ព័ត៌មានក្នុងក្រុម និងរឿងរ៉ាវមួយចំនួនដែលអ្នកគួរដឹងមុន Chelsea ប៉ះ Bayern នៅយប់នេះ

//s5.kh1.co/ce/ceb96a83177b2a18ffc5ef5103f4d941279d36d3.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រាត្រីនេះនឹងមានការប្រកួតដ៏ជក់ចិត្តមួយរវាងក្រុមខ្លាំងមកពីអង់គ្លេសតោខៀវ Chelsea ត្រូវប្រកួតទល់នឹងក្រុមខ្លាំងមកពីអាល្លឺមង់ ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី១ពានរង្វាន់ UEFA Champion League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាព៌តមានមួយចំនួនដែលអ្នកគួរដឹងមុនការប្រកួតដ៏ល្អមើលនេះមកដល់ ៖

Chelsea : គ្រូបង្វឹក Frank Lampard បានបញ្ជាក់ហើយថាខ្សែបម្រើល្អរបស់ខ្លួនគឺកីឡាករ N'Golo Kante , Christian Pulisic រួមទាំង Hudson-Odoi នឹងត្រូវអវត្តមានក្នុងជំនួបទល់នឹង Bayern Munich ក្នុងទឹកដី Stamford Bridge នៅរាត្រីនេះ។

កីឡាករ Callum Hudson-Odoi និងអវត្តមានប្រកួតយប់នេះ
កីឡាករ Callum Hudson-Odoi និងអវត្តមានប្រកួតយប់នេះ

Bayern : ខ្សែការពាររបស់ Bayern កីឡាករ Niklas Sule មិនបានចូលរួមប្រកួតនេះទេ ដោយសាររបួសជង្គង់ ខណៈដែល Ivan Perisic ត្រូវសម្រាកដោយសារតែរបួសកជើង ។ បើទោះជាកីឡាករខ្លះមិនបានចូលរួមក្តីក៏មិនជាបញ្ហាសម្រាប់ក្រុមម្ចាស់ជើងឯងអាល្លឺមង់មួយនេះដែរ ដោយកីឡាករ Javi Martinez បានត្រលប់ចូលមកហ្វឹកហាត់វិញហើយ បន្ទាប់ពីសម្រាកអស់៦ប្រកួតកន្លងទៅដោយបញ្ហាសាច់ដុំ ។

Ivan Perisic ត្រូវសម្រាកដោយសារតែរបួស កជើង
Ivan Perisic ត្រូវសម្រាកដោយសារតែរបួស កជើង
Javi Martinez បានត្រលប់ចូលមកហ្វឹកហាត់វិញ
Javi Martinez បានត្រលប់ចូលមកហ្វឹកហាត់វិញ

ស្ថិតិមួយចំនួន និងប្រវត្តិជួបគ្នារវាងក្រុមទាំង២ ៖

- Chelsea និង Bayern ជួបគ្នាចុងក្រោយនៅឆ្នាំ២០១២ ក្នុងការប្រកួត Champion League វគ្គផ្តាច់ព្រ័ត្រ ដែលកាលណោះ Chelsea បានផ្តួល Bayern ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Allianz Arena របស់ Bayern ដោយបាល់ Penalty កាត់សេចក្តី ។

Chelsea ឈ្នះ Bayern វគ្គផ្តាច់ព្រ័ត្រ UCL
Chelsea ឈ្នះ Bayern វគ្គផ្តាច់ព្រ័ត្រ UCL

- Chelsea បានឡើងមកវគ្គ ជំរុះ knockout stages ១៤ដងហើយក្នុងចំណោម១៧រដូវកាល តាំងពីរដូវកាល ២០០៣-២០០៤។ មានតែក្រុមដូចជា Real Madrid , Barcelona និង Bayern ប៉ុណ្ណោះបានផ្តួល Chelsea ច្រើនជាងគេនៅពេលនោះ ។ ហើយតាំងពីរដូវកាល ២០១៣-២០១៤ មក Chelsea មិនដែលឆ្លងផុតវគ្គ១៦ក្រុមនេះបានទេ ។

- Bayern Munich បានឡើងមកវគ្គជំរុះ knockout Stage នេះបាន១២រដូវកាលជាប់ៗគ្នា ក្រុមមួយនេះធ្លាប់បានឡើងផុតវគ្គ១៦ក្រុម ចំនួន៧ដងក្នុង៨រដូវកាលចុងក្រោយនេះ ខណៈដែលរដូវកាលមុនធ្លាក់ក្រោមថ្វៃជើងក្រុមហង្សក្រហម Liverpool ។

 Robert Lewandowski
 Robert Lewandowski


- ចាប់តាំងពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១២ ទល់នឹងក្រុមតោខៀវ Chelsea     មក ក្លឹប Bayern Munich បានទម្លាក់ក្លឹបអង់គ្លេសចំនួន ៤ក្លឹប ក្នុងចំណោម ៥ ប្រកួតជាប់ៗគ្នាទាំងក្នុងទឹកដី និង ក្រៅទឹកដី ។

- អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Frank Lampard ធ្លាប់រកបាន ៣ គ្រាប់ក្នុងការប្រកួត Champions League ៤ លើកទល់នឹង Bayern Munich ក្នុងនាមជាកីឡាករ ដែលជាកំណត់ត្រាល្អបំផុតរបស់គាត់ក្នុងការប្រកួត។ គាត់ក៏បានស៊ុទបាល់ប៉េណាល់ទីចូលមួយគ្រាប់ផងដែរ ក្នុងការទទួលជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១២ ទល់នឹង Bayer ។

គួររំលឹកផងដែរថា Chelsea នឹងត្រូវបើកទ្វាកីឡដ្ឋានទទួលក្រុមខ្លាំង Bayern Munich នារាត្រីនេះក្នុងវគ្គ១៦ក្រុមជើងទី១ ដែលការប្រកួតនឹងចាប់ផ្តើមឡើងនៅម៉ោង 3:00នាទី រំលោងអាធ្រាតម៉ោងនៅកម្ពុជា ៕

https://s5.kh1.co/__image/w=650,h=362,q=100/54/54998c7ee93aae4dc0bd2b3b05253a328453d608.png
https://s5.kh1.co/__image/w=650,h=366,q=100/06/0697ad9fca14a1fee4b1a494d0087bee21062731.png

ប្រភពskysport

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T