ពិតជាអស្ចារ្យ! សំរាប់ព្រះខ័នរាជស្វាយរៀង ដែលទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់ក្នុងការប្រកួតក្របខណ្ឌ AFC Cup

//s5.kh1.co/fc/fc521404f9a8d59e0e28d30f090e90b887f89c90.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាអស្ចារ្យមែនសំរាប់ព្រះខ័នរាជស្វាយរៀង ដែលទទួលបាន ៣ពិន្ទុដ៏មានសារៈក្នុងការប្រកួត AFC Cup

ព្រះខ័នរាជស្វាយរៀងទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Cup 2020 ក្រោយទទួលបានជ័យជម្នះទៅម្ចាស់ជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ២ទល់នឹង១ក្នុងជំនួបពូល G កាលពីថ្ងៃអង្គារ ទី២៥ កុម្ភៈ ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការប្រកួតត្រឹមតែ ១២នាទី ព្រះខ័នរាជស្វាយរៀងបានបើកការនាំមុខទៅលើក្រុមភ្ញៀវ Bali United ១ ទល់នឹង០ ដោយរកគ្រាប់បាល់បានដោយកីឡាករ ហួ៊យ ផល្លីន ក្រោយពីការបញ្ជូនបាល់ពីកីឡាករ Privat Mbarga​ ។នៅនាទីទី១៩ ខ្សែប្រយុទ្ធកាមេរូន Privat បានឆក់ឱកាសពីការភ្លាត់ស្នៀតរបស់កីឡាករខាង Bali ទាត់បញ្ចូលទីគ្រាប់ទីពីរបានសម្រេច។

(កីឡាករ ហួ៊យ ផល្លីន)
(កីឡាករ ហួ៊យ ផល្លីន)

លុះចូលមកតង់ទី២ នៅនាទី ទី៥៩ ទើបក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ីមួយនេះរកបានមួយគ្រាប់តាមពីក្រោយមកវិញដោយការទាត់បញ្ចូលទីដោយខ្សែប្រយុទ្ធ Ilija Spasojevic ។ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ៩០នាទីពេញ ។

(ស្ថិតិនៃការប្រកួត)
(ស្ថិតិនៃការប្រកួត)

ទន្ទឹមគ្នានេះដែលការប្រកួតនៅក្នុងពូល G ដដែលមួយគូទៀតគឺការប្រកួតរវាង Ceres-Negros ជាមួយនឹង Than Quang Ninh បានបញ្ចប់ទៅដោយលទ្ធផល ២ទល់នឹង២ ។ ក្រោយបញ្ចប់ការប្រកួតជុំទី២ ជើងទី១ នេះទៅព្រះខ័នរាជស្វាយរៀងឡើងមកឈរនៅលេខរៀងទី២ នៅក្នុងតារាងពិន្ទុបណ្ដោះអាស្នន។

(តារាងពិន្ទុ)
(តារាងពិន្ទុ)

គួរបញ្ជាក់ឱ្យដឹងដែរថាព្រះខ័នរាជស្វាយរៀងនឹងត្រូវទទួលក្រុម​ Than Quang Ninh របស់វៀតណាមម្ដងទៀតនៅថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២០ខាងមុខនេះដើម្បីបញ្ចប់ជើងទី១ប្រចាំពូល G៕

Hok Mina
Mina (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T