អីយ៉ា! ផែនដីរបស់យើង មានកូនព្រះចន្ទថ្មីមួយទៀត

//s5.kh1.co/1b/1b3fa785c1a4159a3e6b7e0ee460e152a3787585.jpg
បច្ចេកវិទ្យា

 ២៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាជាលើកទី២ហើយ ដែលមានអាចម៍ផ្កាយវិលតាមគន្លងគោចររបស់ផែនដីដូច្នេះ។

អាមេរិក៖ ការពិតទៅ វាមិនមែនជាព្រះចន្ទពេញលក្ខណៈនោះទេ ប៉ុន្តែយើងអាចហៅវាថា កូនព្រះចន្ទ។ ផែនដីរបស់យើងបានទាញអង្គដ៏តូចមួយ ចូលមកក្នុងគន្លងគោចររបស់វា។ វាគឺជាអាចម៍ផ្កាយមួយ ដែលត្រូវបានគេហៅថា 2020 CD3 ហើយវាជាលើកទី២ហើយ ដែលមានអាចម៍ផ្កាយវិលតាមគន្លងគោចររបស់ផែនដីដូច្នេះ។ អាចម៍ផ្កាយមួយនេះដើរតួជាព្រះចន្ទតូចមួយ នៅជុំវិញផែនដីរបស់យើង ហើយវាមិនអាចស្ថិតស្ថេរ ជារៀងរហូតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របកគំហើញនេះ ត្រូវបានធ្វើឡើងដោយលោក Kacper Wierzchos និងលោក Theodore Pruyne ដែលជាអ្នកជំនាញស្រាវជ្រាវ សម្រាប់ការស្ទាបស្ទង់លើអវកាសរបស់អង្គការ Catalina Sky Survey។ វាជាគម្រោងដែលឧបត្ថម្ភដោយអង្គការណាសា នៅឯសាកលវិទ្យាល័យ Arizona ខាងផ្នែកមន្ទីរអង្កេតព្រះចន្ទនិងភព ក្នុងទីក្រុង Tuscon រដ្ឋ Arizona។

ការអង្កេតនេះត្រូវបានគាំទ្រ ដោយកម្មវិធីអង្កេតអង្គនៅជិតផែនដី ដែលរាយការណ៍ទៅការិយាល័យសម្របសម្រួលការការពារភពផែនដី របស់អង្គការណាសា។ អ្នកឯកទេសនៅអង្គការ Catalina ជួយណាសា រកឃើញនិងតាមដានអង្គជិតផែនដី ដែលអាចបង្កគ្រោះថ្នាក់ដល់ភពផែនដី។ ក្នុងករណីនេះ ពួកគេបានរកឃើញអង្គរណបធម្មជាតិមួយ (អាចម៍ផ្កាយ) ដែលត្រូវបានទាញចូលគន្លងភពផែន តាំងពី៣ឆ្នាំមុន។

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅលើបណ្ដាញសង្គម Twitter ថា អាចម៍ផ្កាយនេះអាចនឹងមានអង្កត់ផ្ចិតចន្លោះ ១.៩ទៅ៣.៥ម៉ែត្រ។ អាចម៍ផ្កាយដំបូងគេដែលបានវិលតាមគន្លងគោចរជុំវិញភពផែនដី ត្រូវបានគេដាក់ឈ្មោះឲ្យថា 2006 RH120 ហើយវាត្រូវបានគេរកឃើញដោយអង្គការ Catalina Sky Survey ក្នុងខែកញ្ញា ឆ្នាំ២០០៦៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T