ប្រិយមិត្តមួយចំនួនធំធ្លាប់បានតាមដានស្នាដៃ កញ្ញា លាក់ ម៉ាឡែន ជាច្រើនមកហើយ ហើយសំណូមពរឲ្យ កញ្ញា លាក់ ម៉ាឡែន សរសេររឿងថ្មីៗទៀត ។ ថ្ងៃនេះកញ្ញា បកស្រាយរឿងខ្លីជាកំណាព្យអំពី និស្សិតម្នាក់ដូចខាងក្រោម។ បន្ទាប់ពីរឿងខ្លីនេះ កញ្ញានឹងសរសេរពីប្រវត្តិរបស់កញ្ញា ឲ្យប្រិយមិត្តបានដឹងពី កញ្ញាកាន់តែច្រើន និង ចេញរឿងថ្មីៗទៀត។ សូមបងប្អូនអ្នកអានជួយគាំទ្រកញ្ញា ឲ្យបានគ្រប់ៗគ្នា។

ប្រិយមិត្ដដែលចង់បាន ស្នាដៃ កញ្ញា លាក់ ម៉ាឡែន ទុកជាអនុស្សាវរីយ អាចទិញរឿងរបស់ កញ្ញា តាម 

ទិញរឿងរបស់ កញ្ញា

ក្របដោយ លាក់ ម៉ាឡែន

អារម្ភកថា

នេះកំណាព្យរឿងជីវិតខ្ញុំ      និស្សិតទុក្ខធំព្រោះស្នេហា
ខុសព្រោះតែភ្លេចគុណមាតា      ហត្ថទាំងទ្វេហាមិនបានសង។
នឹកឡើងឈឺចិត្តឥតឧបមា      មិនគួរឡើយណាភ្លេចសំណង
ទោះចង់បកក្រោយត្រឡប់សង      បានត្រឹមមួរហ្មងព្រោះហួសហើយ។
ចុងក្រោយបានត្រឹមខ្សឹកខ្សួលចិត្ត      ទុក្ខនេះរួមរឹតមិនព្រមស្បើយ
កាលម៉ែនៅរស់មិនឆ្លងឆ្លើយ      ពេលម៉ែស្លាប់ហើយទើបឆ្លើយឆ្លង។
វិប្បដិសារីដ៏សែនធំ      ក្លាយជាទុក្ខធំក្នុងបេះដូង
ប្រៀបដូចភ្នំភ្លើងឆេះក្នុងទ្រូង      ស្តាប់ហើយអ្នកផងពិចារណា។

សៀមរាប ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៧
លាក់ ម៉ាឡែន

ផ្សព្វផ្សាយដោយ Khmerload

រក្សាសិទ្ធិគ្រប់យ៉ាងសម្រាប់ លាក់ ម៉ាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]