Single យូរហើយ ពេលនេះ Bee កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសក្មេងរូបនេះ?

//s5.kh1.co/3e/3e68da020f504ce265589f08dd52d805dc7112e6.jpg
នារី

 ២៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាស្រី Bee បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាងបានបង្ហាញរូបភាពដ៏ស្និទ្ធស្នាលជាមួយនឹង លោក Film ដែលធ្វើហ្វេនៗជាច្រើនមានការសង្ស័យថា អ្នកទាំងពីរកំពុងលួចទាក់គ្នាឬអត់

ថៃ៖ អាចនិយាយបានថា គឺជាដៃគូដ៏ជិតស្និទ្ធ ដែលអ្នកគាំទ្រជាច្រើន ចង់ឲ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍ពិតប្រាកដ សម្រាប់តារាសម្ដែងប្រុស លោក Film Thanapat និងតារាសម្ដែងស្រី ដ៏ល្បីដែលជាសិស្សច្បង នាង Bee Namthip ស្របពេលដែល អ្នកទាំងពីរនិយាយថា អ្នកទាំងពីរ គ្រាន់តែជាបងប្អូនល្អនឹងគ្នា ហើយទំនាក់ទំនងស្នេហានោះ គឺជារឿងនាពេល អនាគតក៏ដោយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា មានការអះអាងថា ត្រឹមតែជាបងប្អូន ល្អនឹងគ្នាតែ កាលពីពេលថ្មីៗនេះ តារាស្រី Bee បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាងបានបង្ហាញរូបភាព ដ៏ស្និទ្ធស្នាលជាមួយនឹង លោក Film នៅពេល ពួកគេទាំងពីរកំពុងតែនៅលើទូក កណ្តាលសមុទ្រ ដ៏ធំល្វឹងល្វើយ។ លើសពីនេះទៅទៀត នៅក្នុងនោះដែរ នាងបានបញ្ចេញកាយវិការឱប តារាប្រុសវ័យក្មេងរូបនេះ ពីខាងក្រោយយ៉ាងរ៉ូមែនទិក ប្រកបដោយទឹកមុខញញឹម ថែមទាំង បានសរសេរឃ្លាមួយថា៖ 

 កុំចែចង់ មនុស្សប្រុសរបស់ខ្ញុំ។

សម្ដីរបស់ Bee

ក្រោយពីបានឃើញហើយ អាចនិយាយបានថា​ សឹងតែធ្វើឲ្យហ្វេនៗជាច្រើន លើសជាតិស្ករ ដោយសារតែភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ និងធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ចំពោះអ្នកទាំងពីរផងដែរ តែទោះជាយ៉ាងណា នៅមិនទាន់ប្រាកដថា នាងកំពុងតែលួចទាក់ទងជាមួយនឹង តារាប្រុសវ័យក្មេងរូបនេះ ឬអត់ទេ ដូច្នេះហើយត្រូវរង់ចាំតាមដាន ពីការបកស្រាយ របស់នាងផ្ទាល់ហើយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Bee
Bee
Bee
Bee
Bee
Bee
 Film
 Film
 Film
 Film
Bee និង Film
Bee និង Film
Bee និង Film
Bee និង Film
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T