BLINK​​​​​ ទាំងអស់អត់ធ្មត់បន្តិចទៀតទៅ! ការចេញចម្រៀងថ្មីរបស់ក្រុម BLACKPINK ត្រូវបានពន្យារពេលដោយសារ...

//s5.kh1.co/5a/5a6177bc0bc07882ab4069ca00899ed9bd6cada6.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅទីបំផុត ការចេញបទចម្រៀងថ្មីរបស់ក្រុមតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ BLACKPINK ដែលគ្រោងចេញជាផ្លូវការក្នុងខែមីនានេះ ត្រូវបានគេពន្យារពេលដោយសារការគម្រាមកំហែងពីវីរុសប្រភេទថ្មី COVID-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រក្រុម BLACKPINK បានសម្តែងនូវអារម្មណ៍រីករាយជាខ្លាំងនៅពេលដែល YG Entertainment កាលពីខែមករា បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា BLACKPINK នឹងចេញនូវបទចម្រៀងថ្មី អមជាមួយការប្រគំតន្ត្រីទេសចរណ៍នៅពាសពេញពិភពលោក ក្នុងចន្លោះខែមីនា និងមេសានេះ។ បន្ទាប់មក នៅដើមខែកុម្ភៈ លោក Yang Hyun Suk បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុម BLACKPINK នឹងចេញនូវបទចម្រៀងថ្មីរបស់ខ្លួននៅពាក់កណ្តាលខែមីនា។

ប៉ុន្តែបច្ចុប្បន្ន ដោយសារការរីករាលដាលខ្លាំងនៃវីរុសកូរ៉ូណានៅប្រទេសកូរ៉េ ក្រុមហ៊ុន YG Entertainment សម្រេចពន្យារពេលនៃការចេញបទចម្រៀងថ្មីរបស់ក្រុមនេះ និងរង់ចាំរហូតដល់ស្ថានភាពបានប្រសើរវិញ។

https://s5.kh1.co/__image/w=650,h=433,q=100/58/583884c8599d673c0d369c6ec07d3f8da25b1241.jpg

ទោះបីជាយ៉ាងនេះក្តី ក្រៅពីយល់ស្របនឹងការសម្រេចចិត្តរបស់ YG Entertainment ដោយសារបញ្ហាប្រឈមចំពោះមុខ អ្នកគាំទ្រក៏នៅសម្តែងការងឿងឆ្ងល់ថា តាមពិតទៅ YG ប្រហែលជាមិនបានគ្រោងចេញចម្រៀងថ្មីឲ្យ BLACKPINK នៅពាក់កណ្តាលខែមីនានេះទេ។

ដោយសារតែមានការប្រកាសពីគម្រោងចេញបទចម្រៀងថ្មីសម្រាប់ក្រុមតារាប្រុស WINNER នៅពាក់កណ្តាលខែមីនាដូចគ្នា អ្នកគាំទ្រគិតថា YG អាចនឹងគ្រោងចេញចម្រៀងថ្មីឲ្យ BLACKPINK ក្រោយក្រុម WINNER ប៉ុន្តែព្យាយាមរកលេសដោះសារជាមួយនឹងអ្នកគាំទ្រម្តងហើយម្តងទៀត។ គេបានចោទសួរថា តើពេលណាទើប YG ប្រាកដប្រជាជាមួយការចេញចម្រៀងថ្មីរបស់ BLACKPINK៕

https://s5.kh1.co/__image/w=650,h=919,q=100/7d/7d6496c37a15fa14d82f4a5de5a64bf26df81161.jpg
https://s5.kh1.co/__image/w=650,h=349,q=100/ec/ec4e81d1b78b134c46e62b70524dc43ef74cdf76.jpg
https://s5.kh1.co/__image/w=650,h=653,q=100/6b/6ba599d524cc4a3189700ce0f6c32d9f07c3f45a.jpg
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T