លក្ខណៈពិសេសនៃការតុបតែងខាងក្នុង និងរចនាបទ​ស្ថាបត្យកម្មនៃផ្សារទំនើបទាំង៦របស់ ជីប ម៉ុង រីថែល!

//s5.kh1.co/bc/bc624975447f9aada9535551866b4a208e8966e9.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មណ្ឌលផ្សារទំនើបនីមួយៗរបស់ ជីប ម៉ុង រីថែល មានលក្ខណៈពិសេសរៀងៗខ្លួនទាំងរចនាបទ​ស្ថាបត្យកម្មខាងក្រៅ និងការតុប​តែង​លម្អ​ខាងក្នុង។

ភ្នំពេញ៖ មណ្ឌលផ្សារទំនើបនីមួយៗរបស់ ជីប ម៉ុង រីថែល មានលក្ខណៈពិសេសរៀងៗខ្លួន ទាំងរចនាបទ​ស្ថាបត្យកម្មខាងក្រៅ និងការតុប​តែង​លម្អ​ខាងក្នុង ខុសពីមណ្ឌលផ្សារទំនើបផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

. មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ  ម៉ល (Chip Mong Noro Mall)

មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល
មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល
មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល
មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល

រចនាបទរបស់មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ  ម៉ល គឺជារចនាបទ ដែលធ្លាប់ទទួលបានរង្វាន់ជាច្រើនរបស់ក្រុមហ៊ុនស្ថាបត្យកម្ម Re-edge architecture។ ផ្នត់គំនិតរចនាបទនេះ បានប្រើប្រាស់នូវការរៀបចំដោយប្រើរុក្ខជាតិហ៊ុម​ព័ទ្ធជុំវិញ និង​ជារចនាបទអគារមួយ ដែលអាចឲ្យខ្យល់ និងពន្លឺចេញចូលបានល្អ។ ចំណែកឯការតុបតែងខាងក្នុងផ្សារវិញ គឺ​ប្រើប្រាស់រូបភាពលម្អ​ដោយ​រូបផ្កា និងសត្វមេអំបៅ ដែលធ្វើឲ្យអ្នកដែលបានមកដល់ទីនេះមានអារម្មណ៍ថាស្រស់ស្រាយ និងកាន់តែខិតខ្លួនទៅជិតនឹងធម្មជាតិ។

. មណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ

 មណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ
 មណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ

ចំពោះរចនាបទ​របស់មណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ នេះក៏ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Re-Edge Architecture ដូចគ្នាដែរ។ រចនាបទនេះផ្ដោតសំខាន់ទៅលើភាពល្អប្រណិត និងទំនើបដែលលម្អ​ដោយភ្លើងភ្លឺៗនៅរាល់ជ្រុងកែងខាងក្រៅនៃអគារ។ ចំណែកឯការតុបតែងខាងក្នុងវិញ ក៏​មិនមានអ្វីខុសគ្នាខ្លាំងទៅនឹងរចនាបទខាងក្រៅដែរ ពោលគឺការប្រើប្រាស់ភ្លើងលម្អ​ ដែលនាំអតិថិជនឲ្យចូលទៅក្នុង​​លម្ហ​មួយដែលពោរពេញទៅដោយភាពជឿនលឿន និងអនាគតភាព។

. មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ

មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ
មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ

មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ មានទីតាំងស្ថិតនៅក្នុងគម្រោង ផាក លែន សែនសុខរបស់ ជីប ម៉ុង លែន នៅតាមបណ្ដោយផ្លូវ​ឧកញ៉ា ម៉ុង រិទ្ធី។ រចនាបថ និងការតុបតែងលម្អ​ខាងក្នុងនៃផ្សារទំនើបនេះ គឺផ្ដោតទៅលើការរស់នៅបែបសម័យថ្មី និងពោរពេញដោយពណ៌​ និង​ពន្លឺស្រស់ស្រាយ ធ្វើ​ឲ្យអតិថិជន​មាន​អារម្មណ៍​​​ស្រស់​​ស្រាយ។ ការរចនា​ដ៏​ទំនើប និងពណ៌ចម្រុះ​អាចនាំមកនូវភាពសប្បាយរីករាយ ស្រស់បំព្រងដល់អ្នកដែលបានមកដល់ទីនេះ។

. មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨

មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨
មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨

ចំណែកឯរចនាបទ​នៃមណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាបទរបស់ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។ ប៉ុន្តែអ្វីដែលធ្វើឲ្យផ្សារមួយនេះមានភាពខុសប្លែងពីផ្សារទំនើបផ្សេងៗរបស់ ជីប ម៉ុង រីថែល គឺការរចនាដែលបន្សល់ទុកនូវកន្លែងទំនេរជាច្រើននៅក្នុងបរិវេណផ្សារ ដែលអាចឲ្យអតិថិជនចែករំលែកពេលវេលាជាមួយគ្រួសារបានច្រើន។ ដោយសារ​តែ​ផ្សារ​ទំនើប​នេះមានទីតាំងស្ថិតនៅក្នុងគម្រោង  ផាក លែន ៥៩៨ របស់ ជីប ម៉ុង លែន ដូច្នេះ​ផ្សារមួយនេះភាគច្រើនផ្ដោតសំខាន់សម្រាប់បម្រើ​ដល់តម្រូវការរបស់សហគមន៍នៃតំបន់នោះ។

. មណ្ឌលផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១

មណ្ឌលផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១
មណ្ឌលផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១

ផ្សារទំនើបនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ជាប់ទៅនឹងគម្រោង លែន​​ម៉ាក ២៧១ របស់ ជីប ម៉ុង​​ លែន។ រចនាបទ​នៃមណ្ឌលផ្សារទំនើបខ្នាតយក្សនេះផ្ដោតសំខាន់ទៅការនាំអតិថិជនឲ្យកាន់តែខិតជិតធម្មជាតិ ដោយយើងបានចាប់យករចនាបទស្ថាបត្យកម្ម និងការតុបតែងលម្អ​ ដែលអាចមានពន្លឺចេញចូលបានល្អ ហើយបរិស្ថានក្នុងផ្សារពោរ​ពេញទៅដោយរុក្ខជាតិពណ៌បៃតង ដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងរំសាយទុក្ខកង្វល់ទាំងឡាយ។ ហើយអ្វីដែលពិសេសទៅទៀតនោះគឺសួនច្បារនៅលើដំបូលផ្សារទំនើប ដែលអាចឲ្យអតិថិជនអង្គុយលម្ហែ​កាយ និងធ្វើសកម្មភាពផ្សេងៗបាន។

. មណ្ឌលផ្សារទំនើប អគារ ជីប ម៉ុង ថោវវើ Fairfield by Marriot

មណ្ឌលផ្សារទំនើប អគារ ជីប ម៉ុង ថោវវើ Fairfield by Marriot
មណ្ឌលផ្សារទំនើប អគារ ជីប ម៉ុង ថោវវើ Fairfield by Marriot
មណ្ឌលផ្សារទំនើប អគារ ជីប ម៉ុង ថោវវើ Fairfield by Marriot
មណ្ឌលផ្សារទំនើប អគារ ជីប ម៉ុង ថោវវើ Fairfield by Marriot

អគារពាណិជ្ជកម្មដ៏ខ្ពស់​ស្កឹមស្កៃ​មួយនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ គួបផ្សំជាមួយសណ្ឋាគារលំដាប់ផ្កាយ៤ Fairfield by Marriott ​ភ្នំពេញ​ ក្នុងនោះក៏មានមណ្ឌលផ្សារទំនើបមួយទៀតរបស់ ជីប ម៉ុង រីថែល ផង​ដែរ។ រចនាបទនៃផ្សារទំនើបនេះ ​គឺ​មានភាពប្លែកពីរចនាបទទាំង៥ខាងលើ។ ដោយហេតុតែមណ្ឌលផ្សារទំនើបមួយនេះ គឺមានទីតាំងនៅក្នុងអគារ ជីប ម៉ុង ថោវវើ ដូច្នេះ​រចនាបទស្ថាបត្យកម្មរបស់ផ្សារទំនើបនេះ គឺស្របទៅតាមរថនាបទ​​នៃអគារ។ ប៉ុន្ដែអ្វីដែលពិសេសនោះគឺការតុបតែងលម្អ​ខាងក្នុង ត្រូវបានយកលំនាំតាមរចនាបទនៃផ្ទះខ្មែរ បូកផ្សំទៅនឹងភាពទំនើប និងច្នៃប្រឌិតដោយប្រើប្រាស់ឈើហ៊ុម​ព័ទ្ធដោយពន្លឺខ្វាត់ខ្វែង។ នេះជារចនាបទដែលរួមផ្សំ​ទាំងភាពទាន់សម័យ និងប្រពៃណី។

បច្ចុប្បននេះមណ្ឌលផ្សារទំនើប ជីប ម៉ុង បានបើកដំណើរការបម្រើ​ជូនអតិថិជនបានចំនួន២ហើយ មានដូចជា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ។ ចំណែក​ឯកមណ្ឌលផ្សារទំនើបចំនួន៤ទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់រួមមាន មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលជាគម្រោងបន្ទាប់ ដែលត្រៀមនឹងបើកដំណើរការ, មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨, មណ្ខលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២១៧ និងមណ្ឌលផ្សារទំនើប ជីប ម៉ុង មួយទៀតដែលស្ថិតនៅក្នុងអគារ ជីប ម៉ុង ថោវវើ ដែលទើបតែចុះបឋមសិលាសាងសង់កាលពីឆ្នាំ២០១៩ កន្លងទៅនេះ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T