រ នៃសាកលវិទ្យាល័យរដ្ឋ Oregon បាននិយាយថា «តាមការបាត់បង់ហ្សែន ប៉ារ៉ាស៊ីតកំពុងតែសន្សំសំចៃថាមពល ដោយមិនចាំបាច់ចម្លងហ្សែន ដែលវាលែងត្រូវការ»។ សត្វប្រភេទនេះកំពុងចោទជាសំណួរ ច្រើនជាងផ្ដល់ចំឡើយ។ ក្រុមអ្នកស្រាវជ្រាវមិនបានដឹងច្បាស់ថាតើ ប៉ារ៉ាស៊ីតនេះពឹងផ្អែកលើអ្វី ដើម្បីជំនួសអុកស៊ីសែន ប៉ុន្តែលោក Atkinson បាននិយាយថា លោកស្មានថាវាស្រូបយកម៉ូលេគុល ពីត្រីសាម៉ុងដែលបានផលិតថាមពលរួចហើយ។

Atkinson និងក្រុមរបស់លោកបានគិតថា វាមិនមែនជាប្រភេទសត្វតែមួយគត់ ដែលមិនត្រូវការអុកស៊ីសែន ដើម្បីរស់នៅនោះទេ។ លោកនឹងរំពឹងទុកថា អាចនឹងរកឃើញប្រភេទសត្វជាច្រើនទៀត ដែលអាចរស់រានដោយគ្មានអុកស៊ីសែន ហើយប្រហែលជាវត្តមានរបស់វា អាចនឹងចម្លែកលើសពីការស្មាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T