COVID-19 វាយលុកទូទាំងពិភពលោក! ប្រទេសអារ៉ាប់រួមសម្រេចហាមប្រជាពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅប្រទេសកាន់ទាំង២នេះ

//s5.kh1.co/c4/c4200863e2d51e7ffaaeb77f5beba03d99106686.jpg
សង្គម

 ២៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អារ៉ាប់រួម៖ កាលពីថ្ងៃទី ២៤ កុម្ភៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសអារ៉ាប់រួម(UAE) បានប្រកាសហាមប្រាមពលរដ្ឋខ្លួនក្នុងការធ្វើដំណើរទៅប្រទេសថៃនិងអ៊ីរ៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា បន្ទាប់ពីស្ថានការណ៍នៃការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) បានវាយលុកនៅទូទាំងពិភពលោក ដើម្បីការពារសុវត្ថិភាពសាធារណៈ និងសុខភាពប្រជាពលរដ្ឋក្នុងប្រទេស ដូច្នេះទើបរដ្ឋាភិបាលអារ៉ាប់រួមសម្រេចចេញការប្រកាសសេចក្តីបង្គាប់ហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសទាំងពីរ ដោយមានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី ២៤ កុម្ភៈ នេះតទៅ។

ពលរដ្ឋនៃប្រទេសអារ៉ាប់រួមដែលកំពុងបន្តរស់នៅក្នុងប្រទេសថៃនិងអ៊ីរ៉ង់នៅពេលនេះ អាចទាក់ទងស្ថានទូតអារ៉ាប់រួម ឬតាមរយៈលេខទូរស័ព្ទលេខទូរស័ព្ទរបស់ក្រសួង ៨០០ ៤៤៤៤៤៕

ប្រទេសអារ៉ាប់រួម
ប្រទេសអារ៉ាប់រួម
ស្ថានភាពនៅប្រទេសថៃ
ស្ថានភាពនៅប្រទេសថៃ
ស្ថានភាពនៅប្រទេសថៃ
ស្ថានភាពនៅប្រទេសថៃ
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T