មុនប៉ះគ្នាល្ងាចនេះ គ្រូ Bali United ប្រាប់ថាចំណុចខ្លាំងរបស់ ព្រះខ័នរាជស្វាយរៀង គឺ……

//s5.kh1.co/5a/5ad5a44d15c51d1af6acb98d59659b8a8be8c627.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្រូបង្វឹករបស់ Bali United លោក Eko Purijianto ថាចំណុចខ្លាំងរបស់ ព្រះខ័នរាជស្វាយរៀង គឺកីឡាករបរទេស

ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមភ្ញៀវ Bali United ក្នុងការប្រកួតទីពីរ ពូល G ពានរង្វាន់ AFC Cup 2020 ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦:០០ ល្ងាចនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញការធ្វើដំណើរមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គ្រូបង្វឹករបស់ក្លិប Bali United លោក Eko Purijianto បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ក្រុមរបស់លោកធ្វើដំណើរមកកម្ពុជា ដើម្បីយក៣ពិន្ទុពីព្រះខ័នរាជស្វាយរៀង។ លោកបានឲ្យដឹងថា ក្រុមរបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនយ៉ាងពេញលេញ សម្រាប់ការប្រកួតថ្ងៃនេះ ហើយលោកសង្ឃឹមថានឹងអាចនាំយក ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ។

លោក Eko Purijianto
លោក Eko Purijianto

យ៉ាងណាមិញ អតីតកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីរូបនេះ បានឲ្យដឹងថា ក្រុមរបស់លោកក៏មានក្ដីបារម្ភមួយចំនួនទៅលើចំណុចខ្លាំងរបស់ព្រះខ័នរាជស្វាយរៀងផងដែរ គឺកីឡាករបរទេស។ អតីតកីឡាករដែលធ្លាប់ទាត់ចូលទីរបស់ក្រុមជម្រើសជាតិកម្ពុជា២គ្រាប់រូបនេះ បានឲ្យដឹងថា ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសល្អៗច្រើនដូចជា លេខ៧០ (Pedro Augusto), Privat និងកីឡាករជប៉ុនជាដើម។

https://s5.kh1.co/__image/w=650,h=434,q=100/34/349754eed6d7a1065b98131828ce0c5f6248cecd.jpg

គួរឲ្យដឹងផងដែរថា កាលពីប្រកួតបើកឆាក ក្នុងពូល G ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្លិបលេខ១នៅតំបន់អាស៊ីអាគ្នេយ៍ Ceres-Negros ក្នុងលទ្ធផល ៤-០ ខណៈ Bali United បានយកឈ្នះក្រុមភ្ញៀវវៀតណាម Than Quang Ninh ៤-១៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T