គួរឲ្យក្នាញ់! មុខមាត់កូនប្រុស ឌុច លីដា ពេលកើតបាន៤ថ្ងៃ ពិតជាឃ្យូត ស្អាតតាំងតែពីកើតដំបូង

//s5.kh1.co/a5/a58cd375e492221cb26b4cab4f5e4128233eab65.png
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឌុច លីដា កាន់តែបង្ហាញ នូវមុខមាត់កូនប្រុសរបស់ខ្លួនដែលទើបនឹងកើត ជាបន្តបន្ទាប់សឹងតែរាល់ថ្ងៃ ថ្មីៗនេះនាងបានបង្ហាញកម្រងរូបភាព កូនប្រុសកាលអាយុ ៤ថ្ងៃ ពិតជាឃ្យូតគួរឲ្យស្រលាញ់។

ភ្នំពេញ៖  ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ មហាជនចាប់អារម្មណ៍ឃើញថា តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា ឌុច លីដា ហាក់បីដូចជាស្ងប់ស្ងាត់បាត់ពីវិថីសិល្បៈ មិនឃើញនាងចេញមុខថតខ្សែភាពយន្តថ្មី ឬក៏បង្ហោះរូបថតថ្មីៗអ្វីឡើយនៅលើបណ្តាញទំនាក់ទំនងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្រាប់តែនាងបានបង្ហាញនូវរូបកូនប្រុស ដ៏គួរឲ្យស្រលាញ់របស់ខ្លួន ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបាត់មុខមួយរយៈធំ ស្រាប់តែពេលនេះត្រលប់មកវិញ បែរជាបង្ហាញមុខកូនប្រុសគួរឲ្យក្នាញ់បែបនេះ។

ក្នុងនោះដែរ តារាស្រីរូបនេះកាន់តែបង្ហាញ នូវមុខមាត់កូនប្រុសរបស់ខ្លួនដែលទើបនឹងកើត ជាបន្តបន្ទាប់សឹងតែរាល់ថ្ងៃ ដោយកូនប្រុសរបស់នាង មានឈ្មោះ កិត្យាមណី ដែលមុខមាត់មើលទៅពិតជាគួរឲ្យស្រលាញ់​ផងដែរ។ ហើយថ្មីៗនេះ នាងកាន់តែបង្ហាញរូបភាពជាច្រើនសន្លឹក ដោយជារូបភាពច្រើនសន្លឹក កាលកូនប្រុសរបស់នាងមានអាយុ ទើបតែ៤ថ្ងៃ មើលទៅពិតជាមានមុខមាត់ឃ្យូតគួរឲ្យក្នាញ់តែម្តង។

ក្រោយពីបានឃើញរូបភាព កូនប្រុស ឌុច លីដា ដើយ មានហ្វេនៗ ជាច្រើនចូលរួម អបអរសាទរ និង សរសើរពីមុខមាត់កូនប្រុសនាង ថាស្អាត សង្ហា និងគួរឲ្យស្រលាញ់ តាំងតែពីកើតដំបូង។

សូមទស្សនារូបភាពខាងក្រោម៖ ​

 ឌុច លីដា
 ឌុច លីដា
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
កូនប្រុស ឌុច លីដា កាលអាយុ ៤ថ្ងៃ
ឌុច លីដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T