អបអរសាទរ! ទារិកាម្នាក់ទើបនឹងកើតបាន១៧ថ្ងៃ បានជាសះស្បើយពី COVID-19 ដោយមិនប្រើថ្នាំ (មានវីដេអូ)

//s5.kh1.co/56/563b2a1cf603df7193b947de69d2300f8b15c40b.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទារិកាម្នាក់ទើបនឹងកើតបាន ១៧ ថ្ងៃ បានជាសះស្បើយពី COVID-19 ដោយមិនប្រើថ្នាំ

ចិន៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ជំងឺរលាកសួតប្រភេទថ្មី ឬហៅថា COVID-19 ជាជំងឺឆ្លងដ៏កាចសាហាវ និងគួរឲ្យខ្លាចបំផុតនាដើមឆ្នាំ២០២០នេះ។ ហើយជំងឺប្រភេទនេះ ហាក់ឆ្លងរាលដាលតៗគ្នា ដោយមិនប្រកាន់ពីពូជសាសន៍ ពណ៌សម្បុរ ឬក្មេងចាស់អ្វីនោះឡើយ។ ជាក់ស្ដែង ទារិកាតូចម្នាក់ទើបនឹងកើតបាន១៧ថ្ងៃ បានក្លាយជាអ្នកជំងឺវ័យក្មេងជាងគេ ដែលបានជាសះស្បើយពីជំងឺវិញ ដោយមិនបានប្រើប្រាស់ថ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទារិកា Xiao Xiao 
ទារិកា Xiao Xiao 

ទារិកាខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Xiao Xiao  កើតក្នុងទីក្រុង វូហាន ដែលជាតំបន់ផ្ទុះខ្លាំងជាងគេនៃវីរុស។ ហើយនៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃចាប់កំណើត ទារិការូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារភ្លាមៗ  បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានផ្ទុកវីរុស Covid-19 ដែលឆ្លងតាមរយៈម្ដាយរបស់គេដែលកំពុងផ្ទុកវីរុសនេះដូចគ្នា។  

យោងតាមលោកវេជ្ជបណ្ឌិត Zeng Lingkong ជាអ្នកជំនាញផ្នែកប្រសាទ ប្រចាំមន្ទីរពេទ្យកុមារក្នុងទីក្រុងវូហាន បានប្រាប់ឲ្យដឹងថា ទារិការូបនេះមានជំងឺឆ្លងក្នុងប្រព័ន្ធដង្ហើម និងមានបញ្ហាបេះដូងតិចតួច។ មួយវិញទៀត គេមិនមានអាការគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើមនោះទេ។ នេះជាហេតុធ្វើឲ្យគ្រូពេទ្យមិនអាចកំណត់ថាគេមានជំងឺអ្វីឲ្យប្រាកដនោះឡើយ។ ដូច្នេះហើយគ្រូពេទ្យក៏មិនហ៊ានឲ្យទារិការូបនេះប្រើថ្នាំអង់ទីប៊ីយោទិកដែរ គឺផ្ទុយទៅវិញគ្រូពេទ្យជំនាញគ្រាន់តែមើលថែទារិកា និងព្យាបាលធម្មតាប៉ុណ្ណោះ។

ទារិកា Xiao Xiao 
ទារិកា Xiao Xiao 

យ៉ាងណាមិញ ក្រោយពីការសម្រាកព្យាបាលជាច្រើនថ្ងៃ រួមទាំងការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ នៅទីបំផុតទារិការរូបនេះបានជាសះស្បើយពីជំងឺ ដោយលទ្ធផលតេស្ដចុងក្រោយចេញមកគឺវិជ្ជមាន ហើយគ្រោងនឹងត្រលប់ទៅផ្ទះវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T