កាន់តែគួរឱ្យព្រួយបារម្ភ! ករណីអ្នកឆ្លង COvid-19 កើនឡើងរហូតដល់ទៅជាង ៤០០ ករណីនៅអ៊ីតាលី

//s5.kh1.co/43/43604b6acbfdeb84ca28a87c95db3e7eb8e92c9a.jpeg
សង្គម

 ២៧-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ចំនួនករណីឆ្លងវីរុសនៅប្រទេសអ៊ីតាលីបានកើនឡើងដល់ ៤០០ នាក់ចំពេលមានការខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីទប់ស្កាត់ការរីករាលដាលនៃការរាតត្បាតដ៏សាហាវនេះ

អ៊ីតាលី៖ ការកើនឡើងនៅក្នុងប្រទេសអ៊ីតាលីនាពេលនេះ ដែលជាការផ្តោតសំខាន់នៃការឆ្លងមេរោគនៅអឺរ៉ុបគឺស្មើនឹងការកើនឡើងរហូតដល់ទៅ ២៥% គិតត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនបានប្រកាសពីករណីថ្មីដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីតាលី។ នៅថ្ងៃពុធនេះដែរ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជាលើកដំបូងដែលវីរុសនេះបានរាលដាលយ៉ាងលឿននៅខាងក្រៅប្រទេសចិន។ នៅទូទាំងពិភពលោកមានមនុស្សជាង ៨ ម៉ឺននាក់នៅក្នុងប្រទេសប្រហែល ៤០ បានឆ្លងវីរុសនេះដែលភាគច្រើនគឺនៅប្រទេសចិន។ Covid-19 ដែលជាជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុសនេះបានសម្លាប់មនុស្សជាង ២៧០០ នាក់ទៅហើយ។

ករណីឆ្លងនៅប្រទេសកូរ៉េ
ករណីឆ្លងនៅប្រទេសកូរ៉េ

តើនាពេលនេះប្រទេសអ៊ីតាលីមានស្ថានភាពបែបណា?

កាលពីល្ងាចថ្ងៃពុធអាជ្ញាធរបានរាយការណ៍ពីករណីសរុបមានរហូតដល់ទៅ  ៤០០ ករណីដែលកើនឡើងពី​ ៨០ករណីកាលពីយប់ថ្ងៃអង្គារ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺនៅភាគខាងជើងនៃប្រទេស ឧស្សាហកម្ម Lombardy តំបន់នៅជុំវិញទីក្រុង Milan និង Veneto ក្បែរទីក្រុង Venice ។ ការផ្ទុះឡើងនៃជំងឺនេះបានសម្លាប់មនុស្ស ១២ នាក់នៅក្នុងប្រទេស បើគិតមកដល់ពេលនេះ។

មន្ត្រីរដ្ឋាភិបាលបានព្យាយាមធានាសុវត្ថិភាពដល់សាធារណជន ហើយបានទទូចឱ្យមានវិធានការដើម្បីការពារការរីករាលដាលនៃជំងឺនេះ។

https://s5.kh1.co/__image/w=640,h=360,q=100/67/67b5042fdf97f941484ec360e134da4a9cd54eab.jpeg

សាលារៀន សាកលវិទ្យាល័យ និងរោងកុនត្រូវបានបិទ ហើយព្រឹត្តិការណ៍សាធារណៈជាច្រើនត្រូវបានលុបចោល។ ទីប្រជុំជនចំនួន ១១ ដែលទទួលការផ្ទុះនេះជាកន្លែងមានប្រជាជនសរុបចំនួន ៥៥,០០០ នាក់ត្រូវបានបិទទ្វា។ ហើយមានការភ័យខ្លាចថា ការផ្ទុះឡើងនេះអាចនាំឱ្យប្រទេសអ៊ីតាលីធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ 

សារព័ត៌មាន BBC លោក Mark Lowen ក្នុងទីក្រុង Milan និយាយថាការភ័យខ្លាចគឺជាហេតុផលដែលបណ្តាលឱ្យហាងនានាគ្មានភ្ញៀវចូលទិញ ជាពិសេសការលុបចោលការកក់សណ្ឋាគារជាច្រើន។

ផ្លូវនៅក្នុងក្រុងនានាដែលត្រូវបានបិទគ្នា
ផ្លូវនៅក្នុងក្រុងនានាដែលត្រូវបានបិទគ្នា

ស្នងការសុខាភិបាលសហភាពអឺរ៉ុបលោកស្រី Stella Kyriakides បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានជួបជាមួយរដ្ឋមន្រ្តីសុខាភិបាលអ៊ីតាលីនៅទីក្រុងរ៉ូមថា“ នេះគឺជាស្ថានភាពគួរឱ្យព្រួយបារម្ភ ប៉ុន្តែយើងមិនត្រូវចុះចាញ់ភាពភិតភ័យឡើយ។ វានៅតែមិនទាន់ដឹងច្បាស់អំពីវីរុសនេះ ហើយជាពិសេសប្រភពដើមនិងវិធីដែលវារាលដាល៕

ការពិនិត្យរកវីរុស COVID-19
ការពិនិត្យរកវីរុស COVID-19
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T