បុរស​ចំណាស់ជាងគេបំផុតនៅលើពិភពលោក បានទទួលមរណភាព​ក្នុង​វ័យ ១១២ ឆ្នាំនៅប្រទេសជប៉ុន

//s5.kh1.co/89/89808cc9f9d2eee64f3aafbedec2c145695ed4da.jpg
សង្គម

 ២៦-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោកតា Chitetsu Watanabe ​ដែលជាបុរសមានអាយុចំណាស់ជាងគេនៅលើពិភព​លោកបានទទួលមរណភាពនៅវ័យ១១២ឆ្នាំក្នុងប្រទេសជប៉ុន

ជប៉ុន៖ រដ្ឋាភិបាល​ក្នុងទីក្រុង Niigata បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា បុរសដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក ​បានទទួលមរណភាពនៅប្រទេសជប៉ុនក្នុង​វ័យ ១១២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកតា Chitetsu Watanabe បានទទួលមរណភាពកាលពីថ្ងៃអាទិត្យនៅឯមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុង Niigata
លោកតា Chitetsu Watanabe បានទទួលមរណភាពកាលពីថ្ងៃអាទិត្យនៅឯមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុង Niigata

លោកតា Chitetsu Watanabe ដែលបានកើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩០៧ នៅក្នុងប្រទេសជ៉ុន​ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យនៅឯមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុង Niigata។ លោកតា Watanabe ត្រូវបាន​ទទួលស្គាល់ជាផ្លូវការដោយស្ថាប័ន Guinness World Record ថាជាបុរសដែលមានវ័យចំណាស់ជាងគេកាលពីថ្ងៃទី ១២ ខែកុម្ភះ នៅឆ្នាំនេះ។

លោកតា Chitetsu Watanabe ​បានកើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩០៧
លោកតា Chitetsu Watanabe ​បានកើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩០៧

យោងតាមស្ថាប័ន Guinness World Record បានឱ្យដឹងថា លោកតា Watanabe បានកើតនៅក្នុងទីក្រុង Niigata ហើយក្រោយមកបានផ្លាស់ទៅរស់នៅតៃវ៉ាន់​ និងធ្វើការនៅក្នុងចម្ការអំពៅមួយកន្លែង ក្រោយមកទៀតគាត់បានត្រលប់​មកប្រទេសជប៉ុនវិញ ហើយបានធ្វើការជាបុគ្គលិកនៅនាយកដ្ឋានកសិកម្មមួយ​​ក្នុងទីក្រុង Niigata រហូតដល់គាត់ចូលនិវត្តន៍។​

អាថ៌កំបាំងក្នុងការរស់នៅឱ្យបានយូរអង្វែងនោះគឺ “កុំសូវខឹងច្រើនពេក ហើយត្រូវតែត្រូវ​ញញឹមឱ្យបានច្រើន”
អាថ៌កំបាំងក្នុងការរស់នៅឱ្យបានយូរអង្វែងនោះគឺ “កុំសូវខឹងច្រើនពេក ហើយត្រូវតែត្រូវ​ញញឹមឱ្យបានច្រើន”

គួរ​បញ្ជាក់ដែរថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយកាលពីខែ មករា ឆ្នាំ ២០១៩ លោកតា Watanabe ធ្លាប់បាននិយាយថា៖

អាថ៌កំបាំងក្នុងការរស់នៅឱ្យបានយូរអង្វែងនោះ​គឺ ត្រូវ​តែញញឹមឱ្យបានច្រើន ហើយមិនត្រូវខឹងច្រើនពេកនោះទេ។

Chitetsu Watanabe
លោកតា Chitetsu Watanabe ​ត្រូវបានគេទទួលស្គាល់ថាជាបុរសដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក
លោកតា Chitetsu Watanabe ​ត្រូវបានគេទទួលស្គាល់ថាជាបុរសដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T