មើលវីដេអូនេះបានដឹង! ឈុតក្រៅឆាក បទ«កូនយំល្វើយៗ» ព្រាប សុវត្ថិ ថតទម្រាំបានមួយប្លង់ សើចចុកពោះ(មានវីដេអូ)

//s5.kh1.co/c0/c06f1dd6c8b99ce9932de9c1edd5e2495c5e4abb.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បទ «កូនយំល្វើយៗ» ជាបទចម្រៀងសម្រាប់ ខែចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សកម្មភាពថតក្រៅឆាករបស់បទចម្រៀងមួយបទនេះ ពិតជាមានភាពកំប្លុកកំប្លែងគួរឲ្យអស់សំណើច ជាមួយពាក្យសម្ដី និង កាយវិការ។

ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយថា លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល លោកបានចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីលោកចូលសិល្បៈយូរយ៉ាងណាក្ដី តែប្រជាប្រិយភាពរបស់លោក ដូចមិនមានការថយចុះបន្តិចណាឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកតែងតែធ្វើឲ្យហ្វេនៗ មានភាពសប្បាយរីករាយជាមួយបទចម្រៀងថ្មីៗរបស់លោក ដោយរាល់បទចម្រៀង សុទ្ធសឹងតែពីរោះ និងគួរឲ្យចង់ស្ដាប់។ ដោយថ្មីៗនេះ បទចម្រៀងថ្មីរបស់លោកបានបញ្ចេញជា MV ក្នុងបទ «កូនយំល្វើយៗ» ដោយស្ដាប់ទៅពិតជាពីរោះ ឯការសម្ដែងក្នុងបទនេះវិញពិតជាមានភាពទាក់ទាញ បូករួមបំប្លុកកំប្លែង ធ្វើឲ្យបទមួយនេះចេញមិនបានប៉ុន្មានផង ក៏មានអ្នកចូលទស្សនាដល់ខ្ទង់លាន។

ជាការពិតណាស់ បទ « កូនយំល្វើយៗ» ជាបទចម្រៀងសម្រាប់ ខែចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយបទនេះ មានអ្នកគាំទ្រ និង សរសើរថាពីរោះសឹងតេគ្រប់គ្នា។ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ សកម្មភាពថតក្រៅឆាករបស់បទចម្រៀងមួយបទនេះ ពិតជាមានភាពលំបាក ហើយក៏មានឈុតឆាកខ្លះថតខុសត្រូវថតម្ដងទៀត ទម្រាំតែបានមួយបទនេះ មិនត្រឹមតែប៉ុណ្ណោះក្រោយទស្សនាវីដេអូនេះទៅ ពិតជាកំប្លុកកំប្លែងគួរឲ្យអស់សំណើច ជាមួយពាក្យសម្ដី និង កាយវិការរបស់អ្នកសម្តែងនៅក្នុងនោះ៕

ប្រភព៖ Long Lingkorng

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

   លោក ព្រាប សុវត្ថិ 
   លោក ព្រាប សុវត្ថិ 
   លោក ព្រាប សុវត្ថិ 
   លោក ព្រាប សុវត្ថិ 
   លោក ព្រាប សុវត្ថិ 
   លោក ព្រាប សុវត្ថិ 
សកម្មភាពក្រៅឆាក បទ " កូនយំល្វើយៗ "
សកម្មភាពក្រៅឆាក បទ " កូនយំល្វើយៗ "
សកម្មភាពក្រៅឆាក បទ " កូនយំល្វើយៗ "
សកម្មភាពក្រៅឆាក បទ " កូនយំល្វើយៗ "
ឡុង លីគ័ង និង ពេជ្រ ថៃ
ឡុង លីគ័ង និង ពេជ្រ ថៃ
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T