មិនលាក់លៀមទេ! Pogba សរសើរក្រុមមួយនេះពេញៗមាត់ តែមិនមែនក្រុមរបស់ខ្លួន

//s5.kh1.co/73/736c00dd7252fe4a78354247d6e57e9a89334f70.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខ្សែបម្រើថ្លៃកប់ពពករបស់ក្លឹបបិសាចក្រហម​ កីឡាករ Paul Pogba បានថ្លែងដោយមិនញញើតថា Liverpool សក្តិសមណាស់នៅអ្វីដែលពួកគេទទួលបាននេះ ខណៈ Liverpool កំពុងឈរកំពូលតារាងព្រមទាំងនាំមុខក្រុមដែលឈលេខ២ដល់ទៅ២២ពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=391,q=100/ac/acccf147ea4d14a8a1871945f6ae4c5ce0318e30.png

ក្រុមរបស់លោក Klopp ត្រូវការឈ្នះត្រឹមតែ៤ប្រកួតទៀតប៉ុណ្ណោះដើម្បីបានលើកពានដំបូងក្រោយពីក្រុមមួយនេះខកខានលើកពាន Premier League អស់៣០ឆ្នាំហើយនោះ ហើយ Pogba បានអះអាងថា Liverpool សមនឹងលើកពានណាស់ ដោយបានថ្លែងប្រាប់កាសែត ESPN ថា ៖ " ក្នុងនាមជាកីឡាកររបស់ Man Utd ក៏ដូចជាក្រុមកំពុងប្រជែងគ្នាផងនោះ យើងមិនចង់ឲ្យ Liverpool លើកពាននេះទេ ។ " 

កីឡាករ Pogba
កីឡាករ Pogba

Pogbar បន្ត៖ " យើងមិនចង់ឲ្យក្រុមណាដណ្តើមពានពីយើងទេ ប៉ុន្តែក្នុងនាមជាអ្នកស្នេហាបាល់ទាត់ ព្រមទាំងការគោរពដ៏ជ្រាលជ្រៅចំពោះក្រុមគូប្រកួត ខ្ញុំសូមនិយាយថា ពួកគេសក្តិសមក្នុងការឈរនៅកន្លែងដែលពួកគេឈរសព្វថ្ងៃនេះ(កំពូលតារាង)។ ពួកគេឡើងឈរកំពូលតារាងដាច់គេ ពួកគេមិនទាន់ចាញ់មួយប្រកួតណាទេក្នុងលីគនៅរដូវកាលនេះ ដៃម្ខាងរបស់ពួកគេបានឈោងចាប់ពាន Premier League រួចទៅហើយ " ៕

ប្រភពskysports

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T