realme X50 Pro 5G បំពាក់ដោយ Snapdragon ™ 865 ចរាចរលក់នៅទូទាំងពិភពលោក ជាផ្លូវការហើយ!

//s5.kh1.co/40/408c2f31cf252a1ce154ddc4dd26b0e05f7bb158.jpg
បច្ចេកវិទ្យា

 ២៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

realme ជាម៉ាកស្មាតហ្វូនដែលបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក។

អេ​ស្ប៉ាញ៖​ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ realme ជាម៉ាកស្មាតហ្វូនដែលបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក បានបើកដំណើរការលក់ស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួន គឺស្មាតហ្វូន «កំពូលល្បឿន5G» ​(5G Speed Flagship) និង realme X50 Pro 5G នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផល 5G ក្រោមប្រធានបទ «ល្បឿននៃអនាគត» កាលពីម៉ោង ១០ ព្រឹក (UTC + 01: 00)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

realme X50 Pro 5G គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូន ដែលដំណើរការដំបូងដោយក្រុមហ៊ុន Qualcomm®  បំពាក់ដោយឈីប Snapdragon™ 865 5G ហើយដើរដោយប្រព័ន្ធ Dual-Mode 5G ផងដែរ។ ស្មាតហ្វូន realme ម៉ូឌែលនេះមានកាមេរ៉ាទំហំ៦៤មេហ្គាភិចសែល ជាប្រភេទកាមេរ៉ាភ្នែកឥន្ទ្រីចំនួន ៤គ្រាប់ ដែលបំពាក់ដោយប្រព័ន្ធបញ្ញាសប្បនិមិត្ត (HawkEye AI quad-camera) កាមេរ៉ាភ្លោះខាងមុខទំហំ ៣២មេហ្គាភិចសែល សម្រាប់ថត selfie ជាមួយអេក្រង់ Super AMOLED និងកម្លាំងសាកថ្មលឿន Flash Charge SuperDart ៦៥ វ៉ាត់ ដែលចំណុចទាំងអស់នោះធ្វើឱ្យវា realme ក្លាយជាម៉ាកសញ្ញាស្មាតហ្វូន 5G ដែលមានការប្រកួតប្រជែងខ្លាំងជាមួយមុខងារដ៏ល្អឥតខ្ចោះ។

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

realme X50 Pro 5G
“Dare to Leap” ជាមួយនឹងមុខងារ 5G ភ្លោះយ៉ាងល្អប្រសើរ
ការផ្សព្វផ្សាយពាណិជ្ជកម្មខ្នាតយក្សអំពី 5G នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២០។ កំពូលស្មាតហ្វូន realme ដែលបំពាក់ប្រព័ន្ធ 5G ដំបូងគេបង្អស់គឺ realme X50 Pro 5G បានបង្ហាញខ្លួនជាផ្លូវការដោយភ្ជាប់ជាមួយប្រព័ន្ធដំណើរការ គាំទ្រដោយ SA / NSA Dual-Mode 5G រួមជាមួយនឹងសេវាគ្របដណ្តប់នៃបច្ចេកវិទ្យា 5G នៅទូទាំងពិភពលោកដែលគ្របដណ្ដប់លើក្រុម n1, n3, n41, n78, និង n79 ដើម្បីឆ្លើយតបនឹងប្រព័ន្ធ 5G ដែលជាបច្ចេកវិទ្យាអ៊ីនធើណែតលំដាប់ចុងក្រោយនេះផងដែរ។

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

ទូរស័ព្ទ realme X50 Pro 5 មានសម្ថភាពខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G

ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ល្អប្រសើរជាមួយបច្ចេកវិទ្យា 5G នេះ ទូរស័ព្ទ realme X50 Pro 5G ក៏បំពាក់ផងដែរនូវបច្ចេកវិទ្យា Smart 5G តែមួយគត់ ដែលមានសមត្ថភាពដឹងច្បាស់ពីរលកសញ្ញាធាតុអាកាសនៅជុំវិញ និងសមត្ថភាពពិសេសក្នុងការ​ផ្លាស់ប្តូរ 4G ទៅ 5G ដោយស្វ័យប្រវត្តិ ។ លើសពីនេះទៅទៀត វាក៏មានសមត្ថភាពដ៏អស្ចារ្យក្នុងការបែងចែកប្រេកង់ និងថ្មដែលអាចធ្វើឱ្យអាយុកាលថ្មកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការប្រើប្រាស់ថាមពលបានរហូតដល់​ ៣០% ឯណោះ។

ជាងនេះទៅទៀត វាក៏អាចប្រើជាមួយបណ្ដាញ Wi-Fi 6 ដើម្បីបង្ហាញពីដំណើរការល្អប្រសើរទៅអ្នកប្រើប្រាស់ ជាមួយចម្ងាយបញ្ជូនបន្ត និងអត្រាបញ្ជូនដ៏ខ្ពស់បំផុត។ លើសពីនេះ ទៅទៀត វាអនុញ្ញាតឱ្យទាំង 5G និង Wi-Fi មានដំណើរការក្នុងពេលដំណាលគ្នា ក្នុងការបង្កើនល្បឿន និងស្ថេរភាពបណ្តាញកាន់តែខ្ពស់បន្ថែមទៀត។

ជាទូរស័ព្ទដំបូងគេដែលបំពាក់ដោយបន្ទះឈីប Qualcomm® snapdragon™ 865 5G

មុខងារស្នូលនៃ realme X50 Pro 5G គឺប្រព័ន្ធអ៊ីនធឺណេត 5G ​លំដាប់កំពូល។ realme X50 Pro 5G ត្រូវបានបំពាក់ដោយឈីបប្រភេទ Qualcomm®Snapdragon™ 865 5G ដោយភ្ជាប់មកជាមួយនូវម៉ាស៊ីន Adreno 650 GPU។ បើប្រៀបធៀបជាមួយ Snapdragon ™ 855 ទាំង CPU និង GPU ត្រូវបានកើនឡើងរហូតដល់ ២៥% ឯណោះ។ វាមានបន្ទះឈីបបញ្ញាសប្បនិមិត្ត AI ដែលមានដំណើរការលឿនជាងជំនាន់មុនរហូតដល់ទៅ ២ ដង។ វាគឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដែលបានបំពាក់ដំបូងនូវ LPDDR5 DRAM ដែលមានល្បឿនកើនឡើងរហូតដល់ ២៩ % ហើយការប្រើប្រាស់ថាមពលថយចុះរហូតដល់ ២០% បើប្រៀបធៀបជាមួយ LPDDR4X។ ការប្រើប្រាស់ UFS 3.0 + Turbo Write + HPB ជួយបង្កើនល្បឿនបាន ៨០% និងបន្ថយការប្រើប្រាស់ថាមពលថ្មបាន ២០% បន្ថែមទៀត។ realme X50 Pro 5G គឺជាស្មាតហ្វូនលំដាប់ 5G ដ៏ពិតប្រាកដមួយជាមួយនឹងមុខងារដ៏អស្ចារ្យដែលផ្តល់ជម្រើសបីប្រភេទគឺ 8GB + 128GB, 8GB + 256GB និង 12GB + 256GB

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

realme X50 Pro 5G – បន្ទះឈីប Snapdragon™ 865 5G ដែលបំពាក់នៅលើ realme
អគ្គនាយកក្រុមហ៊ុន Qualcomm® EMEA លោក Enrico Salvatori បានមានប្រសាសន៍ថា៖

«យើងមានមោទនភាពក្នុងការគាំទ្រ realme សម្រាប់បើកដំណើរការសម្ពោធ X50 Pro 5G ដែលជាទូរស័ព្ទដើរដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ខ្លួននៅក្នុងអឺរ៉ុបនេះ»។

ប្រសាសន៍របស់លោក Enrico Salvatori 

លោកបានបន្ដថា៖ 

«ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនទាំងពីរ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុន realme ត្បិតក្រុមហ៊ុននេះបាននាំយក X50 Pro 5G នេះ និងឧបករណ៍ដទៃទៀត ដើម្បីឲ្យអ្នកប្រើប្រាស់នៅអឺរ៉ុបបានទទួលបានបទពិសោធន៍»។

ប្រសាសន៍របស់លោក Enrico Salvatori 

ដើម្បីធានាថាស្មាតហ្វូននេះអាចដំណើរការបានល្អប្រសើរជាងមុន realme X50 Pro 5G ត្រូវបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា 5D Stereoscopic Ice Cooling Pro ដែលអាចកាត់បន្ថយកម្ដៅជាមួយ VC liquid cooling copper chamber បន្ទះសន្លឹក 3D ស៊ីលីកូន ច្រើនសន្លឹកក្នុងការទប់ទល់នឹងកម្ដៅ។ ជាមួយ VC liquid cooling copper chamber មានទំហំរហូតដល់ 1821 មីល្លីម៉ែត្រការ៉េ ដែលទំហំនេះ គឺធំជាងបំពង់ត្រជាក់ធម្មតាហើយ កាត់បន្ថយប្រភពកម្តៅស្នូលបានទៅដល់១០០%។ សមត្ថភាពរំលាយកម្តៅត្រូវបានផលិតឡើងយ៉ាងល្អប្រសើរ ដូច្នេះស្មាតហ្វូននេះអាចរក្សាដំណើរការបានល្អបំផុតគ្រប់ពេលគ្រប់វេលាដោយមិនបារម្ភរឿងកម្តៅនៃស្មាតហ្វូនកើនឡើងនោះឡើយ។

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

realme X50 Pro 5G – បច្ចេកវិទ្យាដែកត្រដាក់ VC Cooling System

realme X50 Pro 5G ជាមួយនឹងកម្លាំងថាមពលថ្ម 4200mAh ត្រូវបានអនុវត្តន៍ដំបូង សម្រាប់បច្ចេកវិទ្យា Flash Charge-65W SuperDart ដែលអាចសាកបានខណៈពេលដែលអេក្រង់កំពុងបើកដំណើរការ រួមជាមួយល្បឿននៃការសាកថ្មលឿនបំផុត ដោយចំណាយពេលត្រឹមតែ ៣៥នាទីប៉ុណ្ណោះ ក្នុងការសាកថ្មពេញ ដែលនេះជាបច្ចេកវិទ្យាសាកថ្មដ៏លឿនបំផុតនាពេលបច្ចុប្បន្នក្នុងឧស្សាហកម្មនេះ។

គ្រប់ម៉ូឌែលទាំងអស់ត្រូវបានបំពាក់ជាមួយឆ្នាំងសាកថ្មជំនាន់ថ្មីរបស់ GaN ដើម្បីទទួលបានដង់ស៊ីតេថាមពលខ្ពស់ជាមួយនឹងរាងកាយតូចច្រឡឹងជាងមុន និងមានអត្រាកម្តៅទាបជាងមុន។ ស្របពេលជាមួយគ្នានេះដែរ realme X50 Pro 5G ក៏អាចប្រើបានទាំងសាកថ្ម 30W VOOC 4.0 Flash និងសាកថ្មបានលឿន 18W QC / PD

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

realme X50 Pro 5G – ថាមពលសាកថ្មកំលាំង 65W SuperDart

SuperDart មិនត្រឹមតែបង្ហាញពីការសាកថ្មលឿនប៉ុណ្ណោះទេ ហើយបន្ទះឈីប Five-core ក៏ធានាបាននូវការការពារពេញលេញទៅលើបន្ទុកថាមពលលើសឆ្នាំងសាកថ្ម ការកំណត់អត្តសញ្ញាណនៃបន្ទុកពន្លឺ និងការពារថាមពលដែលលើសចំណុះ។ ការពារការផ្ទុកទិន្នន័យលើសចំណុះ ការពារបន្ទុកលើសវ៉ុល ការពារការរលាយថ្មដែលធ្វើឱ្យការសាកថ្មលឿន និងមានសុវត្ថិភាព។

realme X50 Pro 5G ត្រូវបានបំពាក់ដោយអេក្រង់របស់ Samsung Super AMOLED ទំហំ ៦,៤៤ អ៊ីញដែលផ្តល់នូវសមាមាត្រ 20:9 និងមានសមាមាត្រអេក្រង់ទាំងមូលរហូតដល់ ៩២% ឯណោះ។ វាជាជំនួយដល់ HDR10+, 100% DCI-P3 និងការបញ្ចេញពន្លឺ ដែលឈានដល់កម្រិតពន្លឺអតិបរិមាររហូតដល់ ១,០០០ nits និងកម្រិតសមាមាត្រ contrast ខ្ពស់បំផុតរហូតដល់ ២០០០០០០:១ ឯណោះ។ អំពូលពន្លឺថ្មីម៉ាក E3 ថ្មី កាត់បន្ថយពន្លឺព៌ណខៀវបាន 37.5% និងថាមពល 5% ផងដែរ។

realme X50 Pro 5G បង្ហាញខ្លួនជាមួយអេក្រង់ 9០Hz ដែល Frame Rate ត្រូវបានកើនឡើង 50% បើប្រៀបធៀបនឹងស្មាតហ្វូនធម្មតា។ ទន្ទឹមនឹងនេះវាមានអត្រាគំរូ 180Hz ដែលធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលនៃចលនាអេក្រង់ និងភាពរលូននៅពេលលេងហ្គេមផ្សេងៗ។

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

ទូរស័ព្ទ realme X50 Pro 5G អេក្រង់ 6.44 អីុង កម្រិត 90Hz  Super AMOLED Display

ជាមួយនឹងអេក្រង់ Super AMOLED, realme X50 Pro 5G ដែលបានបំពាក់ជាមួយនឹងមុខងារស្គែនស្នាមក្រយៅដៃនៅក្នុងអេក្រង់ ដែលកាន់តែងាយស្រួលក្នុងពេលដោះសោរ។ ការស្គែនក្រយៅដៃជំនាន់ថ្មីនេះត្រូវការពេលជាមធ្យមត្រឹមតែ 0.27 វិនាទីតែប៉ុណ្ណោះដើម្បីដោះសោរក្នុងទូរស័ព្ទដៃ។

ប្រព័ន្ធសុវត្តិភាពត្រូវបានពង្រឹងឱ្យប្រសើរឡើងបន្ថែមទៀត ខណៈដែលវាត្រូវបានគេធ្វើឱ្យប្រសើរនូវឡាស៊ែរពណ៌ស និងរួមបញ្ចូលគ្នានូវការបញ្ចាំងពន្លឺលើអេក្រង់ខ្ពស់ និងស្នូលដំណើរការដ៏មានឥទ្ធិពលក៏ដូចជាតម្រងសុវត្ថិភាពដែលបានបង្កប់នៅក្នុងស្មាតហ្វូន។

realme បានយកចិត្តទុកដាក់ជាពិសេសទៅលើតម្រូវការរបស់យុវជន។ ដោយផ្អែកលើការកោតសរសើរយ៉ាងខ្លាំងចំពោះកាមេរ៉ាទំហំ 64MP Hawk Eye AI 4 គ្រាប់realme X50 Pro 5G មានបំពាក់កាមេរ៉ា៤គ្រាប់ ដែល ថតដល់ប្លង់ទូលាយរហូតដល់ ៦៤ មេហ្គាភិចសែល នៅផ្នែកខាងក្រោយ និងកាមេរ៉ាភ្លោះនៅផ្នែកខាង មុខដែលមានមុខងារទំនើបៗជាច្រើន។ realme X50 Pro 5G បានបំពាក់កាមេរ៉ាភ្លោះ ធំទូលាយនៅផ្នែកខាងមុខរួមជាមួយ Len កាមេរ៉ាដែលធ្វើការកែសម្រួលមកពី 32MP Sony IMX616​ និងកម្រិតអាប់ភើឆើ f / 2.5។ ជាមួយ Len ទំហំ 8MP ថតប្លង់ទូលាយមានកម្រិត f / 2.2 aperture គឺអាចចាប់បាននូវទិដ្ឋភាព ១០៥​​ ដឺក្រេ។ កាមេរ៉ាទាំងពីរគឺជំនួយដល់ការថតរូប Selfie នៅក្នុងប្រភេទ HDR និង Nightscape។ បើនិយាយពីមុខងារនៃការថតវីដេអូវិញ ការថតវីដេអូដែលមានប្លង់ធំទូលាយ, UIS ដែលជួយទប់លំនឹងវីដេអូ, រូបថតថតរូប Portrait ស្រស់ស្អាតនិងរូបវីដេអូព្រាលក្រាយដោយបច្ចេកវិទ្យា bokeh

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

realme X50 Pro 5G ទំហំ 32 មេហ្គាភិចសែល ជាមួយកាមេរ៉ាភ្លោះ មុខថតសែលហ្វីប្លង់ទូលាយ

realme X50 Pro 5G បំពាក់កាមេរ៉ាទំហំ 64MP Hawk Eye 4 គ្រាប់ ដែលដំឡើងនៅផ្នែកខាងក្រោយ។ កាមេរ៉ាគោលទំហំ 64 MP មានជំរៅធំ f / 1.8 អាចចាប់យករូបភាពច្បាស់បំផុត ហើយអាចប្រើបច្ចេកវិទ្យា Tetracell 4-in-1 pixel ដើម្បីរួមបញ្ចូលភីកសែលជាប់គ្នា 4 ទៅជាភីកសែលធំ 1.6μm រួមជាមួយការធ្វើការ upgrade មុខងារថតពេលយប់ Nightscape 3.0 ដែលអាចប្រើបានជាមួយទម្រជើងកាមេរ៉ា។ ក្នុងពេលជាមួយគ្នានេះវាត្រូវបានបន្ថែមមុខងារ “Ultra Nightscape Mode” ដែលអ្នកប្រើប្រាស់អាចថតរូបដ៏អស្ចារ្យទោះបីជាមានពន្លឺតិចយ៉ាងណាក៏ដោយ។

កាមេរ៉ាមួយទៀតទំហំ 8 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយ ultra-wide-angle និងប្លង់ជិតបំផុត ultra-macro lens មានភីកសែលធំ 1.4μm ថតប្លង់ទូលាយ រហូតដល់ 119 ដឺក្រេ អាចចាប់យករូបភាពដ៏អស្ចារ្យបានយ៉ាងងាយស្រួល ហើយ Len super macro ទំហំ ៣សង់ទីម៉ែត្រ ផ្តល់នូវរូបភាពដែលថតជិតបានអស្ចារ្យបំផុត។ ជាមួយនឹងកាមេរ៉ា​ Zoom ទំហំ 12MP អាចធ្វើការ​ zoom រហូតទៅដល់ 20 ដង hybrid zoom។ ប្រព័ន្ធចាប់យកពណ៌ពន្លឺ និងស្រមោលដែលធ្វើឱ្យប្រសើរឡើងនូវរូបភាពរបស់អ្នកកាន់តែរស់រវើក។

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

realme X50 Pro 5G កាមេរ៉ា 4 គ្រាប់ទំហំ ៦៤ មេហ្គាភិចសែល ប្រភេទ AI

កាមេរ៉ាខាងក្រោយរបស់ realme X50 Pro 5G មានគុណភាពចាប់យកវីដេអូកម្រិតច្បាស់ 4K, UIS និង UIS Max និងវីដេអូទប់រំញ័របានល្អបំផុត។ រួមផ្សំជាមួយនឹងប្រព័ន្ធ AI និងប្រព័ន្ធចាប់កែសម្រួលភាពញ័រដែលកើតឡើងដោយដៃកាន់របស់អ្នកប្រើប្រាស់ភ្លាមៗតែម្តង។ ការចាប់យករូបភាពធ្វើឡើងតាមរយៈប្លង់ថតទូលាយ ដែលផ្តល់រូបភាព និងទិដ្ឋភាពវីដេអូមានលំនឹងយ៉ាងល្អបំផុត មិនចាញ់នឹងកាមេរ៉ាអាជីពនោះឡើយ។ លើសពីនេះទៀតវាក៏អាចមានប្រសិទ្ធភាពថតវីដេអូ ប្លង់ទូលាយព្រាលខាងក្រោយ ឬវីដេអូសប្បាយៗជាច្រើនទៀត។

មុខងារផ្សេងៗជាប្រើនទៀត នាំមកនូវបទពិសោធន៍អ្នកប្រើស្មាតហ្វូនយ៉ាងល្អប្រសើរ

realme X50 Pro 5G ត្រូវបានភ្ជាប់មកជាមួយនូវផ្ទៃមុខ (UI) ដែលដើរដោយប្រតិបត្តិការ Android 10 ដោយប្រកាន់ខ្ជាប់នូវគំនិត “ការរចនាពិត” ដែលបង្ហាញថាមានភាពខ្លួនឯងមិនចម្លងពីគេ មានយុវវ័យភាព សាមញ្ញ និងការរចនាបថ។ វាក៏មានប្រព័ន្ធ NFC ដែលមានលក្ខណៈពិសេសពេញលេញ, ម៉ូទ័រលីនេអ៊ែរដ៏ទន់ភ្លន់, GPS ពីរក្រុម និងឧបករណ៍បំពងសម្លេងលីនេអ៊ែរទំនើបដែលដើរដោយ Dolby ផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបទពិសោធន៍ Dolby Atmos។ ដំបូងហើយក៏ទទួលបានវិញ្ញាបនប័ត្រ Hi-Res ដែលធ្វើអោយប្រសើរឡើងនូវបទពិសោធន៍អ្នកប្រើប្រាស់នៅគ្រប់ទិដ្ឋភាពទាំងអស់។

ការផលិតដ៏អស្ចារ្យ៖ ទាំងពណ៌ នឹងតួខ្លួនយ៉ាងរឹងមាំ

ស្មាតហ្វូននេះមានការយល់ដឹងអំពីការរចនាបថផ្ទាល់ខ្លួន។ realme X50 Pro 5G មានស្ទាយប្លែកជាមួយពណ៌ប្រដេញគ្នានៃពណ៌ "Moss Green'' និង "Rust Red" ដែលជាពណ៌ពេញនិយមនាឆ្នាំ2020។

ពណ៌ចម្រុះត្រូវបានមានភាពរមទម្យ វាមានភាពខុសប្លែកពីពណ៌ដទៃ ដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។ វាត្រូវបានបំផុសគំនិតដោយវត្ថុដែលមិនស្គាល់នៅក្នុងលំហរខាងក្រៅនៃភព មានលក្ខណៈអាថ៌កំបាំងនិងជ្រៅ ដែលវាបញ្ចេញពន្លឺមួយនៅក្នុងជម្រៅនៃសកលលោកដែលកំពុងទន្ទឹងរង់ចាំឲ្យគេរកវាឃើញ ។ ដូចជាពណ៌ Rust Red និង Moss Green ដែល ត្រូវបានគេមើលរំលងយ៉ាងងាយនៅក្នុងធម្មជាតិប៉ុន្តែត្រូវបានរកឃើញភាពស្រស់ស្អាតរបស់វាជាមួយនៅពេលមួយដែលអ្នកសំលឹងមើលទៅកាន់តែជិត។

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

realme X50 Pro 5G – Moss Green

ដើម្បីបង្ហាញឱ្យកាន់តែច្បាស់នូវពណ៌តិត្ថិភាពទាប realme X50 Pro 5G បានទិញពណ៌ដែលត្រូវបានគេកែច្នៃទៅជាពណ៌ផ្ទាល់ខ្លួនពីក្រុមហ៊ុនកូរ៉េខាងត្បូង SKC។ ទឹកពណ៌ដែលរមទម្យទីបំផុតសម្រេចបាននូវគុណភាពខាងក្នុងនិងប្រណិតបន្ទាប់ពីដំណើរការចំនួន ៦ ដំណាក់កាលក្នុងការធ្វើឡើងដែលចំណាយពេលសរុប ២១ ថ្ងៃ។

realme X50 Pro 5G Rust Red

តួរបស់ស្មាតហ្វូននេះមានស៊ុមពាក់កណ្តាលជាលោហៈធាតុ ផ្ទៃអេក្រង់ និងផ្នែកខាងក្រោយត្រូវបានផលិតឡើងដោយកញ្ចាក់ Corning Gorilla Glass 5 ជាមួយនឹងបច្ចេកវិទ្យា ពត់ដោយកម្តៅ ដែលធ្វើឲ្យស្មាតហ្វូនមួយនេះមានភាពរឹង និងធន់បានយូរ ដោយផ្តល់នូវភាពឆើតឆាយ ដែលសក្តិសមនឹងការចាប់កាន់នឹងដៃ។ ដើម្បីសំរេចបាននូវទំរង់នៃការប៉ះកញ្ចក់ពិសេសមួយ realme X50 Pro 5G ប្រើប្រាស់បច្ចេកវិទ្យា AG ឈានមុខគេ ដើម្បីកាត់បន្ថយការបំភាយកញ្ចក់ធម្មតាពី 8% មកតិចជាង 1% នាំមកនូវអារម្មណ៍គ្មានភាពទាក់ ពេលប៉ះ និងចុចនៅលើអេក្រង់ ដែលមានភាពទន់រលោង និងមានផាសុកភាព។

នៅក្នុងប្រទេសអេស្ប៉ាញតម្លៃ ៣ ប្រភេទរបស់ realme X50 Pro 5G គឺមាន 559 អឺរ៉ូ (8GB + 128 GB), 669 អឺរ៉ូ (8 GB  + 256 GB) និង 749 អឺរ៉ូ (12 GB  + 256 GB) ភ្ជាប់ជាមួយនឹងគំនិតពាក្យស្លោក “Dare to Leap”។ ហើយទូរស័ព្ទនេះនឹងលក់ទូទាំងប្រទេសក្នុងតំបន់អឺរ៉ុបនៅខែមេសានេះ។

ស្មាតហ្វូន realme X50 Pro 5G
ស្មាតហ្វូន realme X50 Pro 5G

Specs ចំបងរបស់ realme X50 Pro 5G

ក្នុងនាមជាស្មាតហ្វូនកំពូល 5G ដំបូងបង្អស់របស់ realme  X50 Pro 5G ដំណើរការដោយប្រព័ន្ធឈីប Qualcomm® Snapdragon 865 5G មានបំពាក់មុខងារ 65W SuperDart Flash Charge, កាមេរ៉ា 64MP Hawk Eye AI 4 គ្រាប់, កាមេរ៉ាភ្លោះទំហំ 32MP សម្រាប់ថតប្លង់ទូលាយក្នុងការសេលហ្វី និងអេក្រង់កម្រិត 90Hz Super AMOLED។ វាជាស្មាតហ្វូនស៊េរី 5G ដែលមានដំណើរការល្អឥតខ្ចោះ។ ក្នុងនាមជា “អ្នកពេញនិយមនៃ 5G” និង “អ្នកពេញនិយមនៃរបៀបរស់នៅបែបបច្ចេកវិទ្យា” realme នឹងបន្តផលិតស្មាតហ្វូន ដែលមានលក្ខណៈទាន់សម័យជាងមុន និងនាំរបៀបរស់នៅរបស់អតិថិជនវ័យក្មេង ដើម្បីបង្កើតស្មាតហ្វូន 5G បន្ថែមទៀតជាមួយនឹងការភ្ញាក់ផ្អើល៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T