មនុស្សរាប់ពាន់នាក់នៅកូរ៉េខាងត្បូង ឈរតម្រង់ជួរទិញម៉ាស់ ខណៈវីរុស Covid-19 សម្លាប់និងឆ្លងដល់មនុស្សជាច្រើនក្នុងប្រទេស (មានវីដេអូ)

//s5.kh1.co/cd/cd2464c98e4fbb5e1f1f3e1e6353e8b627529a7c.jpg
សង្គម

 ២៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្សរាប់ពាន់នាក់តម្រង់ជួរដើម្បីទិញម៉ាស់នៅប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ មនុស្សរាប់ពាន់នាក់ បានឈរតម្រង់ជួរទិញម៉ាស់ ដើម្បីការពារខ្លួនពីការឆ្លងវីរុស Covid-19 នៅពីមុខខ្លោងទ្វារផ្សារទំនើបមួយ ក្នុងទីក្រុង Daegu

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតឡើងដោយកាសែតកូរ៉េខាងត្បូង Maeil Shinmun បង្ហាញឲ្យឃើញពីទិដ្ឋភាព មនុស្សជាច្រើននាក់ បាននាំគ្នាស្ទុះស្ទា​ ឈរតម្រង់ជួរដ៏វែងអន្លាយយ៉ាងអត់ធ្មត់ ក្នុងការរង់ចាំទិញម៉ាស់។

ប្រភពបានឲ្យដឹងដែរថា ក្រុមមន្ត្រីកូរ៉េខាងត្បូងបានសម្ដែងនូវក្ដីសង្ឃឹមក្នុងការទប់ស្កាត់វីរុស Covid-19 ប៉ុន្ដែឥឡូវនេះ វីរុសចាប់ផ្ដើមឆ្លងសាយភាយពាសពេញប្រទេសរួចទៅហើយ។

យ៉ាងណាមិញ បើគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានករណីមនុស្សឆ្លងវីរុស Covid-19 ចំនួន៩៧៧នាក់ និងស្លាប់ចំនួន១០នាក់៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
ទិដ្ឋភាពប្រជាជនតម្រង់ជួរទិញម៉ាស់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T