គ្រូធំ Barcelona និយាយអ្វីខ្លះមុនប៉ះ Napoli រាត្រីនេះ?

//s5.kh1.co/ae/aebca769c90880c1c8b3e4e92b5462c63f919713.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យប់នេះជាយប់ដែលប្រិយមិត្តបាល់ទាត់ទន្ទឹងរងចាំ ពោលគឺនឹងមានការប្រកួតដ៏ជក់ចិត្តមួយរវាងក្រុមមកពីអេស្ប៉ាញ Barcelona ទល់នឹងក្រុមអ៊ីតាលី Napoli នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ UEFA Champion League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Barcelona បានធ្វើដំណើមកសួរសុខទុក្ខ Napoli ដល់ផ្ទះក្នុងវគ្គ១៦ក្រុមនេះ បន្ទាប់ពីបានធ្វើព្យុះភ្លៀងច្រើននៅក្នុងលីគ ដោយបានឈ្នះការប្រកួត ៤ប្រកួតជាប់គ្នារួមទាំងបានបំបាក់ Eibar ៥ទល់នឹង០ផងដែរកាលពីថ្មីៗនេះ ។ 

កីឡាករ Barcelona ពេលហ្វឹកហាត់
កីឡាករ Barcelona ពេលហ្វឹកហាត់

តាំងពីលើកពាន UCL តាំងពីឆ្នាំ២០១៥ មក Barca ហាក់មិនសូវកាក់កបឡើយនៅ UCL ពោលគឺធ្លាប់បានចាញ់ Atletico Madrid ,Juventus និង Roma ក្នុងវគ្គ៨ក្រុមហើយរឿងដែលឈឺចាប់ទៀតនោះគឺចាញ់ Liverpool នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឲ្យគ្រូបង្វឹកលោក Setien ហាក់មានកាព្រួយបារម្មណ៍ខ្លាចរឿងនេះតាមលងបណ្លាចកូនក្រុមខ្លួន ។ 

https://s5.kh1.co/__image/w=650,h=464,q=100/c6/c6bf0f2a58d74e3e1c7208319e279f806a3e3519.png
https://s5.kh1.co/__image/w=650,h=366,q=100/20/200283b23b5fd4cef80f2b764d3b5c0330f30233.png

ក្នុងសន្និសិទ្ធមុនការប្រកួតលោក Setien បានថ្លែងថា ៖ " ពិតណាស់ ! យើងបាននិយាយតិចមែនទែនជុំវិញអ្វីដែលបានកើតឡើង(ចាញ់Liverpool) ច្បាស់ណាស់ថា កីឡាករនៅតែចងចាំជានិច្ចនៅក្នុងចិត្ត។​ តែពេលនេះខ្ញុំគិតថាពួកយើងបានប្រសើឡើងហើយ " ។

លោក Setien បន្តថា​ ៖ "យើងធ្វើបានល្អណាស់នៅក្នុងលីគ កំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងលេងបានល្អ ខ្ញុំគិតថាក្នុងក្រុមមានភាពល្អប្រសើណាស់ ហើយ Napoli ក៏មិនអន់ដែរនៅពេលនេះ " ។

https://s5.kh1.co/__image/w=650,h=650,q=100/45/45c42bf3a1508f7a22f113f5eedad103bbc64fb4.png

៉ខ្ញុំជឿជាក់ថា វានឹងបន្តល្អបែបនេះសម្រាប់ពួកយើង ដោយចងចាំថានេះជាការប្រកួតដ៏លំបាកមួយ។ ខ្ញុំរំពឹងថា Napoli និងធ្វើបានល្អ។ ពួកគេបានធ្វើបានយ៉ាងល្អទល់នឹងក្រុមកំពូលៗមួយចំនួន ហើយខ្ញុំច្បាស់ណាស់ថាពួកគេនឹងមិនធម្មតាឡើងនៅយប់នេះ " ។

https://s5.kh1.co/__image/w=650,h=407,q=100/55/558ed562595272a76725afeeb3e6fc43da5ae196.png

គួររំលឹកផងដែរថា Barcelona នឹងត្រូវជួបក្រុមខ្លាំង Napoli នារាត្រីនេះក្នុងវគ្គ១៦ក្រុមជើងទី១ ដែលការប្រកួតនឹងចាប់ផ្តើមឡើងនៅម៉ោង 3:00នាទី រំលោងអាធ្រាតម៉ោងនៅកម្ពុជា ៕

ប្រភពskysports

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T