Griezmann ក្លាយជាវីរបុរសសង្គ្រោះ Barcelona ក្នុងទឹកដី Napoli (មានវីដេអូ)

//s5.kh1.co/52/52900634e430790964133fa2c015cbec0c57f3e3.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រកួតយប់មិញជាការប្រកួតជក់ចិត្តមួយរវាងក្រុម Napoli ជាម្ចាស់ផ្ទះទល់នឹងក្រុមភ្ញៀវ Barcelona ។ ការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល១ទល់នឹង១ដែលជាគ្រាប់ចំណេញក្រៅដីរបស់អ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លទ្ធផលប្រកួត
លទ្ធផលប្រកួត

ការប្រកួតបានធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៥៤,០០០នាក់ ក្នុងកីឡាដ្ឋានរបស់ San Paolo របស់ Napoli ។ ចាប់ផ្តើមតង់ទី១ Barcelona មានឱកាស់គ្រប់គ្រងបាល់ច្រើន តែ Napoli ហាក់រឹតបន្តឹងខ្លាំងនៅតំបន់ការពារ ដោយរងចាំឱកាស់វាយបកម្តងៗពេលបានបាល់ ។ រហូតដល់នាទីទី ៣០ Napoli មានឱកាស់វាយបកជាមួយនឹងចង្វាក់ Counter Attack ដ៏ល្អបូករួមទាំងការភ្លាត់ស្នៀតពីសំណាក់ខ្សែការពារ Barcelona ធ្វើឲ្យ Napoli មានឱកាស់នាំមុខមុនមួយគ្រាប់ដោយកីឡាករ Mertens ដែលលទល្ធផលនេះបានរក្សារហូតដល់ចប់តង់ទី១។

Mertens ស៊ុទគ្រាប់បាល់នាំមុខ Barca
Mertens ស៊ុទគ្រាប់បាល់នាំមុខ Barca

ឈានចូលតង់ទី២ Barcelona នៅតែមានឱកាស់ច្រើនក្នុងការគ្រប់គ្រងបាល់ និងប្រយុទ្ធទាមទារគ្រាប់បាល់មកវិញ រហូតដល់នាទីទី៥៧ Barca ក៏តាមបានស្មើមកវិញ ក្រោយមានការសហការគ្នាយ៉ាងល្អនៅតំបន់ប្រយុទ្ធ ធ្វើឲ្យ Griezmann រកបានមួយគ្រាប់តាមស្មើវិញដើម្បីបន្ធូរស្ថានការ ។ លទ្ធផល១ទល់នឹង១នេះបានរក្សារហូតដល់ចប់ការប្រកួតដែលធ្វើឲ្យ Barca មានគ្រាប់បាល់ចំណេញមួយគ្រាប់នៅក្រៅដី រកចាំប្រកួតជើងទី២នៅ Camp Nou ៕

កីឡាករ Barcelona អបអរគ្រាប់បាល់
កីឡាករ Barcelona អបអរគ្រាប់បាល់

សូមទស្សនាវីដេអូ Highlight :

https://s5.kh1.co/__image/w=650,h=384,q=100/fe/fe47ea6438e8b00cb052b3a772172486748ac53c.png
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T