ក្ដៅគគុក! ការធ្វើកូដកម្ម ដើម្បីសុំដំឡើងប្រាក់ខែ របស់ប៉ូលិសប្រេស៊ីល បានសម្លាប់មនុស្សអស់ជាច្រើននាក់

//s5.kh1.co/c7/c7887ac65a919226a1970811a501f031c2c7836e.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សចំនួន១៤៧នាក់ ត្រូវបានស្លាប់ ដោយសារការធ្វើកូដកម្មមួយនេះ។

ប្រេស៊ីល៖ អាជ្ញាធរក្នុងប្រទេសប្រេស៊ីលបាននិយាយថា មនុស្សចំនួន ១៤៧នាក់ ត្រូវបានគេសម្លាប់ នៅភាគឦសាននៃរដ្ឋ Ceará ក្នុងរយៈពេល៥ថ្ងៃដំបូង នៃការធ្វើកូដកម្មរបស់កងរាជអាវុធហត្ថ។ អត្រាមនុស្សស្លាប់គឺខ្ពស់ជាងពេលធម្មតា៥ដង បើទោះបីជាមានការដាក់ពង្រាយកងទ័ព ដើម្បីល្បាតតាមដងផ្លូវក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កងទ័ពត្រូវបានគេដាក់ពង្រាយតាមដងផ្លូវ
កងទ័ពត្រូវបានគេដាក់ពង្រាយតាមដងផ្លូវ

អំពើហិង្សានេះបាននាំឲ្យ មានការលុបចោលនៃពិធីបុណ្យ carnival នៅតាមទីក្រុងមួយចំនួន ដែលវាជារដូវកាលឈប់សម្រាកធំបំផុត សម្រាប់រដូវក្ដៅ។ ប៉ូលិសបានចាប់ផ្ដើម ធ្វើកូដកម្មរបស់ពួកគេ នៅថ្ងៃទី១៩ ខែកុម្ភៈ ដោយទាមទារឲ្យមានការដំឡើងប្រាក់ខែ។ មន្ត្រីប៉ូលិសត្រូវបានហាមឃាត់ មិនឲ្យធ្វើកូដកម្ម នៅក្រោមច្បាប់ប្រេស៊ីល ហើយកាលពីសប្ដាហ៍មុន តុលាការនៅ Ceará បានសម្រេចថា អ្នកដែលប្រឆាំងនឹងបម្រាមនេះ អាចប្រឈមនឹងជាប់ពន្ធនាគារ។

មន្ត្រីប៉ូលិសដែលធ្វើកូដកម្មជាង ២០០នាក់ ត្រូវបានបញ្ឈប់ នៅប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Fernando Azevedo e Silva និងរដ្ឋមន្ត្រីយុត្តិធម៌លោក Sergio Moro បានទៅដល់រដ្ឋធានី Fortaleza ដើម្បីត្រួតពិនិត្យ ការឆ្លើយតបរបស់កងទ័ព ចំពោះវិបត្តិប៉ូលិស។ លោក Moro បាននិយាយថា «ឥឡូវនេះ ស្ថានភាពកំពុងស្ថិតនៅក្រោមការគ្រប់គ្រង»។

ផែនទីបង្ហាញពីរដ្ឋ Ceará
ផែនទីបង្ហាញពីរដ្ឋ Ceará

កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធសភាប្រេស៊ីល លោក Cid Gomes បានរងរបួស បន្ទាប់ពីរូបលោកត្រូវបានគេបាញ់ អំឡុងពេលឈរជើងជាមួយប៉ូលិស ដែលធ្វើកូដកម្មនៅទីប្រជុំជន Sobral ក្នុងរដ្ឋ Ceará។ សមាជិកព្រឹទ្ធសភាវ័យ៥៦ឆ្នាំរូបនេះ កំពុងបើកឡាន ឆ្ពោះទៅកាន់របងខាងក្រោយ ដែលក្រុមមន្ត្រីកងរាជអាវុធហត្ថពាក់ម៉ាស់កំពុងតវ៉ា ខណៈនោះ គាត់ត្រូវគ្រាប់កាំភ្លើងចំនួនពីរគ្រាប់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T