ម្ចាស់ផ្ទះតាកែវ City Bird (A) ក្លាយជាជើងឯកមណ្ឌលតាកែវ នៃព្រឹត្តិការណ៍ Tiger Street Football 2020!

//s5.kh1.co/24/2448f3801bc54b73fcc4b087786a046615264e87.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលខេត្តចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបានក្រុមខ្លាំងចំនួន៥ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់ City Bird (A) ដោ​យយកឈ្នះក្រុមបាល់ទាត់បងប្អូនអ្នកលឿង ក្នុងលទ្ធផល៣ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

តាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលខេត្តចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបានក្រុមខ្លាំងចំនួន៥ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់ City Bird (A) ដោ​យយកឈ្នះក្រុមបាល់ទាត់បងប្អូនអ្នកលឿង ក្នុងលទ្ធផល៣ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tiger Street Football 2020
Tiger Street Football 2020

ដោយឡែក ក្រុមបាល់ទាត់ដែលឈ្នះចំណាត់លេខ៣ បានទៅលើក្រុមបាល់ទាត់ City Bird (B)  ក្រោយប្រកួតយកឈ្នះក្រុមបាល់ទាត់ក្នុងខេត្តតាកែវដូចគ្នាជាមួយក្រុម ឥន្រ្តីគិរីវង់ ដោយលទ្ធផលតានតឹង៦ទល់៥ ខណៈដែលមួយក្រុមមានសំណាងឈ្នះកៅអីទៅលេងនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះ៨ក្រុមចុងបានទៅលើក្រុមបាល់ទាត់ SK.Club

ក្រោយក្លាយជាម្ចាស់ផ្ទះជើងឯក លោក អ៊ឹង ជាវយី ប្រធានក្រុមបាល់ទាត់ City Bird (A) បានលើកឡើងថា អ្វីដែលនាំឲ្យក្រុមរបស់លោកក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តតាកែវនេះ ដោយសាតែទម្រង់លេងមានភាពស៊ីសង្វាក់គ្នា និងសាមគ្គីភាពក្នុងក្រុមបានល្អ ស្តែងចេញនូវការតាំងចិត្តដ៏មោះមុត ទើបធ្វើឲ្យក្រុមទទួលបានជោគជ័យបែបនេះ។ លោកប្តេជា្ញថា នឹងពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលល្អជូនខេត្តតាកែវ នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនាពេលខាងមុខឆាប់ៗនេះ។

លោកបន្តថា ក្រុមបាល់ទាត់ City Bird (A) អាចគ្រងជើង​ឯកប្រចាំមណ្ឌលតាកែវបាន ដោយសារតែគ្រាប់បាល់នាំសំណាងមួយគ្រាប់នៅនាទីដំបូង នៃការប្រកួតវគ្គទី២ដែលទាត់បញ្ចូលទីដោយអ្នកចាំទី កែន ប៊ុន ស័ក្ក តាមស្មើមួយទល់នឹងមួយ ធ្វើឲ្យមិត្តរួមក្រុមបានកម្លាំងចិត្តបន្តរកបានពីរគ្រាប់បន្ថែមទៀត រហូតដល់បញ្ចប់ការប្រកួត។

Tiger Street Football 2020
Tiger Street Football 2020

សូមជម្រាបថា មណ្ឌលខេត្តតាកែវនេះ ក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្ត ១,៥០០ដុល្លារ ក្រុមជើងឯករងទទួលបានថវិកាលើកទឹកចិត្ត ១,០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកាលើកទឹកចិត្ត ៥០០ដុល្លារ និងក្រុមលេខ៤ទទួលបានថវិកាលើកទឹកចិត្តចំនួន ២០០ដុល្លារ។ ជាពិសេសនឹងបានទៅជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោក គឺ លោក Rio Ferdinand នៅថ្ងៃទី២៩ ខែកុម្ភៈ និងថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី៧ចុងក្រោយ នៃការសម្រាំងក្រុមពីបណ្តាខេត្តនេះ មានក្រុមចូលរួមប្រកួតចំនួន៤៨ក្រុម មកពី៣ខេត្ត ដូចជា ស្វាយរៀង ព្រៃវែង និងតាកែវម្ចាស់ផ្ទះ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.៕ 

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាដោយការទទួលខុសត្រូវ។ 

Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Tiger Street Football 2020
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T