ខណៈអ៊ីតាលីកំពុងវាយលុកដោយវីរុស Covid-19!​ ការតវ៉ានៅលើកោះរបស់ក្រិកក៏នៅតែមានភាពក្តៅគគុកដែរ

//s5.kh1.co/0c/0c501afeaa66bda8cd35b385b5cbe10d2af92ba7.jpeg
សង្គម

 ២៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ានៅលើកោះ Lesbos របស់ប្រទេសក្រិកជុំវិញផែនការសាងសង់ជំរុំថ្មី។

ក្រិក៖ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ានៅលើកោះ Lesbos របស់ប្រទេសក្រិកជុំវិញផែនការសាងសង់ជំរុំថ្មី។ រូបភាពពីកោះទាំងនេះបង្ហាញពីក្រុមអ្នកតវ៉ាបានគប់ដុំថ្មដាក់មន្ត្រី និងទីតាំងអគារមួយនៃមជ្ឈមណ្ឌលនេះ។​ មានអ្នកតវ៉ា និងរួមទាំងមន្ត្រីប៉ូលិសរាប់សិបនាក់បានរងរបួសក្នុងការតវ៉ានៅលើកោះជាច្រើនរបស់ក្រិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis បានអំពាវនាវឱ្យអ្នកតវ៉ាមានភាពស្ងប់ស្ងាត់សិន ខណៈរដ្ឋាភិបានកំពុងស្វែងរកដំណោះស្រាយ​ជូនពួកគេ។ ការធ្វើបាតុកម្មក៏បានកើតឡើងនៅលើកោះ Chios និង Samos ផងដែរ ខណៈអាជ្ញាធរនៅទីក្រុងអាថែនបានសន្យាថានឹងសាងសង់ជំរុំថ្មីដើម្បីជំនួសកន្លែងដែលកំពុងតែមានមនុស្សច្រើនកុះករនៅលើកោះ Lesbos, Samos, Chios, Leros និង Kos ។

https://s5.kh1.co/__image/w=650,h=367,q=100/91/91d503b448294e58ff500c8cc2a411d548db6f5a.jpeg

កោះទាំង ៥ ស្ថិតនៅក្បែរឆ្នេរនៃប្រទេសទួរគីដែលស្ថិតនៅលើផ្លូវមួយដែលជនចំណាកស្រុករាប់រយរាប់ពាន់នាក់បានព្យាយាមឆ្លងកាត់សមុទ្រតាមផ្លូវទៅកាន់អឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែមានការប្រឆាំងក្នុងស្រុកយ៉ាងខ្លាំង បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនសប្តាហ៍រវាងរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ ហើយរដ្ឋាភិបាលបានដឹកជញ្ជូនគ្រឿងម៉ាស៊ីនសំណង់ដោយលួចលាក់ និងមន្រ្តីប៉ូលិសប្រឆាំងកុបកម្មរាប់រយនាក់ទៅកាន់ក្រុង Lesbos និង Chios ។

ថ្ងៃពុធបានឃើញថា ថ្ងៃទី ២ ជាប់គ្នានៃការតវ៉ានៅលើកោះដែលធំជាងគេគឺ Lesbos និង Chios។ នៅលើកោះ Lesbos ក្រុមមនុស្សបានព្យាយាមទៅជិតកន្លែងដែលបានគ្រោងទុកសម្រាប់មជ្ឈមណ្ឌលជនចំណាកស្រុក។

https://s5.kh1.co/__image/w=650,h=366,q=100/17/171b950c6fefacd8acd47b9f93c2599a5f816650.jpeg

អ្នកនាំពាក្យប៉ូលិសបាននិយាយថាមនុស្សជាង ១.០០០ នាក់បានស្ថិតនៅកន្លែងនោះ ហើយបានអះអាងថា ពួកគេបានគប់ដុំថ្មទៅលើមន្រ្តីនគបាល និងបានវាយបំបែកមួកសុវត្ថិភាពរបស់ពួកគេថែមទៀតផង។​ នៅលើកោះ Chios ក៏មានមនុស្សប្រហែល ២០០០ នាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីធ្វើការតវ៉ាផងដែរ។

អ្នកនាំពាក្យប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាក្រោយមកក្រុមមួយបានលួចចូលសណ្ឋាគារមួយកន្លែងដែលមន្រ្តីកុបកម្មកំពុងស្នាក់នៅធ្វើឱ្យពួកគេ ៨ នាក់រងរបួស។

រូបភាពមួយបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីមនុស្សមួយក្រុមបានផ្ទុះឡើងចូលសណ្ឋាគារវាយពួកមន្ត្រី និងគប់វត្ថុពីលើបង្អួចហើយយ៉ាងហោចណាស់មានប៉ូលិសកុបកម្ម ៥២ នាក់ និងបាតុករ ១០ នាក់បានរងរបួសនៅយប់ថ្ងៃពុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

https://s5.kh1.co/__image/w=650,h=366,q=100/29/292a88797a584027a521282fb0e5194dab22885c.jpg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T