មួយជាតិរៀបការម្ដង កូនក្រមុំធ្វើឲ្យប្លែក ជិះម៉ូតូធំដង្ហែរពេញផ្លូវ ផ្អើលអស់គេឯង (មានវីដេអូ)

//s5.kh1.co/7d/7d71149bf3c616f40a0c4a053469ed63f4fb5bb3.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូនក្រមុំជនជាតិឥណ្ឌាម្នាក់ ស្លៀកឈុតសារី ជិះម៉ូតូធំ ដង្ហែរក្នុងថ្ងៃមង្គលការរបស់ខ្លួន

សិង្ហបុរី៖ ជាទូទៅ នារីៗគ្រប់រូប តែងតែប្រាថ្នានូវ ពិធីអាពាហ៍ពិពាហ៍មួយដែលពិសេស និងមានភាពស្រស់ស្អាតដូចនឹងរឿងព្រេងនិទាន តែសម្រាប់នារីជនជាតិឥណ្ឌាម្នាក់នេះវិញ បែរជាខុសប្លែកពីនារីដទៃ ដោយជិះម៉ូតូធំដង្ហែរពេញផ្លូវ ក្នុងថ្ងៃមង្គលការបស់ខ្លួន ដែលប្រារព្ធធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញថា នារីឥណ្ឌារូបនេះ បានជិះម៉ូតូធំប្រភេទ Kawasaki ក្នុងឈុតសារីពណ៌ផ្កាឈូក អមដោយអ្នកកំដរចំនួន៥នាក់ និងភ្ញៀវកិត្តិយសប្រុសៗជាច្រើននាក់ទៀត ដែលសុទ្ធសឹងតែជិះម៉ូតូធំដូចគ្នា។ ទន្ទឹមនឹងនេះ ក៏មានសំឡេងនៃម៉ាស៊ីនម៉ូតូបានលាន់កងរំពងឡើង និងហុយផ្សែងពេញផ្លូវផងដែរ។

យ៉ាងណាមិញ ជុំវិញក្បួនដង្ហែរខាងលើនេះ គឺខុសស្រឡះនឹងទំនៀមទម្លាប់របស់ប្រទេសឥណ្ឌា ដែលតាំងពីដើមឡើយ កូនកំលោះជាអ្នកដឹកនាំក្បួនដង្ហែរ ដោយមានការរាំ និងវាយស្គរប៉ុណ្ណោះ ចូលទៅក្នុងកន្លែងរៀបចំពិធីមង្គលការ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនក្រមុំនាំមុខក្បួនដង្ហែរ និងអ្នកកំដរ
កូនក្រមុំនាំមុខក្បួនដង្ហែរ និងអ្នកកំដរ
កូនក្រមុំនាំមុខក្បួនដង្ហែរ
កូនក្រមុំនាំមុខក្បួនដង្ហែរ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T