ហួសចិត្ត! កំពុងផ្ទុះ Covid-19 Amy និងស្វាមី មិនខ្វល់នាំគ្នាទៅលេងជប៉ុន ធ្វើមិនដឹង

//s5.kh1.co/d5/d59cc224c5cfa6adf70f0099b4cdc5896bd86aca.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពី ត្រលប់មកពី ធ្វើដំណើរកម្សាន្ត នៅប្រទេសជប៉ុនមក តារាស្រី Amy បានបង្ហោះសាររៀបរាប់ពី បទពិសោធន៍របស់ខ្លួន ជាមួយនឹងស្វាមី ខណៈពេលដែលនៅក្នុងប្រទេសជប៉ុន កំពុងតែរីករាលដាល នៃវីរុសកូរ៉ូណាយ៉ាងខ្លាំង។

ជប៉ុន៖ ពិតជា គូស្វាមីភរិយា ដ៏ផ្អែមល្ហែម រវាងាតារាសម្ដែង ប្រុសស្រី លោក Cee Siwat និងនាង Amy Amika ដែលអ្នកទាំងពីរ ទើបតែវិលត្រឡប់ពី ការធ្វើដំណើរកម្សាន្ត នៅប្រទេសជប៉ុន ដែលជាតំបន់មួយ ដែលមានគ្រោះថ្នាក់ចំពោះវីរុសកូរ៉ូណា ហើយកំពុងតែរីករាលដាល យ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ សម្រាប់គូស្វាមី ភរិយាមួយគូនេះ ហាក់ដូចជាមិនមាន ភាពខ្វល់ខ្វាយចំពោះ ជំងឺឆ្លងមួយនេះសោះ ព្រោះបន្ទាប់ពី ត្រលប់មកពីដើរលេង នៅប្រទេសជប៉ុនហើយ តារាស្រី Amy បានបង្ហោះរូបភាព ជាមួយនឹងស្វាមីរបស់នាងលើបណ្តាញសង្គម Instagram ព្រមជាមួយសារ ដែលសរសេរថា៖ 

រាល់ការកម្សាន្តទាំងអស់ វាដូចជាការផ្ដល់ ថាមពលនៃជីវិត របស់យើងម្តងទៀត ដែលផ្តល់ឱ្យយើងមានកម្លាំងថាមពល និងគំនិតវិជ្ជមាន។ ជាមួយនឹងការត្រលប់មក ធ្វើការវិញ និងបន្តទំនួលខុសត្រូវ ចំពោះគ្នាទៅវិញទៅមក ជាមួយនឹងលោក Cee។ រាល់ពេលដែល ពួកយើងធ្វើដំណើរកម្សាន្ត ក៏បានជួបប្រទះអ្វីដែលថ្មីជានិច្ច ។ តោះទៅញ៉ាំអ្វីដែលឆ្ងាញ់ ទៅមើលទេសភាពស្អាតជាមួយគ្នា សាកល្បងជាមួយនឹង បទពិសោធថ្មីជាមួយគ្នា។

សាររបស់ Amy

ស្រាប់តែ នៅក្នុងនោះ ក៏មានហ្វេនម្នាក់ បានសួរទៅ Amy ទាក់ទងនឹង ស្ថានភាពនៃ ការរីករាលដាល ពីវីរុសកូរ៉ូណានៅក្នុងប្រទេសជប៉ុន ខណៈនោះស្រាប់តែ Amy ឆ្លើយថា៖ 

 គ្រប់ពេលទាំងអស់ វាគួរឱ្យខ្លាចខ្លាំងណាស់ ជាពិសេស នៅព្រលានយន្តហោះ តែអ្វីដែលយើងអាចធ្វើបាន គឺត្រូវថែរក្សាខ្លួនយើងឱ្យបានច្រើន ធ្វើឱ្យរាងកាយ របស់យើងមានភាពរឹងមាំ កុំទន់ខ្សោយ លេបថ្នាំវីតាមីនផងដែរ តែបើនិយាយពីការធ្វើដំណើរ តើវាគួរឱ្យខ្លាចដែរឬទេ? គឺយើងត្រូវមើលកន្លែងនោះសិន ហើយព្យាយាមមិននៅ ក្នុងកន្លែងដែលមានមនុស្សច្រើននោះទេ។ នៅក្នុងពេលធ្វើដំណើរ ខ្ញុំពាក់ម៉ាសគ្រប់ពេល សូម្បីតែនៅលើយន្ដហោះ លាងដៃឲ្យបានញឹកញាប់។ ចាក់ថ្នាំនៅសាលសំងាត់ជានិច្ច បើចង់ចាប់យកអ្វី ត្រូវលាងដៃជាមុន ព្យាយាមមិនឱ្យជូតមុខ និងជូតភ្នែករបស់ខ្លួន និយាយទៅ យើងត្រូវប្រយ័ត្នគ្រប់យ៉ាង តែបើយើងមើលថែខ្លួនឯង រួមទាំងអ្នកដែលធ្វើដំណើរេជាមួយបានល្អហើយ ពិតជាគ្មានបញ្ហាអ្វីនោះទេ។

សម្ដីរបស់ Amy

ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានហ្វេនជាច្រើន ដែលព្រួយបារម្ភ ចំពោះ Amy និង ស្វាមី ហើយបានផ្ដល់យោបល់ថា គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ ឱ្យបានហ្មត់ចត់ម្ដងទៀត ដើម្បីសុវត្ថិភាព របស់អ្នកទាំងពីរ បន្ទាប់ពីវិលត្រឡប់ចូល ប្រទេសថៃវិញ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Amy
Amy
Cee
Cee
Amy 
Amy 
Amy
Amy
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T