Salah ស៊ុតប្រឡោះជើងអ្នកចាំទីល្អណាស់! Liverpool បន្តកំណត់ត្រាមិនដែលចាញ់ក្រោយឈ្នះ West Ham យប់មិញ (មានវីដេអូ)

//s5.kh1.co/19/191325802cb324a5af77d075e85b219af64726b8.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool បន្តឈរកំពូលតារាង បន្ទាប់ពីផ្ដួល West Ham យក៣ពិន្ទុក្នុងលទ្ធផល៣ទល់នឹង២

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool នៅតែបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ក្រោយផ្ដួលក្រុមញញួរយក្ស West Ham United កាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញ ក្នុងលទ្ធផល៣ទល់នឹង២ នៅកីឡដ្ឋាន Anfield ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៥៣,៣១៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមម្ចាស់ផ្ទះ Liverpool ជាអ្នកបើកការនាំមុខមុន ធ្វើបានដោយខ្សែបម្រើសញ្ជាតិហូឡង់ Georginio Wijnaldum នៅនាទីទី៩ រំលេងបានត្រឹម៣នាទីក្រុមភ្ញៀវ វាយបកតដៃបាន១គ្រាប់វិញ ដែលជាការតែតរបស់ខ្សែការពារ Issa Diop។ បញ្ចប់តង់ទី១ ក្រុមទាំងពីរស្នើគ្នា១ទល់នឹង១។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ឈានចូលដល់តង់ទី២ ក្រុមភ្ញៀវជាអ្នកនាំមុខវិញម្ដង ដោយទម្លុះសំណាញ់ទីតាមរយៈខ្សែបម្រើ Pablo Fornals នៅនាទី៥៤។ លុះមកដល់នាទីទី៦៨ ជម្រើសជាតិអេហ្ស៊ីប Mohamed Salah បានស៊ុតពីចម្ងាយចូលប្រឡោះជើងអ្នកចាំទីយ៉ាងអស្ចារ្យ តាមស្មើ ២-២ ឲ្យក្រុមលោក Klopp។ ការប្រកួតអូសបន្លាយរហូតដល់នាទីទី៨១ ម្ចាស់អាវលេខ១០ Sadio Mane ក៏ស៊ុតបន្ថែម១គ្រាប់ទៀត ជួយ Liverpool យកឈ្នះ ៣-២ តែម្ដង។

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah
កីឡាករ Wijnaldum និង Mane
កីឡាករ Wijnaldum និង Mane

តាមរយៈលទ្ធផលខាងលើ បានជួយក្រុម Liverpool រក្សាកំណត់ត្រាមិនដែលចាញ់ និងបន្តឈរកំពូលតារាង Premier League ពោលគិតត្រឹមសប្ដាហ៍ទី២៧នេះ​ ពួកគេឈ្នះ២៦ដង និងស្មើ១ដង រកបាន៧៩ពិន្ទុ មានគម្លាតពីក្រុមលេខ២ Manchester City រហូតដល់ ២២ពិន្ទុឯណោះ ចំណែកឯក្រុម West Ham  ក្រោយចាញ់ប្រកួតនេះ បានធ្លាក់ទៅចំណាត់ថ្នាក់លខ១៨ មាន២៤ពិន្ទុក្នុងដៃ។

តារាងចំណាត់ថ្នាក់ Premier League
តារាងចំណាត់ថ្នាក់ Premier League

គួរឲ្យដឹងដែរថា ប្រកួតបន្ទាប់ក្រុម Liverpool នឹងត្រូវធ្វើដំណើរទៅកីឡដ្ឋាន Vicarage Road តតាំងជាមួយក្រុមម្ចាស់ផ្ទះ​ Watford ក្នុងជំនួបប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី២៨ នៅថ្ងៃអាទិត្យ​ ទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ រំលងអាធ្រាត្រ៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ ​Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T