រង់ចាំ iPhone 12 មែនទេ? ពេលនេះ ដំណើរការរៀបចំ iPhone ជំនាន់ថ្មី អាចនឹងពន្យារពេល ដោយសារជំងឺកូវីដ-១៩

//s5.kh1.co/b9/b9241d4f45c1a9c034bbf20c46d15cd1b09f3a16.jpg
បច្ចេកវិទ្យា

 ២៦-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅខែកុម្ភៈ ជាធម្មតា Apple ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃការត្រួតពិនិត្យឡើងវិញ និងដំណើរការផលិត។

ចិន៖ ជារៀងរាល់ឆ្នាំ ក្នុងពេលនេះ វិស្វករនិងនាយកប្រតិបត្តិក្រុមហ៊ុន Apple តែងតែធ្វើទស្សនកិច្ច នៅរោងចក្រក្នុងប្រទេសចិន ពីព្រោះអ្នកផ្គត់ផ្គង់ផលិតផលរបស់ Apple ត្រូវត្រៀមផលិត iPhone ថ្មី ប៉ុន្តែពេលនេះ ដំណើរការនៃការរៀបចំត្រូវបានពន្យារពេល ក្នុងឆ្នាំនេះ ដោយសារការរឹតត្បិតការធ្វើដំណើរ បណ្ដាលមកពីជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផលិតឧបករណ៍ថ្មី ជាធម្មតា ចាប់ផ្ដើមនៅរដូវក្ដៅ ប៉ុន្តែក្នុងកំឡុងខែដំបូងនៃឆ្នាំ បុគ្គលិករបស់ក្រុមហ៊ុន Apple ធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីរៀបចំដំណើរការដំឡើង ដ៏ល្អឥតខ្ចោះ ជាមួយដៃគូផលិត ដូចជាក្រុមហ៊ុន Foxconn។ សារព័ត៌មាន Reuters បានសាកសួរទៅកាន់អតីតបុគ្គលិកក្រុមហ៊ុន Apple ដែលបាននិយាយថា «វាអាចអាក្រក់ ប្រសិនបើវិស្វកររបស់ក្រុមហ៊ុន Apple មិនអាចជួបជាមួយវិស្វកររបស់ Foxconn នៅក្នុងប្រទេសចិន ដើម្បីរៀបចំផែនការផលិត iPhone 12»។

Foxconn ដែលជារោងចក្រដំឡើង iPhone ក្នុងប្រទេសចិន
Foxconn ដែលជារោងចក្រដំឡើង iPhone ក្នុងប្រទេសចិន

នៅខែកុម្ភៈ ជាធម្មតា Apple ស្ថិតនៅក្នុងដំណាក់កាល នៃការត្រួតពិនិត្យឡើងវិញ អំពីដំណើរការផលិត។ នៅខែមីនានិងមេសា វិស្វករ Apple និង Foxconn ធ្វើការរួមគ្នា ដើម្បីដំឡើងបណ្ដាញ និងដំណើរការសាកល្បងជាមួយនឹងការកែប្រែចុងក្រោយ នៅខែមេសានិងឧសភា។ មនុស្សម្នាក់ដែលដឹងពីដំណើរការរបស់ Apple បានប្រាប់ទៅ Reuters ថា «វាពិតជាស្មុគស្មាញណាស់ និងអស្ថិរភាពជាច្រើន នៅក្នុងកន្លែង»។ អ្នកជំនាញផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ បាននិយាយថា Apple នៅតែមានពេលវេលា ដើម្បីរក្សាកាលវិភាគ ប៉ុន្តែការរឹតត្បិតការធ្វើដំណើរ បានបង្កការលំបាក។

Foxconn និងអ្នកផ្គត់ផ្គង់របស់ Apple ផ្សេងទៀត ត្រូវបានបិទទ្វារ អស់រយៈពេលជាច្រើនថ្ងៃ ក្នុងខែកុម្ភៈ ហើយខណៈពេលរោងចក្រដំឡើង មិនអាចដំណើរការពេញលេញ ដោយសារតែកង្វះកម្លាំងពលកម្ម និងការរឹតត្បិតការធ្វើដំណើរជាដាច់ខាត។ មន្ត្រីជាន់ខ្ពស់របស់ Foxconn កំពុងធ្វើការពីចម្ងាយ ពីតៃប៉ិ ហើយមិនអាចត្រឡប់ទៅធ្វើការ ក្នុងលក្ខណៈទ្រង់ទ្រាយធំបានទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T