ដឹងការពិតនៃការពន្យារពេលចេញស្មាតហ្វូន OPPO Find X ជំនាន់ក្រោយរហូតដល់ទៅជាង២ឆ្នាំមកនេះ!

//s5.kh1.co/c9/c95cc07b17457f512beed1831c3e75dc5e62bfab.jpg
បច្ចេកវិទ្យា

 ២៦-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO បានផ្អាកបញ្ចេញស្មាតហ្វូនស៊េរីថ្មីត្រកូល Find បន្ទាប់របស់ខ្លួនជាបណ្តោះអាសន្ន។

ភ្នំពេញ៖ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO បានផ្អាកបញ្ចេញស្មាតហ្វូនស៊េរីថ្មីត្រកូល Find បន្ទាប់របស់ខ្លួនជាបណ្តោះអាសន្ន ដែលធ្វើឲ្យអតិថិជននិយមស្មាតហ្វូនម៉ូដែលនេះ ជ្រួលច្របល់ រង់ចាំអ៊ុតមើលយ៉ាងអន្ទះអន្ទែង។ ស្រាប់តែដើមឆ្នាំថ្មី ២០២០ ក្នុងត្រីមាសទីមួយ ក្រុមហ៊ុន OPPO នៅជុំវិញពិភពលោក បានទម្លាយស្មាតហ្វូនត្រកូល Find ជំនាន់ក្រោយដែលនឹងអាចផ្តល់បទពិសោធន៍ពេញលេញដល់អ្នកប្រើប្រាស់មិនធ្លាប់មានពីមុនមក បន្ទាប់ពីបានវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើផ្នែកធនធានមនុស្ស និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R & D

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន OPPO Find X
  ស្មាតហ្វូន OPPO Find X

ហេតុអ្វី Find ស៊េរី ជាគោលដៅចំបងរបស់ក្រុមហ៊ុន OPPO? តាមពិតពាក្យថា “Find” តំណាងឲ្យស្មារតីរុករកថ្មី ដូច្នេះស្មាតហ្វូន OPPO ត្រកូល Find ត្រូវបានចាត់ទុកជាស្មាតហ្វូនថ្នាក់ខ្ពស់លំដាប់កំពូលរបស់ OPPO។ កាលពីឆ្នាំនៅឆ្នាំ២០១៨ ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិនក្នុងកម្មវិធីប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី២១ (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី។

  ស្មាតហ្វូន OPPO Find X និងពានរង្វាន់ Best Design Award 2018
  ស្មាតហ្វូន OPPO Find X និងពានរង្វាន់ Best Design Award 2018

អាស្រ័យហេតុនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO ត្រូកូល Find ក្នុងយុគសម័យបច្ចេកវិទ្យា 5G ប្រាកដជាស្មាតហ្វូនលំដាប់កំពូលដ៏អស្ចារ្យបំផុត បន្ទាប់ពីចំណាយពេលយ៉ាងយូរក្នុងការផលិត ឌីហ្សាញ សម្រិតសម្រាងនូវបច្ចេកវិទ្យា ថ្មីៗ ទំនើបៗ សមត្ថភាពលើសពីតម្លៃ។ កាលពីម្សិលមិញក្រុមហ៊ុន OPPO ប្រចាំប្រទេសចិន បានបង្ហើបគម្រោងបង្ហាញនូវសមាសភាពពិតនៃស្មាតហ្វូនត្រកូល Find ស៊េរីបន្ទាប់ ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO (https://youtu.be/yTSZeiaSLxU) ម៉ោង ១៧:០០ល្ងាច ត្រូវនឹងម៉ោង ១៦:០០ល្ងាច នៅប្រទេសកម្ពុជា ថ្ងៃទី ៦ មិនា ២០២០ ខាងមុខនេះ។

ស្មាតហ្វូន OPPO ត្រូកូល Find
ស្មាតហ្វូន OPPO ត្រូកូល Find
ស្មាតហ្វូន OPPO ត្រូកូល Find
ស្មាតហ្វូន OPPO ត្រូកូល Find

បើក្រឡេកមកមើលទំព័រហ្វេសប៊ុក ឬ YouTube ផ្លូវការ OPPO ប្រចាំប្រទេសកម្ពុជាឯណេះវិញ កំពុងតែព្រលយរូបរាង និងលក្ខណៈអស្ចារ្យរបស់ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មីរបស់ OPPO ត្រកូល Find ជាបណ្តើរៗហើយ។

វីដេអូ

អ្នកទាំងអស់គ្នាសាកគិតមើល៍ នៅពេលដែលស្មាតហ្វូន OPPO ត្រកូល Find មាន DNA ខ្លាំងពីកំណើតអ៉ីចឹង ចុះជំនាន់ក្រោយរបស់វាវិញអាចនឹងទំនើបអស្ចារ្យប៉ុណ្ណា? ហើយអាចនឹងមានរហ្សស័នាមអ្វីទៅ?

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T