ចុកឈាមពេល Yang Mi ដាក់មួយឃ្លា ចាក់ចំបេះដូង អតីតស្វាមី ក្រោយលែងលះគ្នា១ឆ្នាំ

//s5.kh1.co/6e/6e40876fff54ff75313f3d2df1f24e9e504f09d5.jpg
នារី

 ២៦-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីនេះ Yang Mi បានឆ្លើយតបនឹង ពាក្យចចាមអារ៉ាមដែល ពាក់ព័ន្ធអតីតស្វាមីរបស់នាង លោក Kaiwei Liu ដែលថា នាងនៅមានចិត្តលើ Kaiwei Liu តែបានស្តាប់ចំលើយរបស់ទើប ឃោរឃៅ និងអាចធ្វើឱ្យរូបគេ ចុកឈាមបាន

ប្រទេសចិន៖ ការរស់នៅបែកគ្នារវាង តារាសម្ដែងប្រុស ស្រី Yang Mi និង Liu Kaiwei កាន់តែឃ្លាតពីគ្នា ចាប់តាំងពីពួកគេ បានលែងលះគ្នាអស់រយៈពេលជាង មួយឆ្នាំហើយ។ បន្ទាប់ពីលែងលះគ្នា Yang Mi នៅតែមមាញឹកជាមួយនឹង​ការងារ និងជំនួញរបស់នាង ខណៈដែល Liu Kaiwei កំពុងរីករាយធ្វើជា ឪពុកដ៏ល្អ ជាមួយកូនស្រីឈ្មោះ Xiao Nuomi នៅផ្ទះរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯមូលហេតុនៃ ការលែងលះរបស់ ពួកគេមិនទាន់ត្រូវបាន គេបង្ហាញឱ្យដឹងនៅឡើយទេ ហើយមានពាក្យចចាមអារ៉ាមជាច្រើន រាប់ពាន់ដែល ត្រូវបានចែកចាយនៅលើអ៊ីនធើរណេត ដែលធ្វើឱ្យពិបាក និយាយជុំវិញរឿងនេះ។

យ៉ាងណាមិញ បន្ទាប់ពី លែងលះគ្នា អ្នកទាំងពីរ ងាកមកនៅភាពនៅលីវ វិញម្តងទៀត ប៉ុន្តែនៅតែ ចៀសមិនផុតគេចពីរឿងអាស្រូវបានឡើយ។ ម៉្យាងវិញទៀត Yang Mi បានលេចពាក្យចចាមអារ៉ាម ម្តងហើយម្តងទៀត ជាមួយលោក Wei Daxun កាលពីឆ្នាំមុន។ នៅចំពោះមុខសំណួរផ្សេងៗ ពីសំណាក់អ្នកនិយមលេងអ៊ីនធើរណេត នាងមិនបានឆ្លើយតបអ្វីទាំងអស់ ហើយបានធ្វើឱ្យប្រជាជន មានការចាប់អារម្មណ៍ មានការសង្ស័យនឹកស្មានត្រូវ។

មួយរយៈមុននេះ Yang Mi បានចូលរួមក្នុង កម្មវិធីសំភាសន៍មួយ នៅពេលត្រូវបានសួរ ដោយពិធីករ តើមាន Liu Liuwei ជាអតីតស្វាមី នៅក្នុងបេះដូងរបស់នាងទៀតទេ?

បន្ទាប់មក Yang Mi បាននិយាយដោយត្រង់ៗ គ្មានលាក់លៀមថា៖ 

ក្រឡេកមើលទៅ អតីតកាលដែលបានកើតឡើង វាពិតជា គ្មានន័យ និងខ្ជះខ្ជាយពេលវេលាណាស់សំរាប់ខ្ញុំ។វាមិនមានអ្វី ដែលខ្ញុំ ត្រូវរំលឹកពីវានោះទេ។

Yang Mi
Yang Mi អតីតស្វាមីរបស់នាង និងកូនស្រី
Yang Mi អតីតស្វាមីរបស់នាង និងកូនស្រី
Liu Kaiwei 
Liu Kaiwei 
Yang mi ធ្វើបទសំភាសន៍
Yang mi ធ្វើបទសំភាសន៍
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T