ឡើងជើងមិនទាន់បានប៉ុន្មានផង! Real Madrid និង PSG ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Arsenal ម្នាក់នេះបាត់

//s5.kh1.co/9d/9d4476c5eb2971f84fbd8a3cd4df9390fd69f5f2.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Real Madrid និង Paris Saint-Germain ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យក្មេងឡើងជើងរបស់ Arsenal កីឡាករ Gabriel Martinelli

អឺរ៉ុប៖ ក្លិបយក្សអេស្ប៉ាញ Real Madrid និងក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានដាក់ការចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងរបស់ Arsenal កីឡាករ Gabriel Martinelli និងចង់បានរូបគេទៅរួមក្រុមរៀងៗខ្លួន នៅទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Gabriel Martinelli
កីឡាករ Gabriel Martinelli

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Martinelli បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យកាំភ្លើងធំនៅរដូវកាលនេះ ហើយកំពុងតែក្លាយជាគោលដៅរបស់បណ្ដាក្លិបធំៗនៅអឺរ៉ុបជាច្រើន។ បើតាមសេចក្ដីរាយការណ៍ពី Daily Star ក្លិប Real Madrid និង PSG កំពុងតែតាមចែចូវនាំយក Martinelli នៅពេលបញ្ចប់រដូវកាលនេះ។

ក្រុមរបស់លោក Zinedine Zidane បាននាំយក Luka Jovic កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែខ្សែប្រយុទ្ធស៊ែប៊ីរូបនេះមិនអាចបង្ហាញទម្រង់តាមការចង់បាននៅឡើយ។ ចំណែកឯ PSG កំពុងតែស្វះស្វែងក្នុងការរកអ្នកមកជំនួស Edinson Cavani ដែលនឹងចាកចេញពីក្លិបនៅរដូវក្ដៅ ដោយមិនមានតម្លៃខ្លួន។

កីឡាករ Gabriel Martinelli
កីឡាករ Gabriel Martinelli

យ៉ាងណាមិញ ប្រភពដដែលបានបន្តរៀបរាប់ទៀតថា ថ្នាក់ដឹកនាំកំពូលរបស់ Arsenal ជឿថាបើក្លិបមានកៅអីទៅលេងក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ នោះនឹងអាចរក្សាទុកឲ្យ Martinelli បន្តរួមរស់នៅកីឡដ្ឋាន Emirate។

គួរឲ្យដឹងផងដែរថា Martinelli បានផ្លាស់ពីក្លិបប្រេស៊ីល Ituano មកចូលរួមជាមួយ Arsenal កាលពីរដូវក្ដៅ ឆ្នាំ២០១៩ ក្នុងតម្លៃខ្លួន ៦.៧លានអឺរ៉ូ ហើយសម្រាប់នៅរដូវកាលនេះ គេបានក្លាយជាកម្លាំងស្នូលយ៉ាងសំខាន់របស់កាំភ្លើងធំ ដោយចូលលេងបាន២៤ប្រកួត រកបាន១០គ្រាប់ ក្នុងតួនាទីជាខ្សែប្រយុទ្ធ៕

កីឡាករ Gabriel Martinelli
កីឡាករ Gabriel Martinelli

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T