ធ្លាប់តែឃើញ Lisa រាំSolo លើឆាកឡូយ! មកមើលសកម្មភាពហាត់សមវិញ កាន់តែស៊ិចស៊ី! (មានវីដេអូ)

//s5.kh1.co/c6/c627c76297a4fcdf74e3b9a0ba70a768d7369150.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនត្រឹមតែជាតារាចម្រៀង Kpop តែ Lisa ក៏ត្រូវបានគេចាត់ទុកជា កំពូលតារាស្រី ជំនាញផ្នែករាំថែមទៀតផង​។ មិនតែប៉ុណ្ណឹងទេ Lisa ក៏ត្រូវបានគេជ្រើសរើសធ្វើជាគ្រូបង្វឹកក្បាច់រាំ នៅក្នុងកម្មវិធី «Produce 101» របស់ចិន ផងដែរ។

កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានទស្សនាហើយ នូវការសម្តែងក្បាច់រាំឆាកទោលរបស់ Lisa នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ “BLACKPINK In Your Area 2019-2020”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពេលនោះ Lisa បានរាំCover បទចម្រៀង «Good Thing» របស់ Kehlani ដោយនាងបានបញ្ចេញនូវកាយវិការយ៉ាងទន់ល្វត់ល្វន់នៅលើឆាក ទាក់ទាញធ្វើឲ្យអ្នកទស្សនាស្ទើរតែមិនអាចដកក្រសែភ្នែកចេញពីនាងបាន។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែល Lisa ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យដ៏ប៉ិនប្រសប់របស់នាងបែបនេះ។ ហើយនាងក៏ត្រូវបានគេទទួលស្គាល់ថាជាតារាចម្រៀងស្រី ដែលជំនាញខាងក្បាច់រាំ ប្រចាំវិស័យ Kpop ជំនាន់ទី៣ នេះថែមទៀតផងដែរ។

តួយ៉ាង ថ្មីៗនេះ គ្រូបង្វឹកក្បាច់រាំផ្ទាល់ខ្លួនម្នាក់របស់ Lisa ដែលមានឈ្មោះថា Choi Young Joon ដែលលោកត្រូវបានគេដឹងថា គឺជាអ្នកបំបែកក្បាច់រាំដ៏ល្បីម្នាក់ប្រចាំប្រទេសកូរ៉េ ក៏បានធ្វើការបង្ហោះនូវវីដេអូក្រោយឆាករបស់Lisa ខណៈពេលដែលនាងកំពុងហ្វឹកហាត់ ក្នុងបន្ទប់ហាត់រាំ ជាមួយនឹងក្រុមរាំរបស់នាង។

វីដេអូនេះ កាន់តែធ្វើឲ្យមហាជនកោតសរសើរចំពោះនាងថែមទៀត ជាមួយនិងក្បាច់រាំពោរពេញទៅដោយកម្លាំង កាន់តែទាក់ទាញជាងនៅលើឆាកទៅទៀត ហើយ Lisa ថែមទាំងបានបង្ហាញមុខធម្មជាតិ ដ៏ស្រស់ស្អាតរបស់នាងផងដែរ៕

ទស្សនារូបភាព​ និងវីដេអូខាងក្រោម ៖

Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ហ្វឹកហាត់ក្បាច់រាំ
Lisa ហ្វឹកហាត់ក្បាច់រាំ
Lisa ហ្វឹកហាត់ក្បាច់រាំ
Lisa ហ្វឹកហាត់ក្បាច់រាំ
Lisa ហ្វឹកហាត់ក្បាច់រាំ
Lisa ហ្វឹកហាត់ក្បាច់រាំ
Lisa រាំនៅលើឆាក
Lisa រាំក្នុងបន្ទប់ហាត់សម
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T