បុគ្គលិកចិនម្នាក់ ដែលធ្វើការនៅផ្ទះកំឡុងពេលវីរុស Covid-19 វាយលុក ត្រូវពិន័យអាវ៉ង់ ប្រសិនបើកម្មវិធីទូរសព្ទមួយបង្ហាញថា ដើរទៅណាឆ្ងាយដោយមិនធ្វើការ (មានវីដេអូ)

//s5.kh1.co/32/32522294251ff3914aef1e5e5508b4e7524d597b.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ត្រូវពិន័យអាវ៉ង់ ប្រសិនបើពួកគេដើរច្រើនពេក កំឡុងពេលវីរុស Covid-19 វាយលុក

ចិន៖ ថ្មីៗនេះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ស្ថិតក្នុងខេត្ត Shanxi បានដំឡើងនូវកម្មវិធីទូរសព្ទដើម្បីតាមដានរាប់ជំហានដើររបស់បុគ្គលិកដែលធ្វើការនៅផ្ទះ កំឡុងពេលវីរុស Covid-19 វាយលុក។ ហើយប្រសិនបើ បុគ្គលិកណាដែលដើរលើសពី១,០០០ជំហានក្នុងមួយថ្ងៃ កម្មវីធីទូរសព្ទនឹងបង្ហាញឲ្យក្រុមហ៊ុនដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បុរសម្នាក់ដែលជាបុគ្គលិក (មិនបញ្ចេញអត្តសញ្ញាណ) បានដើរលើសកំណត់ក្នុងមួយថ្ងៃ ត្រូវទទួលពិន័យដោយអាវ៉ង់ចំនួន២០ដងផងដែរ។ រូបគាត់ផ្ទាល់បាននិយាយប្រាប់វេបសាយព័ត៌មានចិន Pear ថា៖

ខ្ញុំមិនអាចអធិប្បាយបានទេថា ការពិន័យនេះវាសមហេតុផល ឬមិនសមហេតុផលឡើយ។ យ៉ាងណាក្ដី វាក៏មិនពាក់ព័ន្ធទៅនឹងការកាត់ប្រាក់ខែដែរ ហើយម៉្យាងវិញទៀត វាក៏ល្អដែលខ្ញុំអាចអាវ៉ង់ ទុកជាការហាត់ប្រាណ។ ខ្ញុំដើរច្រើនជំហាន គឺព្រោះតែខ្ញុំត្រូវនាំសត្វចិញ្ចឹមចេញទៅទីធ្លាខាងក្រៅផ្ទះ។

សម្ដីរបស់បុគ្គលិក

យ៉ាងណាមិញ ក្រុមហ៊ុនខាងលើក៏បានបកស្រាយដែរថា គោលបំណងនៃការតាមដាន និងពិន័យ គ្រាន់តែចង់ធានាពីសុវត្ថិភាពរបស់បុគ្គលិកពីវីរុស Covid-19 ប៉ុណ្ណោះ។

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុគ្គលិកដែលត្រូវពិន័យ
បុគ្គលិកដែលត្រូវពិន័យ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T