Barcelona ត្រូវចំណាយប្រាក់ចំនួន ២២៥លានផោន បើសិនជាចង់បានខ្សែប្រយុទ្ធ Liverpool ម្នាក់នេះ ព្រោះលក្ខខណ្ឌ……

//s5.kh1.co/1c/1c726e0a88f0d1a720bb806bf8b602403834036e.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Barcelona ត្រូវបង់ប្រាក់ ៨៩លានផោន ពីលើតម្លៃខ្លួនរបស់កីឡាករ បើចង់បានកីឡាកររបស់ Liverpool ដែលនេះជាលក្ខខណ្ឌមួយនៅពេលដែលទិញ Coutinho កាលពីខែមករា ឆ្នាំ២០១៨

អង់គ្លេស៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបង់ប្រាក់ទៅឲ្យ Liverpool ២២៥លានផោន បើសិនជាចង់នាំយកកីឡាករខ្សែប្រយុទ្ធ Sadio Mane។ ខ្សែប្រយុទ្ធជម្រើសជាតិសេនេហ្គាល់គឺជាតួអង្គសំខាន់មួយរូបរបស់លោក Jurgen Klopp ដែលជួយឲ្យ Liverpool ឈ្នះ Champions League និងកំពុងស្វែងរកពាន Premier League នៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sadio Mane
កីឡាករ Sadio Mane

បើតាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសអេស្ប៉ាញ Barcelona ត្រូវបង់ប្រាក់បន្ថែម ៨៩លានផោនពីលើតម្លៃខ្លួនរបស់កីឡាករ បើសិនជាក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ចង់បានកីឡាករ Liverpool ណាម្នាក់ ដែលនេះជាលក្ខខណ្ឌមួយដែលបានព្រមព្រៀងគ្នានៅពេលដែល Barcelona ទិញ Coutinho ពីទឹកដីអង់គ្លេស ក្នុងតម្លៃខ្លួន ១៤៥លានផោន កាលពីខែមករា ឆ្នាំ២០១៨។

បច្ចុប្បន្នតម្លៃខ្លួនរបស់ Mane គឺប្រមាណជា ១៣៥លានផោន នេះបើតាមទិន្នន័យរបស់ Transfermarkt។ ដូច្នេះ សរុបទាំងតម្លៃខ្លួន និងទឹកប្រាក់ដែលត្រូវបង់បន្ថែម Barcelona ត្រូវចំណាយទំហំទឹកប្រាក់ប្រមាណ ២២៥លានផោន បើសិនជាចង់នាំយក Mane ទៅកាន់កីឡដ្ឋាន Camp Nou មុនឆ្នាំ២០២១។

កីឡាករ Sadio Mane
កីឡាករ Sadio Mane

គួរឲ្យដឹងផងដែរថា នៅរដូវកាលនេះ Mane ចូលលេងឲ្យ Liverpool បានចំនួន ៣៤ប្រកួត រកគ្រាប់បាល់បាន១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១១ដង ហើយគេកំពុងតែខិតជិតក្នុងការជួយឲ្យក្លិបរបស់គេឈ្នះពាន Premier League នៅរដូវកាលនេះ ដោយ Liverpool កំពុងឈរកំពូលតារាងមាន៧៩ពិន្ទុ ដាច់ពិន្ទុពីក្រុមលេខ២ Man City ដល់ទៅ ២២ពិន្ទុ ខណៈការប្រកួតនៅសល់តែ១១សប្ដាហ៍ទៀតប៉ុណ្ណោះ៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T