ពិតជាគំរូល្អមែន! ក្រោយត្រឡប់មកពីប្រទេសជប៉ុនតារាចម្រៀង ថៃរូបនេះសម្រេចចិត្តធ្វើរឿងមួយ

//s5.kh1.co/f4/f4c56f5b05d994487ceff0dc07d833782627220e.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា វីរុស COVID-19 កំពុងវាយលុកយ៉ាងខ្លាំងនៅពាសពេញពិភពលោក ដែលទាមទារឲ្យបណ្តាប្រទេសនានាខិតខំរឹតបន្តឹងសុវត្ថិភាព ជាពិសេសពង្រឹងការត្រួតពិនិត្យអ្នកដំណើរមកពីបរទេស និងណែនាំឲ្យពួកគេសំងំនៅឆ្ងាយពីអ្នកដទៃក្នុងអំឡុងពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងនៃជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តារាចម្រៀងស្រីជនជាតិថៃ Tata Young បានសម្រេចចិត្តឃុំខ្លួនឯងក្នុងខុនដូ រយៈពេល១៤ថ្ងៃ ក្រោយបានត្រឡប់មកពីប្រទេសជប៉ុនវិញ ដើម្បីសង្កេតមើលអាការៈរបស់ខ្លួនថាមានអ្វីមិនប្រក្រតីឬអត់ ក៏ដូចជាទៅធ្វើតេស្តពិនិត្យរកមើលវីរុស។ ការធ្វើបែបនេះ គឺក្នុងបំណងធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងប្រទេស និងជាការរួមសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងនៃជំងឺ COVID-19។

អ្នកនាងក៏បានធ្វើការសុំទោសចំពោះម្ចាស់កម្មវិធីនានា ដែលត្រូវខកខាកដោយសារការសម្រេចចិត្តមិនចេញក្រៅខុនដូរបស់នាង។ ជុំវិញការសម្រេចចិត្តមួយនេះ អ្នកគាំទ្រ និងមិត្តរួមសិល្បៈបានសរសើរនូវទឹកចិត្ត និងការចេះយកចិត្តទុកដាក់ទៅលើសុវត្ថិភាពអ្នកជុំវិញខ្លួនបែបនេះ៕

សារបង្ហោះ Instagram របស់ Tata Young
សារបង្ហោះ Instagram របស់ Tata Young
Tata Young
Tata Young
Tata Young
Tata Young
Tata Young
Tata Young
Tata Young
Tata Young
Tata Young
Tata Young

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T