សមសួនណាស់លើកនេះ! សុភ័ក្រ កុសុម៉ា ស្អាតប្លែក ក្នុងឈុតប្រពៃណី (មានវីដេអូ)

//s5.kh1.co/ea/ea516c6160f349f2698a1ae9af9ac83bfaa0fdf3.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សុភ័ក្រ កុសុម៉ា នាងបានស្លៀកនៅឈុតប្រណៃណីខ្មែរ បែបកូនក្រមុំ មើលទៅពិតជាប្លែកភ្នែកយ៉ាងខ្លាំង ដោយយើងកម្រនឹងបានឃើញ នាងស្លៀកពាក់នៅឈុតកូនក្រមុំបែបនេះ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង។

ភ្នំពេញ៖​ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា សុភ័ក្រ កុសុម៉ា ជាតារាស្រីមួយរូប ពោរពេញដោយពហុជំនាញ អាចធ្វើបានសឹងតែគ្រប់ផ្នែកក្នុងវិស័យសិល្បៈ ជាពិសេស ប្រកដោយសម្ដីចាក់ទឹកមិនលេច បែបកំប្លុកកំប្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះ នាងពិតជាទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់។ ដោយនាងជាតារាស្រី ដែលអាចធ្វើឲ្យទស្សនិកជន មានភាពសប្បាយរីករាយជាមួយនាងខ្លាំង ខណៈនាងតែងតែបង្ហាញពី ការលេងសើច និងកាយវិការកំប្លុកកំប្លែងជាច្រើន។

ជាការពិតណាស់ បើងាកមកមើលការតុបតែងខ្លួនរបស់នាងវិញ ពិតជាមានភាពលេចធ្លោ និងស្រស់ស្អាតខ្លាំង រាល់ការតុបតែងខ្លួនរបស់នាង តែងតែធ្វើឲ្យហ្វេនៗសរសើរគ្រប់គ្នាថាស្អាត និង ទាន់សម័យ មិនថាការស្លៀកពាក់ចូលរួមកម្មវិធី ឬក៏សាមញ្ញធម្មតានោះទេ។

តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ស្រាប់តែថ្មីៗនេះ នាងបានបង្ហាញវីដេអូមួយ ដោយនាងបានស្លៀកនៅឈុត ប្រពៃណីខ្មែរ បែបកូនក្រមុំ មើលទៅពិតជាប្លែកភ្នែកយ៉ាងខ្លាំង និងកម្រនឹងបានឃើញ នាងស្លៀកពាក់នៅឈុតកូនក្រមុំបែបនេះ ដែលមើលទៅពិតជាស្រស់ស្អាត សមសួនខ្លាំងតែម្តង៕

សូមទស្សនារូបភាព និង​វីដេអូខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា ក្នុងឈុតប្រពៃណី
សុភ័ក្រ កុសុម៉ា ក្នុងឈុតប្រពៃណី
សុភ័ក្រ កុសុម៉ា ក្នុងឈុតប្រពៃណី
សុភ័ក្រ កុសុម៉ា ក្នុងឈុតប្រពៃណី
សុភ័ក្រ កុសុម៉ា ក្នុងឈុតប្រពៃណី
សុភ័ក្រ កុសុម៉ា ក្នុងឈុតប្រពៃណី
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T