កន្រ្តកវិលដ៏ធំជាងគេនៅកម្ពុជា លេចវត្តមាននៅដែនអង្គរសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ!

//s5.kh1.co/a3/a35cc294e13b1dba5d32fc74908d6b90f8305194.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

កន្រ្តកវិលដ៏ទាក់ទាញមួយ ដែលមានកម្ពស់៨៥ម៉ែត្រ ខ្ពស់ជាងគេលំដាប់ទី៣នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសឹង្ហបុរី និងវៀតណាម បានបង្ហាញខ្លួនទទួលភ្ញៀវទេសចរណ៍ នៅខេត្តសៀមរាបក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៧,២លានដុល្លារ របស់ក្រុមហ៊ុន វិលអង្គរអាយ ដែលមានទីតាំងនៅជាប់ភូមិវប្បធម៌។ បន្ទាប់ពីបានចំណាយពេលប្រាំបីខែដើម្បីសាងសង់នូវគម្រោងមួយនេះឡើង កន្រ្តកវិលអង្គរអាយ នឹងក្លាយជានិមិត្តរូបមួយដ៏ទាក់ទាញដែលអាចស្រូបយកភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឲ្យមកទស្សនា ប្រាង្គប្រាសាទអង្គរពីលើអាកាស នៃក្រុងសៀមរាប។

សៀមរាប៖ កន្រ្តកវិលដ៏ទាក់ទាញមួយ ដែលមានកម្ពស់៨៥ម៉ែត្រ ខ្ពស់ជាងគេលំដាប់ទី៣នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសឹង្ហបុរី និងវៀតណាម បានបង្ហាញខ្លួនទទួលភ្ញៀវទេសចរណ៍ នៅខេត្តសៀមរាបក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៧,២លានដុល្លារ របស់ក្រុមហ៊ុន កន្ត្រកវិលអង្គរអាយ ដែលមានទីតាំងនៅជាប់ភូមិវប្បធម៌។ បន្ទាប់ពីបានចំណាយពេលប្រាំបីខែដើម្បីសាងសង់នូវគម្រោងមួយនេះឡើង កន្រ្តកវិលអង្គរអាយ នឹងក្លាយជានិមិត្តរូបមួយដ៏ទាក់ទាញដែលអាចស្រូបយកភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឲ្យមកទស្សនា ប្រាង្គប្រាសាទអង្គរពីលើអាកាស នៃក្រុងសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្រ្ទកវិលអង្គរអាយ គឺចូលរួមសហការជាដៃគូវិនិយោគរវាងសហគ្រិនជនជាតិខ្មែរ គឺលោក ម៉េង ហៀង និងសហគ្រិនជប៉ុននៃក្រុមហ៊ុន CQ Amenic Co. ដែលមានបទពិសោធន៍ក្នុងការសាងសង់ និងគ្រប់គ្រងសួនកម្សាន្តក្នុងប្រទេសជប៉ុន និងអាស៊ី។

កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ

លោក Take Shinomiya នាយកប្រតិបត្តិនៃក្រុមហ៊ុន CQ Arenic Co. បានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា៖

«ឥឡូវនេះគោលដៅរបស់ខ្ញុំ គឺធ្វើការអភិវឌ្ឍអាជីវកម្មសួនកម្សាន្តនៅអាស៊ី ដើម្បីផ្តល់ភាពរីករាយដល់កុមារ។ ហេតុដូច្នេះ ខ្ញុំបានទៅកាន់ប្រទេសអាស៊ីជាច្រើន ដើម្បីស្វែងរកទីតាំងដ៏សមស្រប។ ជាការកត់សម្គាល់ ខ្ញុំរកឃើញថានៅកម្ពុជាពុំទាន់មានសេវាកម្សាន្តគ្រប់គ្រាន់សម្រាប់កុមារ និង មនុស្សវ័យក្មេងនៅឡើយទេ។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមគិតអំពីការផ្តល់សេវាសួនកម្សាន្តនៅកម្ពុជា ដែលអាជីវកម្មទេសចរណ៍ គឺជាឧស្សាហកម្មដ៏សំខាន់មួយ»។

ប្រសាសន៍លោក Take Shinomiya

លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន កន្រ្តកវិលអង្គរអាយ ក៏បានថ្លែងចែករំលែកដែរថា៖

«យើងខ្ញុំមានមោទនភាព យ៉ាងខ្លាំងដែលបាននាំមកការចាប់ផ្តើមនូវភាពទាក់ទាញថ្មីប្លែកមួយនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា កន្ត្រកវិលអង្គរអាយ នឹងក្លាយជានិមត្តរូបមួយដើម្បីលើកស្ទួយភាពទាក់ទាញ ជាប្រវត្តិសាស្ត្រផ្សេងៗក្នុងខេត្តសៀមរាប»។

ប្រសាសន៍លោក ម៉េង ហៀង 
ពិធីសម្ពោធឲ្យប្រើកន្ត្រកជាផ្លូវការ 
ពិធីសម្ពោធឲ្យប្រើកន្ត្រកជាផ្លូវការ 

កន្ត្រកវិលអង្គរអាយ ដែលមានកម្ពស់៨៥ម៉ែត្រ ដែលអាចគយគន់ទេសភាពដ៏ស្រស់ត្រកាល នៅជុំវិញក្រុងសៀមរាបពីលើអាកាស មាន៤៨កន្រ្តក ដែលអាចផ្ទុកភ្ញៀវទេសចរណ៍បាន១៩២ នាក់ក្នុងពេលតែមួយ។ ភ្ញៀវទេសចរណ៍ម្នាក់នឹងត្រូវប្រើថេរវេលា ១៨ នាទី សម្រាប់ការជិះមួយជុំ។ ក្រុមហ៊ុនអង្គរអាយ ត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០១៩ ដើម្បីអភិវឌ្ឍន៍កន្រ្តវិលដ៏ទាក់ទាញមួយនេះ ដែលមានកម្ពស់៨៥ម៉ែត្រ ខ្ពស់ជាងគេលំដាប់ទី៣នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសឹង្ហបុរី និងវៀតណាម។

សូមបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងក្នុងឆ្នាំ១៩៩០មក ក្រុមហ៊ុនបានសាងសង់ និងបន្តគ្រប់គ្រងសួនកម្សាន្តចំនួន៨កន្លែង នៅប្រទេសជប៉ុន តៃវ៉ាន់ និងភ្នំពេញ។ ក្រុមហ៊ុនបានអនុវត្តយ៉ាងជោគជ័យលើគម្រោងជាច្រើនក្នុង Sendai Shizuoka Nagoya Osaka Takamatsu និង Hiroshima ក្នុងប្រទេសជប៉ុន៕

ពិធីសម្ពោធឲ្យប្រើកន្ត្រកជាផ្លូវការ 
ពិធីសម្ពោធឲ្យប្រើកន្ត្រកជាផ្លូវការ 
ពិធីសម្ពោធឲ្យប្រើកន្ត្រកជាផ្លូវការ 
ពិធីសម្ពោធឲ្យប្រើកន្ត្រកជាផ្លូវការ 
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
កន្រ្ទកវិលអង្គរអាយ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T