កំពូលភ្នាក់ងារកីឡាករទាំង ៥រូប ដែលមានឥទ្ធិពលបំផុតក្នុងវិស័យបាល់ទាត់ ដែលរកចំណូលប្រមាណ៧៨លានផោនក្នុង ១ឆ្នាំ ពីតារាល្បីរបស់គេ

//s5.kh1.co/55/557a467d200add4fc4af18daac1b2bb269c248fa.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករបាល់ទាត់ ១រូបៗ សុទ្ធតែមានភ្នាក់ងារផ្ទាល់ខ្លួន ក្នុងការចរចាប្រាក់បៀវត្ស ផ្លាស់ប្តូរក្លឹប និងបញ្ហាផ្សេងៗ។ យ៉ាងណា ភាពជោគជ័យរបស់កីឡាករទាំងនោះ ក៏មានចំណែកនៃកំពូលភ្នាក់ងាររបស់ខ្លួន ដែលចាំជួយប្រឹក្សាពីបញ្ហានានាដែលកើតឡើងក្នុងអាជីពរបស់ខ្លួន ដោយកីឡាករទាំងនោះមិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះ khmerload សូមណែនាំកំពូលភ្នាក់ងារចំនួន ៥ រូបដែលមានឥទ្ធិផលបំផុតក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ននេះ៖

៥. លោក Pini Zahavi សញ្ជាតិអ៊ីស្រាអែល បច្ចុប្បន្នមានវ័យ ៧៦ឆ្នាំ៖ ជាបុគ្គលមួយរូបដែលបានណែនាំ លោក Roman Abramovich មកវិនិយោគនៅក្លឹប Chelsea កាលពីឆ្នាំ២០០៣ និងនាំយកកីឡាករល្អៗជាច្រើនមកចូលរួមជាមួយ Chelsea ផងដែរ។ លោក Pini Zahavi អាចរកចំណូលបានប្រមាណ ៥លានផោន ពីការវិនិយោគ ១១១លានផោន លើកីឡាករដែលមានទេព្យកោសល្យនៅក្លឹប Chelsea។

លោក Zahavi ក៏រកចំណូលបានប្រមាណ ១.១៣លានផោន ពីការផ្ទេរអតីតខ្សែការពារជម្រើសជាតិអង់គ្លេស Rio Ferdinand ដែលបានផ្ទេរពីក្លឹបញញួរធំ West Ham ទៅក្លឹប Leeds United ក្នុងតម្លៃ ១៨លានផោន និងផ្ទេរម្តងទៀតពីក្លឹប Leeds United ទៅក្លឹបបិសាចក្រហម Manchester United ក្នុងតម្លៃ ៣០លានផោន។

ទោះជាយ៉ាណា សមាគមន៍បាល់ទាត់អង់គ្លេស បានធ្វើការស៊ើបអង្កេតរូបលោក លើការផ្ទេរខ្សែការពារ Ashley Cole ពីក្លឹប Arsenal ទៅក្លឹប Chelsea កាលពីឆ្នាំ២០០៥។

ជោយជ័យធំបំផុតក្នុងអាជីពជាភ្នាក់ងារ គឺលោក Zahavi ធ្វើឱ្យមាន Neymar ពីក្លឹប Barcelona ទៅក្លឹប Paris SG ដែលរូបលោកទទួលបានកម្រៃជើងសារប្រមាណ ៩លានផោន។ ជាមួយគ្នានេះ លោក Zahavi ក៏បានរួមចំណែកផ្ទេរកីឡាករ ២រូប ពី Paris SG ទៅក្លឹប Tottenham ផងដែរ រួមមាន កីឡាករខ្សែការពារ Serge Aurier និង ខ្សែប្រយុទ្ធ Lucas Moura។

កីឡាករល្បីឈ្មោះផ្សេងៗទៀត ដែលស្ថិតក្នុងការជួយជ្រោមជ្រែងពីលោក Zahavi រួមមាន៖ ខ្សែប្រយុទ្ធ Robert Lewendowski អ្នកចាំទី Kevin Trapp ខ្សែប្រយុទ្ធជើងចាស់ Carlos Tevez និងអតីតប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Javier Mascherano ជាដើម។

លោក Pini Zahavi
លោក Pini Zahavi

៤. លោក Kia Joorabchian សញ្ជាតិអ៊ីរ៉ង់ វ័យ ៤៨ឆ្នាំ៖ តាមពិតមិនមែនជាភ្នាក់ងារដែលមានអាជ្ញាប័ណ្ណទេ ប៉ុន្តែគាត់បានពិពណ៌នាអាជីវកម្មរបស់គាត់ជាអ្នកណែនាំកីឡាករ អំពីសិទ្ធិ និងក្លឹបរបស់ពួកគេ លើការផ្ទេរ និងកិច្ចសន្យា។ ភ្នាក់ងាររូបនេះ ក៏ជាប់ពាក់ព័ន្ធជាមួយ Carlos Tevez ផងដែរ ដែលរូបលោកជួយជ្រោមជ្រែងការផ្ទេររបស់ Tevez ពីអង់គ្លេស ទៅអ៊ីតាលី ពីអ៊ីតាលី ទៅចិន និងត្រលប់ទៅអាហ្សង់ទីនវិញ។

លោក Joorabchian ក៏បានរៀបចំឱ្យមានការផ្ទេរខ្សែបម្រើជម្រើសជាតិប្រេស៊ីល ពី Chelsea ទៅ Shanghai SIPG កាលពីឆ្នាំ២០១៧ ការផ្ទេរ Tiemoue Bakayoko ពី Monaco ទៅ Chelsea និងការផ្ទេរខ្សែការពារ David Luiz ពី Benfica ទៅ Chelsea និងពី Chelsea ទៅ Paris SG និងត្រលប់មក Chelsea វិញ ដែលមានតម្លៃបូកបញ្ជូលគ្នាប្រមាណ ៩១លានផោន។

ជោយជ័យធំបំផុតក្នុងអាជីពនេះ គឺលោក Joorabchian គឺជាតួសំខាន់ក្នុងការផ្ទេរខ្សែបម្រើប្រយុទ្ធជម្រើសជាតិប្រស៊ីល កីឡាករ Philippe Coutinho ពីក្លឹប Liverpool ទៅក្លឹប Barcelona ក្នុងតម្លៃ ១៤២លានផោន។

កីឡាករល្បីឈ្មោះផ្សេងៗទៀត ដែលស្ថិតក្នុងការជួយជ្រោមជ្រែងរបស់លោក រួមមាន៖ ខ្សែបម្រើស្លាបជម្រើសជាតិប្រេស៊ីល Willian ខ្សែបម្រើប្រយុទ្ធ Andreas Peraira និងខ្សែការពារឆ្វេងជម្រើសជាតិបារាំង Layvin Kurzawa ជាដើម។ 

លោក Kia Joorabchian
លោក Kia Joorabchian

៣. លោក Mino Raiola សញ្ជាតិអ៊ីតាលី វ័យ ៥២ឆ្នាំ៖ ប្រសិនជាមានពានរង្វាន់សម្រាប់ភ្នាក់ងារពូកែវោហាស័ព្ទ លោកគួរតែទទួលបានរង្វាន់នេះ។

ជាច្រើនឆ្នាំមកនេះ លោក Mino Raiola បានតំណាងឱ្យកីឡាករល្បីៗជាច្រើន រួមមាន៖ លោកព្រះ Zlatan Ibrahimović ខ្សែបម្រើកំពូលលេងម៉ូតសក់ Paul Pogba ខ្សែបម្រើជម្រើសជាតិអាមេនី Henrikh Mkhitaryan ខ្សែបម្រើជម្រើសជាតិអ៊ីតាលីកម្ពស់ទាប Marco Verratti អ្នកចាំទីចាស់វស្សា Gianluigi Donnarumma ខ្សែប្រយុទ្ធមុខរឿង Mario Balotelli និងអតីតខ្សែបម្រើប្រយុទ្ធ Pavel Nedved ផងដែរ។

ក្រៅពីកីឡាករល្បីឈ្មោះខាងលើ ក៏នៅមានកីឡាករល្អៗជាច្រើនទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Raiola រួមមាន៖ ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Lorenzo Insigne ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Erling Haaland អ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ខ្សែការពារជម្រើសជាតិអ៊ីតាលី Alessio Romagnoli ខ្សែការពារជម្រើសជាតិក្រិក Konstantinos Manolas ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអ៊ីតាលី Moise Kean ខ្សែប្រយុទ្ធស្លាបជម្រើសជាតិហូឡង់ Justin Kluivert និងខ្សែបម្រើការពារជម្រើសជាតិបារាំង Blaise Matuidi ជាដើម។

កាលឆ្នាំ២០១៦ លោកជាមនុស្សតែម្នាក់នៅពីក្រោយការផ្ទេរ Pogba ពីក្លឹប Juventus ទៅក្លឹប Manchester United ក្នុងតម្លៃប្រមាណ ៨៩លានផោន។

រាល់ការផ្ទេររយៈពេលច្រើនឆ្នាំកន្លងមកនេះរបស់លោកព្រះ Zlatan ដែលសរុបចូលគ្នាប្រមាណ ១៤៣លានផោន គឺ Raiola ជាចំណែកក្នុងនោះ ខណៈលោកគ្រូតា Sir Alex Ferguson មិនមានទំនាក់ទំនងល្អជាមួយភ្នាក់ងាររូបនេះឡើយ។

លោក Mino Raiola
លោក Mino Raiola

២.​ លោក Jonathan Barnett ក្នុងវ័យ ៧០ឆ្នាំ៖ លោកជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Stellar Group Limited ដែលគ្រប់គ្រងលើកីឡាករល្បីៗមួយចំនួន Gareth Bale កីឡាករជម្រើសជាតិអង់គ្លេស Luke Shaw, Jesse Lingard និង Jordan Pickford ជាដើម។

ការផ្ទេរដ៏លំបាកមួយដែលធ្វើឱ្យ Gareth Bale ក្លាយខ្លួនជាកីឡាករដែលថ្លៃបំផុតមួយកាលពីឆ្នាំ២០១៣ ដោយការផ្ទេរខ្សែប្រយុទ្ធជម្រើសជាតិវែល ពីក្លឹប Tottenham ទៅក្លឹប Real Madrid ក្នុងតម្លៃឯកត្តកម្មពិភពលោក ៨៦លានផោន។

ករណីជាក់ស្តែង លោកក៏បានធ្វើឱ្យមានការយល់ព្រមលើការចុះហត្ថលេខារយៈពេល ៥ឆ្នាំរបស់ Luke Shaw ជាមួយ Manchester United ជាមួយប្រាក់បៀវត្ស ១៩០,០០០ ផោន ក្នុងមួយសប្តាហ៍។

មកដល់ពេលនេះ កីឡាករល្បីច្រើនណាស់ដែលស្ថិតក្នុងការគ្រប់គ្រងរបស់លោក រួមមាន៖ ខ្សែបម្រើឆ្នើមជម្រើសជាតិ Saul Niguez អ្នកចាំទី Wojciech Szczesny ខ្សែប្រយុទ្ធ Maxi Gomez ខ្សែបម្រើប្រយុទ្ធ Daniel James ប្រធានក្រុមជម្រើសជាតិអ៊ីស្លង់ Gylfi Sigurdsson ខ្សែការពារជម្រើសជាតិស្កុតលែន Kieran Tierney ខ្សែការពារជម្រើសជាតិវែល Ben Davies ខ្សែប្រយុទ្ធ Kelechi Iheanacho ខ្សែការពារ Marcos Rojo និងកីឡាករអន្តរជាតិអង់គ្លេសជាច្រើនរូប​ រួមមាន៖ Kieran Trippier, Jack Grealish, Ruben Loftus-Cheek, James Ward-Prowse, Jonjo Shelvey, Dean Henderson, Adam Lallana, Nick Pope Lewis Cook និងអ្នកចាំទី Fraser Forster ជាដើម។

លោក Jonathan Barnett ភ្នាក់ងាររបស់ Gareth Bale<br>
លោក Jonathan Barnett ភ្នាក់ងាររបស់ Gareth Bale

១. លោក Jorge Mendes សញ្ជាតិព័រទុយហ្កាល់ វ័យ ៥៤ឆ្នាំ៖ ជាភ្នាក់ងារដែលមានឥទ្ធិពលបំផុតក្នុងវិស័យបាល់ទាត់។ លោកទទួលបានកម្រៃជើងសារ ប្រមាណ ៧៨លានផោន ក្នុងមួយឆ្នាំ។ ជាក់ស្តែង លោកគឺជាភ្នាក់ងាររបស់ Ronaldo ដែលបានបន្ថែមឥទ្ធិពលដល់លោកផងដែរ។

ក្រៅពីនេះ ក៏មានកំពូលកីឡាករផ្សេងៗទៀត ព្រមប្រគល់នូវកម្រៃជើងសារដល់លោកផងដែរ រួមមាន៖ អ្នកចាំទី David de Gea ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី James Rodriguez និងខ្សែប្រយុទ្ធមុខចាស់ Diego Costa

ឆ្នាំ២០០៤ ជាឆ្នាំដែលលោករកចំណូលបានដល់ទៅ ៣០លានផោន ក្នុងការផ្ទេរកីឡាករបួនរូប ក្នុងចំណោមការផ្ទេរធំៗចំនួន ៧ ហើយលោកក៏បានផ្ទេរ Eliaquim Mangala ពី Porto ទៅ Manchester City ក្នុងតម្លៃ ៣២លានផោន និងការផ្ទេរ Angel Di Maria ក្នុងតម្លៃ ៦០លានផោន ពី Real Madrid ទៅ Manchester United ផងដែរ។

លោក Mendes ក៏ជាទីប្រឹក្សារបស់ម្ចាស់ក្លឹប Wolves ក្នុងការផ្ទេរកីឡាករ ដែលក្នុងនោះលោកក៏បានណែនាំឱ្យទិញកីឡាករខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ ២រូប គឺកីឡាករ Ruben Neves និង Joao Moutinho ទៀតផង។

ជម្រើសជាតិព័រទុយហ្គាល់ជាច្រើនរូប រួមមាន Bernardo Silva, Joao Cancelo, Ricardo Pereira, Nelson Semedo, Ruben Dias, Diogo Jota, Goncalo Guedes, Andre Silva, Rui Patricio, Renato Snaches កីឡាករជម្រើសជាតិប្រេស៊ីល មាន Ederson និង Fabinho ខ្សែប្រយុទ្ធ Falcao និងខ្សែការពារ Nicolas Otamendi ជាដើម៕

លោក Jorge Mendes ភ្នាក់ងាររបស់ Ronaldo<br>
លោក Jorge Mendes ភ្នាក់ងាររបស់ Ronaldo

ប្រភពthe sun

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T