មិនទាន់អស់សង្ឃឹមទេ! Giroud ជឿជាក់ថា Chelsea អាចវាយបកលើ Bayern បានវិញនៅជើងទី២

//s5.kh1.co/97/97ccce5af4ce550da98773ce4dd125b5d215d3ef.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Olivier Giroud បានពោលពាក្យប្រកបដោយក្តីសង្ឃឹមថា ក្រុមរបស់ខ្លួននឹងអាចវាយបកលើក្រុម Bayern Munich បានវិញនៅជើងទី២​ វគ្គ១៦ក្រុម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមកពីអស់គ្លេស Chelsea បានបរាជ័យស្ពឹកមុខក្នុងការប្រកួតកាលពីយប់ថ្ងៃចន្ទ ក្រោមថ្វៃជើងក្រុម Bayern ក្នុងលទ្ធផល ០ទល់នឹង៣ ដែលធ្វើឲ្យក្រុមមួយនេះត្រូវទាមទាររកគ្រាប់បាល់ឲ្យបានច្រើននៅជើងទី២ ដើម្បីបានឡើងទៅវគ្គបន្ត។ បើទោះជាយ៉ាងនេះក្តី Giroud នៅតែមានសុទិដ្ឋិនិយមចំពោះក្រុមខ្លួនដោយសង្ឃឹម និងជឿជាក់ថា Chelsea នឹងអាចបំបាក់ Bayern បានវិញនៅជើងទី២ ។

https://s5.kh1.co/__image/w=640,h=427,q=100/0c/0c793e543217765383f035d1e35be7975881e793.png

Giroud បានថ្លែងប្រាប់អ្នកកាសែតថា៖ "វាជារឿងដែលពិបាកនឹងទៅរួចណាស់ ប៉ុន្តែយើងត្រូវតែមានជំនឿចិត្ត ហើយជឿជាក់ថាយើងនឹងរកបានគ្រាប់បាល់ គ្មានអ្នកណាអាចទាយទុកមុនបានទេ។ ពួកគេរកបាន៣គ្រាប់នៅទឹកដីយើង ចុះបើយើងរកបាន៣គ្រាប់នៅទឹកដីគេវិញនោះ? ខ្ញុំមិននិយាយលេងទេ " ។

https://s5.kh1.co/__image/w=650,h=362,q=100/1c/1c2773ce2242156e505122fa8bc142bd075650d1.png

គួរបញ្ជាក់ផងដែរថា Chelsea នឹងត្រូវធ្វើដំណើរទៅទឹកដីរបស់ Bayern ដើម្បីទាមទារគ្រាប់បាល់នៅជើងទី២ វគ្គ១៦ក្រុម UEFA Champion League ខណៈការប្រកួតនឹងធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ខាងមុខនេះ ៕

https://s5.kh1.co/__image/w=650,h=433,q=100/27/27060f0e516b42ac52772447853619f5eef4c6a8.png

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T