ពោះកាន់តែធំ! សារ៉ាយ សក្ខណា សម្ញែងពោះ កណ្ដាលវាលព្រិលយ៉ាងស្រស់ស្អាត

//s5.kh1.co/4e/4effaa8eea25dd45f0f6dd9fa402862a6824c4ac.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ស្របពេលការពពោះកូនទី២ កាន់តែជិតដល់ថ្ងៃសម្រាល តារាស្រីរូបនេះ បានបង្ហាញរូបភាពពពោះស្អាតៗជាច្រើនដើម្បីទុកជាអនុស្សាវរីយ៍ ដោយអ្នកនាងបាន សម្ញែងពោះដែលកាន់តែធំរបស់គាត់យ៉ាងស្រស់ស្អាត នៅកណ្ដាលវាលព្រិលដែលកំពុងធ្លាក់ និងដ៏សែនរងារ។

អាមេរិក៖ អ្នកនាង សារ៉ាយ សក្ខណា ជាតារាសម្ដែងស្រី ដ៏មានភាពល្បីល្បាញមួយរូប និងធ្វើឲ្យហ្វេនៗចាំតាមដាន រាល់សកម្មភាពជីវិតប្រចាំថ្ងៃ ដ៏ហ៊ឺហាជាមួយស្វាមី និងកូនស្រីនៅលើទឹកដីអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ សារ៉ាយ សក្ខណា រឹតតែធ្វើឲ្យហ្វេនៗ រំភើបជំនួស ក្រោយពីលេចលឺដំណឹងមកថា តារាស្រីរូបនេះ​ កំពុងពរពោះកូនប្រុស ដែលជាកូនទី២ផងដែរ។ យ៉ាងណាមិញ ទោះជាកំពុងពរពោះកូនក្នុងផ្ទៃបែបណាក្ដី តែបើងាកមកមើលពីសម្រស់របស់ សក្ខណា គ្មានប្រែប្រួលបន្តិចសោះឡើយ ពោលគឺកាន់តែស្អាតតែម្តង។

ជាមួយគ្នានេះដែរ ស្របពេលដែលពពោះកូនទី២ កាន់តែជិតដល់ថ្ងៃសម្រាល តារាស្រីរូបនេះ បានបង្ហាញរូបភាពពពោះស្អាតៗជាច្រើន ដើម្បីទុកជាអនុស្សាវរីយ៍។ ក្នុងនោះដែរ ក៏មានរូបភាពមួយដែលពិតជាស្រស់ស្អាតខ្លាំង ដោយអ្នកនាងបាន សម្ញែងពោះដែលកាន់តែធំនៅកណ្ដាលវាលព្រិល ដែលកំពុងធ្លាក់ និងរងារខ្លាំង តែមើលទៅរូបបែបនេះ មើលទៅពិតជាប្លែកខ្លាំង៕

ទស្សនារូបភាពខាងក្រោម៖

  សារ៉ាយ សក្ខណា និងគ្រួសារ
  សារ៉ាយ សក្ខណា និងគ្រួសារ
 សារ៉ាយ សក្ខណានិងកូនស្រី
 សារ៉ាយ សក្ខណានិងកូនស្រី
សារ៉ាយ សក្ខណានិងកូនស្រី
សារ៉ាយ សក្ខណានិងកូនស្រី
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា និងគ្រួសារ
 សារ៉ាយ សក្ខណា និងគ្រួសារ
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T