គួរឲ្យស្រឡាញ់មែន! នេះជាតារាកូរ៉េទាំង៧រូប ដែលបានជួយការពារតារាដទៃពីក្រុមអ្នកស្អប់ និងអ្នករិះគន់

//s5.kh1.co/5a/5af9d5311f2d1a4be286c07b6a98c9c8fcc8cc2b.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ទន្ទឹមនឹងតារាល្បីៗជាច្រើនត្រូវបានមនុស្សរាប់លាននាក់ស្រឡាញ់ ពួកគេក៏ត្រូវបានវាយប្រហារដោយអ្នកស្អប់ អ្នករិះគន់ និងអ្នកប្រឆាំងផងដែរ។ ប៉ុន្តែសំណាងល្អ តារាល្បីៗទាំងនោះនៅមានមិត្តភក្តិល្អៗ មិនខ្លាចនឹងក្រោកឈរឡើងដើម្បីជួយការពារពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាតារាល្បីចំនួន៧រូប ដែលបានចេញមុខជួយការពារមិត្តរួមការងាររបស់ខ្លួន៖

១. BamBam (GOT7)

#RespectLisa គឺជា Hashtag មួយល្បីនៅពាសពេញពិភពលោក ក្នុងពេលដែល BLINKs បានសរសេរការគាំទ្ររបស់ពួកគេចំពោះ BLACKPINK Lisa បន្ទាប់ពីនាងបានទទួលការរើសអើងជាតិសាសន៍។ ក្នុងបទសម្ភាសន៍មួយ BamBam ក៏បានការពារ Lisa ដែលជាមិត្តរបស់គាត់តាំងពីនៅក្មេង។

BamBam និង BLACKPINK Lisa
BamBam និង BLACKPINK Lisa

២. Jessie

ប្រសិនបើអ្នកចង់បានតារាកូរ៉េណាម្នាក់ ឲ្យនៅខាងអ្នកពេលមានជម្លោះ អ្នកអាចទៅរក Jessie បាន។ តារារ៉េបរូបនេះ មិនដែលស្ទាក់ស្ទើរក្នុងការការពារខ្លួននាង និងមិត្តរបស់នាងពីក្រុមអ្នកស្អប់ឡើយ។ នៅពេលដែល HyunA និង E'Dawn ត្រូវបានគេស្តីបន្ទោសចំពោះបញ្ហាការណាត់ជួប Jessi បានចេញនិយាយការពារពួកគេនៅក្នុងការផ្សាយបន្តផ្ទាល់ Instagram មួយ។

https://s5.kh1.co/__image/w=650,h=500,q=100/42/4242b728e5031a7aa89c49b8d2c4eb63792a2cf7.jpg

៣. IU

Yebin បានបង្ហោះវីដេអូមួយ ដែលនាងច្រៀង Cover បទចម្រៀងរបស់ IU "Between the Lips" នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង។ ប៉ុន្តែស្រាប់តែមានមនុស្សម្នាក់បានចូល Comment ថានាងមិនសក្តិសមជាមិត្តភក្តិរបស់ IU ឡើយដោយសារនាងមិនសូវល្បី។ Yebin ក៏បានឆ្លើយតបទៅវិញថា "មិនអីទេ ព្រោះខ្ញុំស្រឡាញ់ IU"។ នៅពេលនោះ IU ក៏បានចុចរូបបេះដូងគាំទ្រការឆ្លើយតបរបស់ Yebin។

IU និង Yebin
IU និង Yebin

៤. Hongbin (VIXX)

កាលពីខែមេសាឆ្នាំ ២០១៨ Hongbin បានបង្ហោះសារខឹងមួយនៅលើ Twitter ដែលអ្នកលេងអ៊ីនធឺរណែតជាច្រើនជឿជាក់ថា គាត់កំពុងការពារ N ជាមិត្តរួមក្រុមរបស់គាត់។ សារនោះត្រូវបានគេបង្ហោះ បន្ទាប់ពីអ្នកគាំទ្រមួយចំនួនបានសន្និដ្ឋានថា N នឹងរៀបចំការប្រជុំអ្នកគាំទ្រទោលនៅប្រទេសជប៉ុនក្នុងថ្ងៃកំណើតរបស់គាត់នៅឆ្នាំនេះ (ដូចដែលគាត់ធ្លាប់បានធ្វើជារៀងរាល់ឆ្នាំ)។

Hingbin និង N
Hingbin និង N
https://s5.kh1.co/__image/w=650,h=664,q=100/67/67395eaca70a98dfb76f437e90461ea3f9918e7d.jpg

៥. Mino (WINNER) and P.O (BLOCK B)

Choi Yeseul អាចនឹងល្បីល្បាញនាពេលបច្ចុប្បន្ននេះ ប៉ុន្តែកាលពីមុន នាងមិនមានប្រជាប្រិយភាពខ្លាំងនោះទេ។ តារាសម្តែងរូបនេះបានបង្ហើបឱ្យដឹងថា Mino និង P.O បានការពារនាងពីការសម្លុតធ្វើបាបនៅវិទ្យាល័យពេលដែលនាងជានិស្សិតផ្ទេរ។

Minho និង P.O
Minho និង P.O
Choi Yeseul
Choi Yeseul

៦. Hong Seok Cheon

លោកបានការពារទំនាក់ទំនងស្នេហារបស់ EXO Kai និង BLACKPINK Jennie នៅលើកញ្ចក់ទូរទស្សន៍។ អ្នកជំនាញម្នាក់ក្នុងចំណោមគណៈកម្មការកម្មវិធីទូរទស្សន៍បានលើកឡើងថា បទទោលដំបូងរបស់ Jennie “ SOLO” នឹងមានបញ្ហា ប្រសិនបើព័ត៌មានដែលអ្នកទាំងពីរមានទំនាក់ទំនងគ្នាបានបែកធ្លាយ។ ប៉ុន្តែលោក Hong Seok Cheon បានការពារគូស្នេហ៍នេះ ដោយនិយាយថាមតិសាធារណៈមិនសំខាន់ទេ ហើយអ្នកទាំងពីរគួរតែអាចណាត់ជួបគ្នាបានដោយសេរី។

Hong Seok Cheon
Hong Seok Cheon
EXO Kai និង BLACKPINK Jennie
EXO Kai និង BLACKPINK Jennie

៧. BTS Suga

Suga បានការពារសមាជិក និងកេរ្តិ៍ឈ្មោះរបស់ពួកគេពីការរិះគន់ដោយមិននិយាយអ្វីទាំងអស់។ ក្នុងកំឡុងពេលសម្តែងរបស់ “ MIC Drop” Suga បានដាក់មេក្រូរបស់គាត់ចុះ នៅចំកណ្តាលនៃការច្រៀងរ៉េបរបស់គាត់ដើម្បីបង្ហាញថា BTS មិនមែនច្រៀងរ៉េបត្រឹមតែបង្ហើបមាត់ ហើយចាក់សម្លេងពីក្រោយនោះទេ។ វាជាសកម្មភាពការពារកេរ្តិ៍ឈ្មោះក្រុមដែលអ្នកគាំទ្រនឹងមិនអាចភ្លេចវាឡើយ៕

BTS Suga
BTS Suga
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T